លោក ប៉ែន សុវណ្ណ ជា​នរណា​?

, , Leave a comment

​រាជធានី​ភ្នំពេញ : លោក​ប៉ែន សុវណ្ណ អតីត​នាយករដ្ឋមន្ត្រី ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក ប៉ែន សុវណ្ណ ធ្លាប់​ធ្វើជា​នាយករដ្ឋមន្ត្រី​ក្នុងអំឡុង​ឆ្នាំ​១៩៨១​ដល់​ឆ្នាំ​១៩៨២ ពេល​លោក​ធ្វើជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នឹងត្រូវ​ធ្លាប់បាន​ចាប់ខ្លួន​បញ្ជូនទៅ​ឃុំ​នៅ​ពន្ធនាគារ នៅ​វៀតណាម អស់​ជាង​១០​ឆ្នាំ​។ ចាប់ពី​លោក​ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ ជីវិត​នយោបាយ​លោក​បាន​រសាត់​គ្មាន​គោលដៅ បើទោះជា​លោក​បង្កើត​គណបក្សនយោបាយ​ឈ្មោះ គណបក្ស​ទ្រទ្រង់​ជាតិខ្មែរ កាលពី​ឆ្នាំ​១៩៩៨ បាន​ចងសម្ព័ន្ធ​ជាមួយនឹង​គណបក្ស សម រង្ស៊ី រយៈពេល​ខ្លី ប៉ុន្តែ​មិន​ទទួលជោគជ័យ​ទេ​។​

 

​លុះ​មកដល់​ឆ្នាំ​២០០៧ លោក ប៉ែន សុវណ្ណ បាន​ចូលរួម​គណបក្ស​សិទ្ធិមនុស្ស ដឹកនាំ​ដោយ​លោក កឹម សុខា រហូត​ក្លាយជា​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បានឈ្នះ​អាសនៈ​៥៥​។ លោក ប៉ែន សុវណ្ណ ធ្លាប់បាន​អះអាងថា លោក​គឺជា​បិតា​រណសិរ្ស​២​ធ្នូ ដែល​បង្កើត​នៅ​ឆ្នាំ​១៩៧៨ មុន​កាន់អំណាច​ពេញលេញ​គ្រប់គ្រង​កម្ពុជា បន្ទាប់ពី​ខ្មែរក្រហម​ដួលរលំ​នៅ​ឆ្នាំ​១៩៧៩ ហើយ​ក្នុងនាម​ប្រធាន​គណបក្ស លោក​ក្លាយជា​នាយករដ្ឋមន្ត្រី​ពី​ឆ្នាំ​១៩៨១​ដល់​ឆ្នាំ​១៩៨២​។​

 

​លោក ប៉ែន សុវណ្ណ បាន​ចំណាយពេល​ជិត​មួយជីវិត​ក្នុង​ឆាកនយោបាយ​ហើយ​ជីវិត​នយោបាយ​របស់លោក​ពុំ​ទទួលបាន​ជោគជ័យ​ទេ​។ ប៉ុន្តែ​ពេលនេះ​មានការ​ផ្លាស់ប្តូរ​ចំពោះ​លោក​ដោយបាន​ក្លាយជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​។​

 

​លោក ប៉ែន សុវណ្ណ អតីត​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​បច្ចុប្បន្ន​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ បាន​បង្កើត​មូលនិធិ​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ និង​កុមារកំព្រា​។ ការបង្កើត​មូលនិធិ​នេះ ក្នុង​គោលដៅ​ផ្តល់​មូលនិធិ​ដល់​មណ្ឌល​សង្គ្រោះ​មណ្ឌលកុមា​កំព្រា និង​សកម្មភាព​សង្គ្រោះ​នានា​។ លើកស្ទួយ​ការសិក្សាអប់រំ​ដល់​កុមា​កំព្រា​កុមារ​ខ្វះ​លទ្ធភាព និង​គ្រួសារ​ទី​ទល់​ក្រ​។ ផ្តល់​ផ្នែក​សុខាភិបាល​ជួយ​រំលែក​ទុក្ខលំបាក​ដល់​ពលរដ្ឋ​ចំពោះ​គ្រោះមហន្តរាយធម្មជាតិ និង​លើ​កម្ពស់​ការអភិវឌ្ឍ​សហគមន៍​៕

31-10-2016

 

Leave a Reply

(*) Required, Your email will not be published