លោក មាស វុទ្ធី និងលោក សោម មុន្នី ប៉ូលីសសេដ្ឋកិច្ចរាជធានី កំពុងធ្វើព្យុះភ្លៀង និងប្រមូលលុយពីអ្នករកស៊ី តាមរបៀបពុករលួយ រកលុយជូនថ្នាក់លើ

, , Leave a comment

រាជធានីភ្នំពេញ ៖ ក្រុមមន្ត្រីនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច រាជធានីភ្នំពេញ បានអះអាងថា លោក មាស វុទ្ធី នាយរងការិយាល័យ នគរបាលសេដ្ឋកិច្ច រាជធានី

ភ្នំពេញ និងលោក សោម មុន្នី ជាកូនចៅជំនិត បាននិងកំពុងធ្វើព្យុះភ្លៀង នាំឲ្យអ្នករកស៊ីមួយចំនួន មិនសប្បាយចិត្ត ជាពិសេសការប្រមូលលុយ ពីឃ្លាំងស្តុកទំនិញ ព្រោះជាធម្មតាតាមបណ្តារោងចក្រ សហគ្រាស សិប្បកម្ម ឃ្លាំងស្តុកទំនិញខុសច្បាប់ រាប់សិបកន្លែង សុទ្ធតែត្រូវបង់ប្រាក់ ឲ្យលោក មាស វុទ្ធី តាមរយះលោក សោម មុន្នី ដើម្បីចៀសផុតពីបញ្ហា កោសរូសផ្សេងៗ។

 

ប្រភពបានខ្សឹបថា លោក មាស វុទ្ធី នាយរងការិយាល័យ នគរបាលសេដ្ឋកិច្ច រាជធានីភ្នំពេញបានចាត់តាំងឲ្យ លោក សោម មុន្នី ទទួលបន្ទុកការងារ គ្រប់គ្រងលុយកាក់ ផ្នែកវិនិយោគ និងអាជីវកម្ម ដូចជាក្រុមហ៊ុន រោងចក្រ សហគ្រាស និងភោជនីយដ្ឋាន ជាដើម។ មានទីតាំងអាជីវកម្ម សិប្បកម្ម ឃ្លាំងស្តុកទំនិញខុសច្បាប់ រោងចក្រសហគ្រាសតូចធំ រាប់សិបកន្លែងសុទ្ធតែត្រូវបង់ប្រាក់ ឲ្យលោក សោម មុន្នី ជារៀងរាល់ខែ ហើយប្រសិនបើខកខាន ក្នុងការបង់ប្រាក់ មុខជាត្រូវរំខានការរកស៊ី មានបញ្ហាមិនចេះចប់។

 

ជាគោលការណ៍អគ្គស្នងការនគរបាលជាតិ បានណែនាំឲ្យនគរបាលសេដ្ឋកិច្ច ធ្វើការស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបអំពើរត់ពន្ធទំនិញខុសច្បាប់ ក៏ដូចជាទប់ស្កាត់ការហូរចូលចំណីអាហារ ដែលមានជាតិពុល ។ ប៉ុន្ដែការអនុវត្ដន៍ជាក់ស្តែង មន្ដ្រីនគរបាលសេដ្ឋកិច្ចរាជធានីភ្នំពេញ ក្រោម ការគ្រប់គ្រង របស់លោក យឹម សុជាតិ មិនបានបំពេញតួនាទីរបស់ខ្លួនឲ្យបានត្រឹមត្រូវណោះទេ បែរជាយកស្បែកនគរបាលសេដ្ឋកិច្ច ចុះទៅប្រមូលលុយយ៉ាងប្រសេចប្រសាចបំផុត រហូតម្ចាស់ ទីតាំងអាជីវកម្មមួយចំនួន គ្រោងប្តឹងទៅក្រសួងមហាផ្ទៃ ឲ្យជួយដោះស្រាយផងដែរ ៕

80d09b70-5ab2-42fe-991d-af6ddb300666

 

Leave a Reply

(*) Required, Your email will not be published