លោក ប៉ែន សុវណ្ណ តំណាងរាស្ត្រCNRPនិងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជាទទួលមរណភាព

, , Leave a comment

រាជធានីភ្នំពេញ ៖ លោក ប៉ែន សុវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ(CNRP) ប្រចាំខេត្តកំពង់ស្ពឺ និងជាអតីតនាយករដ្ឋមន្ត្រី សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា បាន

ទទួលមរណភាពហើយ នៅវេលាម៉ោង៧៖១៥នាទី យប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ ក្នុងគេហដ្ឋានលោក នៅខេត្តតាកែវ។

 

គួរបញ្ជាក់ថា លោកប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រី មានអាយុ៨០ឆ្នាំ ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រី ក្នុងអំឡុងឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨២ ពេលលោកធ្វើ ជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងត្រូវធ្លាប់បានចាប់ខ្លួនបញ្ជូនទៅឃុំ នៅពន្ធនាគារនៅវៀតណាមអស់ជាង១០ឆ្នាំ។

ក្រោយពីដោះលែង អោយមានសេរីភាពឡើងវិញ លោកបង្កើតគណបក្សនយោបាយឈ្មោះ គណបក្សទ្រទ្រង់ជាតិខ្មែរ កាលពីឆ្នាំ១៩៩៨ បានចងសម្ព័ន្ធជាមួយ នឹងគណបក្ស សម រង្ស៊ី រយៈពេលខ្លី ប៉ុន្តែ មិនទទួលជោគជ័យទេ។ លុះមកដល់ឆ្នាំ២០០៧ លោកប៉ែន សុវណ្ណ បានចូលរួមគណបក្សសិទ្ធិមនុស្សដឹកនាំដោយលោកកឹម សុខា រហូតក្លាយជាគណបក្សសង្គ្រោះជាតិ ហើយបានឈ្នះអាសនៈ៥៥៕

2016-10-29_21-28-47-myzqr9dy3ejobh6ypssc0p4d37mmkmw6j749tcoxkq 14705629_410875769036529_2635460336907649307_n a2bbcfeb5edd41a1094b50ddac226eb0

 

 

Leave a Reply

(*) Required, Your email will not be published