គន្លឹះ​ការពារ​កុំ​ឲ្យ​សុដន់​យារ​ធ្លាក់ និង​មូល​ក្បំ​ពឺ​ង​ល្អ​

, , Leave a comment

​សុខភាព : ការដែល​ជួប​បញ្ហា​សុដន់​យារ​ធ្លាក់ គឺជា​រឿង​មួយ​ធម្មតា​ទេ សម្រាប់​ស្ត្រី​អាយុ​ខ្ទង់​៤០​ឆ្នាំ​ឡើងទៅ​។ នេះ​ដោយសារតែ​ភាព​តឹង​ណែន​របស់​សុដន់​មានការ​ថយចុះ​ក្នុង​សរីរាង្គ​មួយ​នេះ​។ យ៉ាងណាមិញ មាន​កត្តា​ច្រើន​ទៀត​ដែល​អាច ធ្វើ​ឲ្យ​សុដន់​ងាយ​នឹង​យារ​ធ្លាក់​បាន​ដូចជា ការ​សម្រក​ទម្ងន់​លឿន​ពេក កង្វះ​ជីវជាតិ ការ​បំបៅ​ដោះ​កូន មាន​ផ្ទៃពោះ រ៉ាំ​ង​រដូវ ហាត់ប្រាណ​ខ្លាំងក្លា​ពេក និង​មាន​ជំងឺមហារីក​សុដន់​។ បើសិនជា​អត់​មាន​ករណី​ខាងលើ​ទេ ចូរ​គិត​បន្តិច​ទៀតថា​អ្នកមាន​បញ្ហា ផ្លូវដង្ហើម ជក់បារី និង​ជំងឺ​បណ្តាលមកពី​ការជក់បារី ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​ច្រើនៗ​ដែរឬទេ ព្រោះ​វា​ក៏​ជា​ហេតុផល​មួយ​នាំ​ឲ្យ​សុដន់​យារ​ធ្លាក​ដែរ​។​

 

​ប៉ុន្តែ​បើសិនជា អ្នក​គ្មាន​បញ្ហា​ណាមួយ​ដែល​ខ្ញុំ​បាន​រៀបរាប់​ទេ តែ​សុដន់​បែរជា​យារ​ធ្លាក់​ដែរនោះ សូម​កុំអាល​បារម្ភ និង​ចំណាយលុយ​ច្រើន ដើម្បី​ឲ្យ​ពេទ្យវះកាត់​អី ប៉ុន្តែ​គួរតែ​សាកល្បង​វិធី​ដូចខាងក្រោម​នេះ​សិន​ទៅ​។​

 

-​ព្យាយាម​ហាត់ប្រាណ​
​អ្នក​អាច​ហាត់ប្រាណ​បែប​យក​សាច់ដុំ​ទ្រូង​តាមរយៈ​កា​រអា​វ៉ង និង​ការលើក​ដុំ​ដែក ដើម្បី​យក​សាច់ដុំ​ទ្រូង ព្រោះ​វា​ជា​វិធី​ដែល​អាច​ជំរុញ​ដល់​សាច់ដុំ​ទ្រូង​កាន់តែ​រឹងមាំ និង​រីក​ធំ ដូច្នេះ​សុដន់​នឹងមិន​អាច​យារ​ធ្លាក់​បាន​ទៀងទេ​។ ប៉ុន្តែ​ចូរ​ចាំ​ថា នៅពេល​ហាត់ប្រាណ ត្រូវ​ពាក់អាវ​ទ្រនាប់​សម្រាប់​ហាត់​កីឡា​ជានិច្ច​។​

 

-​ប្រើ​ផ្លែ​ទទឹម​
​ចូរ​បង្កើត​ភាព​មាន​សំណើម​ក្នុងផ្ទះ​តាមរយៈ​ការ​លាយ​ចូលគ្នា​នូវ​សំបក​ផ្លែ​ទទឹម និង​ប្រេង​ម៉ូ​តាក (Mustard Oil) ក្តៅ​ឧណ្ហៗ ហើយ​យក​វា​មក​ម៉ាស្សា​លើ​សុដន់​ជា​រៀងរាល់​យប់​មុនពេល​ចូល​គេង​។ ចូរ​ម៉ាស្សា​ប្រហែល ១០​នាទី​។​

 

-​ម៉ាស្សា​សុដន់​ជាមួយ​ប្រេង​អូ​លីវ​
​ប្រេង​អូ​លីវ​គឺជា​ផលិតផល​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​មួយ​នៅលើ​ផែនដី​យើង​នេះ ។ វា​ក៏មាន​ប្រយោជន៍​ក្នុងការ​ពង្រឹង​ដល់​កម្លាំង​របស់​សុដន់ និង​ធ្វើ​ឲ្យ​សុដន់​ទៅជា​ទន់​ល្អ និង​មាន​សុខភាព​ល្អ​ជាង​មុន​ដែរ​។ បើសិនជា​ស្បែក​សុដន់​ខូចខាត​ដោយ​រ៉ាឌីកាល​សេរី ហើយ​មិនអាច​ឲ្យ​វា​ពឺត​ស្អាត​បាន​នោះ អ្នក​អាច​ការពារ​វា​បាន​តាមរយៈ​ការ​ម៉ាស្សា ឬ​លាបប្រេង​អូ​លីវ​ពីលើ​។ ចូរ​ម៉ាស្សា​សុដន់​ចំនួន ១០​នាទី និង​ចំនួន ៥​ដង​ក្នុង​មួយ​សប្តាហ៍​។​

 

​ក្នុងចំណោម​វិធី​ទាំងបី​ខាងលើ បងប្អូន​ស្ត្រី​យើង​អាច​ជ្រើសរើស​មួយ​ក្នុងចំណោម​បី​នេះ​ទៅ​អនុវត្តបាន ជាពិសេស​វិធីសាស្ត្រ​ណាមួយ​ដែល​បងប្អូន​គិតថា​ស័ក្តិសម និង​អាច​ធ្វើបាន​ដោយ​ស្រួល​ជាងគេ​៕

 26-10-2016-1

 

Leave a Reply

(*) Required, Your email will not be published