សន្តិសុខឈ្មោះ មាស ដីដុំ ដែលត្រូវចៅសង្កាត់ព្រែកប្រា ឈ្មោះ ហួរ ហួត វ៉ៃត្រូវបញ្ជូនទៅព្យាបាលនៅវៀតណាម ខណះជនបង្ករ មិនមានអ្នកណាហ៊ានប៉ះពាល់

, , Leave a comment

0a4fe8f04486cb6903b63aa3b61294f1_l-1

រាជធានីភ្នំពេញ ៖ តាមប្រភពពីក្រុមគ្រួសារឲ្យដឹងថា កាលពីវេលាប្រមាណជា៦ និង ៣០នាទីព្រឹកនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះ សន្ដិសុខបុរី «សម្បតិ្ត មានហេង»

ឈ្មោះ មាស ដីដុំ ដែលត្រូវលោកចៅសង្កាត់ព្រែកប្រាវ៉ៃនោះ ត្រូវបាន បញ្ជូនទៅព្យា បាលបន្តនៅ មន្ទីរពេទ្យប្រទេសវៀតណាម ដោយស្ថានភាពជម្ងឺ របស់ជនរងគ្រោះពុំបានធូរស្រាលនៅឡើយ ។

ចំណែកគ្រូពេទ្យដែលព្យាបាលជម្ងឺជនរងគ្រោះបានអោយដឹងថា អ្នកជម្ងឺមានអាការ ហើម (ខ្ទាំ) ក្បាលខាងស្ដាំ ដែលប៉ះពាល់ដល់សរសៃដៃខាងស្ដាំកម្រើកមិនរួច ដូច្នេះក៏សម្រេចបញ្ជូនជនរងគ្រោះទៅព្យាបាលនៅប្រទេសវៀតណាមបន្តទៀត ។

យ៉ាងណាក៏ដោយក្រុមគ្រួសារអះអាងថាចំពោះថ្លៃចំណាយលើការធ្វើដំណើរថ្លៃព្យាបាល និងថ្លៃស្នាក់នៅ គឺក្រុមហ៊ុនធានារ៉ាប់រង ទាំងស្រុងទៅលើការចំណាយនេះ ។ ប៉ុន្តែអ្វីដែលធ្វើឲ្យក្រុមគ្រួសារមិនសប្បាយចិត្ត គឺជនបង្ករមានមានសេរីភាពនៅឡើយ រហូត មកដល់ពេលនេះ ។

 

គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ គ្រាន់តែរឿងចតរថយន្តមុខផ្ទះខណៈសន្តិសុខឈ្មោះ រស់ សារ៉េន ដែលជាសន្តិសុខយាមនៅប៉ុស្តិ៍ចេញ-ចូល (ចំណុច កើតហេតុ) ក្បែរផ្ទះជនសង្ស័យ ជាចៅសង្កាត់ព្រែកប្រា ឈ្មោះ ហួរ ហួត បានទៅប្រាប់ជនសង្ស័យ ឱ្យយករថយន្តចូលក្នុងបន្តិច រួចជនសង្ស័យ ក៏ស្តីបន្ទោសសន្តិសុខ ថា បានមើលងាយខ្លួនរួចសន្តិសុខក៏ដើរទៅប៉ុស្តិ៍យាមវិញ។បន្ទាប់មកជនបង្ករឈ្មោះ ហួរ ហួត ក៏បើករថយន្តចូលក្នុងផ្ទះរួចដើរទៅប៉ុស្តិ៍សន្តិសុខ យាម ពេលនោះសន្តិសុខឈ្មោះ រស់ សារ៉េន ឃើញជនសង្ស័យ ក៏ទៅលុតជង្គង់សំពះ សុំទោសជនសង្ស័យ។ ស្របពេលនោះជនរងគ្រោះឈ្មោះ មាស ដុំដី និង សន្តិសុខម្នាក់ទៀត ជិះម៉ូតូមកដល់ រួច ជនរងគ្រោះក៏ចុះសួរថា មានរឿងអី ជនសង្ស័យ មិនបានឆ្លើយតបទេ រួចក៏ដើរ ទៅវាយជនរងគ្រោះមួយដៃ ចំគុម្ពត្រចៀកខាងឆ្វេង ដួលទៅលើជញ្ជាំងថ្ម ប៉ុស្តិ៍យាម បណ្តាលឱ្យជនរងគ្រោះ ទាញដៃទាញជើង និងដកដង្ហើមថប់ៗ ក៏នាំគ្នាយកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ។

ក្រោយពិនិត្យ ឃើញជនរងគ្រោះមានសភាពធ្ងន់ធ្ងរ ក៏បញ្ជូនទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូរវៀត។ លុះដល់ថ្ងៃទី២៥ តុលា ឆ្នាំ២០១៦ ម៉ោង៩ និង៣០នាទី តំណាងជនរងគ្រោះទើបមកដាក់ ពាក្យបណ្តឹង។ ចំណែកជនសង្ស័យឈ្មោះ ហួរ ហួត បានរត់គេចខ្លួនបាត់ហើយ៕

ពាក់ព័ន្ធករណីនេះ គេបានទទួលព័ត៌មានថា ចៅសង្កាត់ព្រែកប្រា ទំនើងឈ្មោះ: ហួរ ហួត ដែលបង្ករអំពើហិង្សានេះបានរត់គេចខ្លួនបាត់ហើយ ជាមួយគ្នានេះកម្លាំងមាន សមត្ថកិច្ចក៏កំពុងស្វែងរកចាប់ខ្លួនផងដែរ៕

26-10-2016-4

 

 

Leave a Reply

(*) Required, Your email will not be published