ធ្លាយរឿង ស្នងការងនគរបាលខេត្តព្រះសីហនុ ល្មោភកាម ដកកាំភ្លើងបាញ់មេឃ ខឹងនារីជនជាតិរុស្ស៊ីម្នាក់មិនព្រម ទៅដេកជាមួយ ល្បីពេញហ្វេសប៊ូក

, , Leave a comment

77-2

ខេត្តព្រះសីហនុ ៖ មន្ត្រីអាជ្ញាធរខេត្តព្រះសីហនុម្នាក់បានលើកឡើងថា កាលពីយប់ថ្ងៃទី២២ខែតុលាឆ្នាំ២០១៦កន្លងទៅនេះមានលោក ស្នងការងប៉ូលីសខេត្តព្រះសីហនុ

ចំនួន២នាក់ ជិះរថយន្តទំនើប២គ្រឿង មានទាំងស្លាកលេខនគរបាលផង ដែលជាស្លាកលេខអត់បង់ពន្ធ បានចូលទៅផឹកស៊ីនៅក្នុងក្លឹបកំសាន្ត SEVEN ពេលផឹកស៊ីរួច ក៏ហៅនារីចាក់ស្រាបៀរ ទៅដេកជាមួយប៉ុន្តែនារីនោះមិនព្រមទៅ ក៏ខឹងរួចដកកាំភ្លើងខ្លីទំនើបបាញ់១គ្រាប់ ឡើងលើមេឃ សំញ៉ែងលេង ក្នុងប្លុកសណ្ឋាគារ និងរមណីយដ្ឋាន អេម៉ារីអូ ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា៖ កាលពីវេលាខាងលើ បុរសម្នាក់ក្នុងចំណោមបុរស៣នាក់ ដែលឧស្សាហ៍ចូលឌីតស្រីៗនៅទីនោះ បានអួតប្រាប់ស្រីៗក្នុងក្លឹបខាង លើថា ខ្លួនជាស្នងការរងនគរបាលនៅខេត្តព្រះសីហនុ ទើបតែផ្លាស់មកថ្មី ។ក្រោយពេលផឹកស៊ីរួចក៏ហៅនារីចាក់ស្រាបៀរ ជាជនជាតិរុស្ស៊ី ទៅដេកជាមួយ ប៉ុន្តែនារីនោះ មិនព្រមទៅ ក៏ខឹងរួចដកកាំភ្លើងខ្លីទំនើបបាញ់១ គ្រាប់ ឡើងលើមេឃ សំញ៉ែងលេង បាញ់ជាការគម្រាមឬសំញ៉ែង ហើយក៏ប្រញាប់ប្រញាល់បើករថយន្តចេញទៅ ។

លុះដល់ច្រកចេញ សន្តិសុខបុរី ក៏បានបិទបារ៉ាស់មិនអោយចេញ តែត្រូវបុរសនោះ ដកកាំភ្លើងខ្លីភ្ជង់សំឡុតរកបាញ់ក្បាល ស្ថិតក្នុងស្ថានភាពបែបនេះ ធ្វើអោយអ្នក យាមបារ៉ាស់ រត់គេចខ្លន រកទីសុវត្ថិភាព ហើយរថយន្តនោះ ក៏បានបើកបុកបារ៉ាស់ ទំលុះគេចខ្លួនដោយសុវត្ថិភាពបាត់ទៅ ។

ក្រោយកើតហេតុកាrបន្តិច អ្នកនៅក្នុងក្លឹប ក៏បានចេញសួរដេញដោលគ្នា ទើបដឹង ថា បុរសសក់វែងបន្តិច មុខដូចជនជាតិវៀតណាម ជាបុរសល្មោភកាម បើករថយន្ត ម៉ាកលុចស៊ីស៥៧០ពណ៌ខ្មៅពាក់ស្លាកលេខនគរបាលព្រមទាំងមានបិតឡូហ្គូ Police សងខាងទ្វាររថយន្តនោះ ឈ្មោះ បែន ដារា ជាស្នងការរង ទទួលផែនការិយាល័យសុខាភិបាលនិងផ្សព្វផ្សាយអប់រំ។ទើបផ្លាស់ចេញពីអនុប្រធានការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃ ស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ។ហើយត្រូវបានគេស្គាល់ ថា ជាកូនប្រសាររបស់លោកស្រី ឧកញ៉ាដ៏ល្បីឈ្មោះម្នាក់ រកស៊ីខាងផ្ទះល្វែង និងបុរីនៅស្រុកខ្មែរ៕

ជុំវិញបញ្ហានេះ អ្នកយកព័ត៌មានយើង មិនអាចសុំការបញ្ជាក់ពីលោក បែន ដារា ស្នងការរងនគរបាល ខេត្តព្រះសីហនុ បាននៅឡើយទេ នៅ ថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៦នេះ ដោយមិនមានលេខទូរស័ព្ទ៕

1-154-768x432 4-103-768x576

 

 

Leave a Reply

(*) Required, Your email will not be published