អំណាច​របស់លោក ហួរ ហួត ដែលជា ចៅសង្កាត់​ព្រែកប្រា អាច​គេច​វះ​ពី​ច្បាប់​ទេ សម្រាប់​និ​ទណ្ឌ​ភាព​ថ្មី ក្នុងន័យ​ចាស់​

, , Leave a comment

​រាជធានី​ភ្នំពេញ : បុរស​ដែល​អាង​ខ្លួន​មានអំណាច និង​ជា​ចៅសង្កាត់ បាន​វាយ​បុរស​ម្នាក់ ជា​សន្តិសុខ មួយ​ដៃ​ចំក្បាល ផ្ទប់​នឹង​ជញ្ជាំង​ថ្ម បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ត្រូវបាន​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​អះអាងថា បាន​រត់គេចខ្លួន​ចេញពីផ្ទះ និង​កន្លែងធ្វើការ ដើម្បី​គេច​ពី​ការចាប់ខ្លួន​របស់​សម​ត្ថ​កិច្ច​ពាក់ព័ន្ធ​ករណី​ប្រើ​ហិង្សា​វាយ​ទៅលើ​សន្តិសុខ​យាម​នៅ​បុរី​សម្បត្តិ​មាន​ហេង​៣ ស្ថិតនៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ខណៈ​ការឃោសនាបោះឆ្នោត​រើស​មេឃុំ​-​ចៅសង្កាត់​ជិត​មកដល់​។​

 

​សមត្ថកិច្ច​បានឱ្យដឹង​ថា លោក ហួរ ហួត ពាក់ព័ន្ធ​បទល្មើស​ប្រើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​វាយ​សន្តិសុខ​ម្នាក់​បណ្តាលឱ្យ របួសធ្ងន់​កាលពី​ថ្ងៃ​២៤ តុលា ឆ្នាំ​២០១៦ ម៉ោង​៥ និង​៤០​នាទី​ល្ងាច​នៅ​ចំណុច​ក្លោងទ្វារ​បុរី​សម្បត្តិ​មាន​ហេង​៣ ផ្លូវជាតិ​លេខ​១ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។ ចំណែក​ជន​គ្រោះ​ឈ្មោះ មាស ដុំ​ដី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​សន្តិសុខ​បុរី សម្បត្តិ​មាន​ហេង​៣ ស្នាក់នៅ ការដ្ឋាន​សំណង់​បុរី​សម្បត្តិ​មាន​ហេង​៣ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។​

 

​ទង្វើ​អសីលធម៌ ចេះ​ច្បាប់ ហើយ​បំពាន​ច្បាប់ របស់​ចៅសង្កាត់​ព្រែកប្រា ឈ្មោះ ហួរ ហួត បានកើត​ឡើង កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៦ បណ្ដាល​ឲ្យ​សន្តិសុខ ដួលសន្លប់ គ្រាន់តែ​រឿង​ចត​រថយន្ត​មុខផ្ទះ ខណៈដែល​ជន​ឈ្មោះ រស់ សា​រ៉េ​ន ដែលជា​សន្តិសុខ​យាម​នៅ​ប៉ុស្តិ៍ ចេញ​-​ចូល (​ចំណុចកើតហេតុ​) ក្បែរ​ផ្ទះ​ជនសង្ស័យ​បាន​ទៅប្រាប់​ជនសង្ស័យ​ឱ្យ​យក​រថយន្ត​ចូលក្នុង​បន្តិច រួច​ជនសង្ស័យ​ក៏​ស្តីបន្ទោស​សន្តិសុខ​ថា បាន​មើលងាយ​ខ្លួន រួច​សន្តិសុខ​ក៏​ដើរទៅ​ប៉ុស្តិ៍​យាម​វិញ​។​

 

​បន្ទាប់មក​ជនសង្ស័យ​ក៏​បើករថយន្ត​ចូលក្នុង​ផ្ទះ រួច​ដើរទៅ​ប៉ុស្តិ៍​សន្តិសុខ​យាម ពេលនោះ​សន្តិសុខ​ឈ្មោះ រស់ សា​រ៉េ​ន ឃើញ​ជនសង្ស័យ ក៏​ទៅ​លុតជង្គង់​សំពះ សុំទោស​ជនសង្ស័យ​។ ស្របពេលនោះ​ជនរងគ្រោះ​ឈ្មោះ មាស ដុំ​ដី និង សន្តិសុខ​ម្នាក់ទៀត​ជិះ​ម៉ូតូ​មកដល់ រួច​ជនរងគ្រោះ​ក៏​ចុះ​សួរថា មានរឿង​អី​ជនសង្ស័យ​មិនបាន​ឆ្លើយតប​ទេ រួច​ក៏​ដើរទៅ​វាយ​ជនរងគ្រោះ​មួយ​ដៃ ចំ​គុម្ពត្រចៀក​ខាងឆ្វេង ដួល​ទៅលើ​ជញ្ជាំង​ថ្ម​ប៉ុស្តិ៍​យាម បណ្តាលឱ្យ​ជនរងគ្រោះ ទាញ​ដៃ​ទាញ​ជើង​និង​ដកដង្ហើម​ថប់ៗ ក៏​នាំគ្នា​យក​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ច្បារអំពៅ​។​

 

​ក្រោយ​ពិនិត្យឃើញ​ជនរងគ្រោះ​មាន​សភាព​ធ្ងន់ធ្ងរ ក៏​បញ្ជូនទៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូរ​វៀត​។ លុះដល់​ថ្ងៃទី​២៥ តុលា ឆ្នាំ​២០១៦ ម៉ោង​៩ និង​៣០​នាទី តំណាង​ជនរងគ្រោះ​ទើប​មក​ដាក់ ពាក្យបណ្តឹង​។ ចំណែក​ជនសង្ស័យ​ឈ្មោះ ហួរ ហួត បាន​រត់គេចខ្លួន​បាត់​ហើយ​៕

26-10-2016

 

Leave a Reply

(*) Required, Your email will not be published