ប្រយោជន៍​សុខភាព​ស្ដ្រី ការសម្រេច តម្រេក​ដោយ​ប្រើ​ដៃ​

, , Leave a comment

​សុខភាព : គុណភាព​ដំណេក​អារម្មណ៍​ល្អប្រសើរ និង​ស្រស់ស្រាយ ស្បូន​មាន​សុខ​ភាពល្អ​ទាំងនេះ គឺ​ផ្នែក​នៃ​គុណប្រយោជន៍ សុខភាព កើតចេញពី​ការ​សម្រេក​កាម​ដោយ​ប្រើ​ដៃ​របស់​ស្ដ្រី​។ ការសិក្សា​ស្រាវជ្រាវ​មួយចំនួន​បានលើកឡើង​នូវ គុណប្រយោជន៍​សុខភាព​ស្ដ្រី នៃ​ការសម្រេច​កាម​ដោយ​ប្រើ​ដៃ​ដូចខាងក្រោម ៖

25-10-2016

-​ការពារ​ជំងឺ ៖ ការសម្រេច​កាម​ដោយ​ប្រើ​ដៃ​មិន​ត្រឹមតែ​ជួយ​ការពារ​ស្ដ្រី​ពី​ជំងឺ​ស្បូន​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​មាន​ប្រសិទ្ធភាព​ការពារ​ជំងឺ​រលាក​បំពង់​បង្ហូរ​នោម​ទៀតផង​។ ការសិក្សា​ស្រាវជ្រាវ​មួយ​បាន​គូសបញ្ជាក់ថា ការសម្រេច​កាម​ដោយ​ប្រើ​ដៃ​មានគុណ​សម្បត្ដិ​កាត់បន្ថយ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្ដា​ត​បុរស ប៉ុន្ដែ​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា​ការសម្រេច​កាម​ដោយ​ប្រើ​ដៃ​នេះ ក៏​ល្អប្រសើរ​សម្រាប់​ស្ដ្រី​ផងដែរ ពីព្រោះ​វា​មាន​ប្រសិទ្ធភាព​កាត់បន្ថយ​គ្រោះថ្នាក់ នៃ​ការកើត​ជំងឺ មហារីក​ស្បូន​។​

 

​លើសពីនេះទៅទៀត ការសម្រេច​កាម​ដោយ​ប្រើ​ដៃ​អាច​កាត់បន្ថយ​ការឈឺចាប់​កើតមាន​នៅក្នុង​បំពង់​បង្ហូរ​នោម និង​លើកកម្ពស់​ការបញ្ចេញ​បាក់តេរី​មិនល្អ​ពី​រាងកាយ​ទៀតផង​។​

 

-​កាត់បន្ថយ​ជំងឺ​ទឹក​ផ្អែម និង​ជំងឺ​បេះដូង ៖ ការសម្រេច​កាម​ដោយ​ប្រើ​ដៃ​សម្រួល​ដល់​សុខភាព​បេះដូង​និង​សរសៃឈាម​និង​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​ទឹក​ផ្អែម​ប្រភេទ​។​

 

-​ជួយ​ព្យាបាល​ជំងឺ​គេង​មិន​លក់ ៖ កា​រស​ម្រ​ច​កាម​ដោយ​ប្រើ​ដៃ គឺជា​វិធី​ព្យាបាល​បែប​ធម្មជាតិ ប្រឆាំង​ជំងឺ​គេង​មិន​លក់​។ ស្ដ្រី​ជាច្រើន​តែង​សម្រេច​កាម​ដោយ​ប្រើ​ដៃ​យ៉ាង​លាក់កំបាំង  ក្រោយ​ការធ្វើការងារ​យ៉ាង​នឿយហត់​នាពេល​ថ្ងៃ​។ ការ សម្រេច​កាម​ដោយ​ប្រើ​ដៃ​ជំរុញ​ដល់​ការបញ្ចេញ សារធាតុ Dopamine ដែលជា​សារធាតុ​គីមី បញ្ជូន​រំញោច​សរសៃប្រសាទ​ពី​កោសិកា​សរសៃប្រសាទ​មួយ​ទៅមួយ​។ ក្រោយ​ការឈាន​ដល់​ចំណុចកំពូល អ័ក​ម៉ូ​ន Oxytocin និង Endorphins ត្រូវបាន​បញ្ចេញ ហើយ​អារម្មណ៍​របស់​ស្ដ្រី​មាន​សភាព​ស្ងប់រម្ងាប់ ដែល​បណ្ដាលឱ្យ​នាង​គេង​លក់​ស្រួល ដោយ​មិនមាន​អារម្មណ៍​ផ្សេងៗ​មក​រំខាន​។​

 

-​កាត់បន្ថយ​ភាព​តានតឹង​ ៖ អ័ក​ម៉ូ​ន​ត្រូវបាន​បញ្ចេញ នៅក្នុង​រាងកាយ​ស្ដ្រី អំឡុងពេល​សម្រេច​កាម​ដោយ​ប្រើ​ដៃ ធ្វើឱ្យ​កម្រិត​នៃ​ភាព​តានតឹង​ថយចុះ ពោលគឺ​អ័ក​ម៉ូ​នប​ង្ក​ឱ្យ​កើត​ទុក​ព្រួយ និង​អារម្មណ៍មិនល្អ ត្រូវបាន​ប្ដូរផ្លាស់ ដោយ​អ័ក​ម៉ូ​ន​រីករាយ ស្រប​នឹង​ការសិក្សា​ស្រាវជ្រាវ​មួយ​និយាយថា ការសម្រេច​កាម​ដោយ​ប្រើ​ដៃ​កាត់បន្ថយ​ភាព​តានតឹង​ក្នុង​ចិ​ត្ដ និង​អារម្មណ៍មិនល្អ៕

25-10-2016-1

 

Leave a Reply

(*) Required, Your email will not be published