មេគយ ហ៊ីវ សុធារិទ្ធ សប្បាយប្រមូល លុយ បែបពុករលួយ ពីអ្នករកស៊ីនាំចូលទំនិញតាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ

, , Leave a comment

រាជធានីភ្នំពេញ ៖ ប្រភពបានអោយដឹងថា រហូតមកដល់ពេលនេះ លោក ហ៊ីវ សុធារិទ្ធ មេគយប្រចាំច្រកទ្វារ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅតែបន្តរងនូវ

ការ រិះគន់យ៉ាងចាស់ដៃដដែលពីក្រុមអ្នករត់ការមុខទំនិញវិនិយោគនៅការិយាល័យ គយ និងរដ្ឋាករច្រកទ្វារអន្តរជាតិមួយនេះ ទាក់ទងនឹងការគាប យកលុយពីអ្នករកស៊ីនាំចូលទំនិញតាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។

ប្រភពបានអោយដឹងបន្តថា អំពើពុករលួយ ត្រូវបានគេរៀបចំឡើង ក្រោមរូបភាព ជាច្រើន ពិសេសការគាបសង្កត់ទាំងឯកសារស្របច្បាប់ របស់ផ្នែកទំនិញវិនិយោគ ឧស្សាហកម្ម វាយនភ័ណ្ឌ រោងច្រកកាត់ដេរដោយករណីខ្លះលោក ហ៊ីវ សុធារិទ្ធ បានតម្រូវឲ្យបក្ខពួករបស់ខ្លួនកេងប្រវ័ញ្ច ក្នុងប្រយោជន៍ផ្ទាល់ខ្លួនទៅលើឯកសារ ខុសបច្ចេកទេសតិចតួច ឬកិច្ចការងារប្រញាប់ដែលគេមើលឃើញថា ការឃុបឃិតយក លុយ លក្ខណៈក្រោមតុ កាន់តែច្រើន និងចង់ទៅស៊ីញ៉េលោកមេគយ កន្លែងណាក៏ បានដែរ ឲ្យតែមានលុយទ្រនាប់ដៃ ។

 

តាមប្រភពពីមន្ត្រីគយមួយរូបបានបញ្ជាក់ថា រូបភាពនៃអំពើពុករលួយក្នុងការិយា ល័យគយព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានលក្ខណៈជាប្រព័ន្ធ ដូចជា ទី១-ត្រូវបង់ចំនួន ៥ដុល្លារ សម្រាប់មន្ត្រីគយទទួលផែនផ្នែកចុះលេខ ឈ្មោះ ធឿន ។ ទី២-បង់ប្រាក់ចំនួន ២០ដុល្លារ សម្រាប់គណនេយ្យ ឈ្មោះ សារ៉ាន់ ។ ទី៣-បង់ប្រាក់ចំនួន ១០ដុល្លារសម្រាប់ប្រធានផ្នែកត្រួតពិនិត្យនិងចំនួន១០ដុល្លារទៀតផ្នែកកូនចៅមន្ត្រី គយខាងពិនិត្យ។ ទី៤-បង់ប្រាក់ចំនួន ២០ដុល្លារ សម្រាប់មន្ត្រីគយ ផ្នែកកាត់ស្តុក បញ្ចុះឯកសារ និងទី៥- ត្រូវបង់ឲ្យអនុប្រធានការិយាល័យ ជាកិច្ចបង្ហើយឯកសារ ចំនួន ៥ដុល្លារ ។ ដោយឡែកចំពោះ ទំនិញវិនិយោគនាំចេញ ក្នុងមួយឯកសារ ក៏ត្រូវបង់ចំនួន៣៥ដុល្លារ ហើយពួកគេធ្វើការស៊ីសង្វាក់គ្នាតែម្តង ។

ប្រភពខាងលើនេះ ត្រូវបានមន្ត្រីគយតូចតាច និងក្រុមអ្នករត់ការមុខទំនិញ នាំចូលលើកឡើងនេះ ជាអំពើពុករលួយយកលុយស្រស់ហើយពួកគេសុំឲ្យមន្ត្រីគយថ្នាក់ លើ ចាត់វិធានការដុសក្អែល មន្ត្រីដែលបង្កប់អំពើពុករលួយដុសស្លែ ចេញជាបន្ទាន់ផងដែរ ព្រោះថា អំពើពុករលួយបែបប្រព័ន្ធ នៅការិយាល័យគយ ច្រកទ្វារព្រលានយន្តហោះអន្តរជាតិភ្នំពេញនេះ មិនគ្រាន់តែធ្វើឲ្យបាត់បង់ចំណូលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែ ជាទង្វើខុសច្បាប់យ៉ាងធ្ងន់ធ្ងរ និងជាគំរូអាក្រក់ សម្រាប់សង្គមជៈឥទ្ធិពលមិនល្អដល់ការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលថែមទៀត ។

 

ដូច្នេះគេចង់ឃើញ អង្គភាពប្រឆាំងអំពើពុករលួយ ស៊ើបអង្កេតពីស្ថានភាព ជាក់ស្តែងនៃ អំពើពុករលួយ បែបប្រព័ន្ធ នៅការិយាល័យគយច្រកទ្វារព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលគ្រប់គ្រង ដោយលោក ហ៊ីវ សុធារិទ្ធ ផង។កុំអាងតែមានខ្នងបង្អែកធំគ្រាន់បើ អាចធ្វើអ្វីតាមទំនើងចិត្តនោះឡើយ៕

ka-30-06-2016-1012

 

 

Leave a Reply

(*) Required, Your email will not be published