មិនចេះ​ប្រមាណ​កម្លាំង រួមរ័ក​រហូតដល់​គាំងបេះដូង​ស្លាប់​

, , Leave a comment

​រាជធានី​ភ្នំពេញ : ប្រិយមិត្ត​ធ្លាប់បាន​ស្តាប់​បទ​ចម្រៀង​របស់​អធិរាជ​សម្លេង​មាស លោក ស៊ិន ស៊ី​សាមុត បាន​ច្រៀង​ថា “​រួមរក្ស​លុះ​ក្ស័យ​” ឥឡូវ​អត្ថន័យ​ក្នុង​បទ​ចម្រៀង​នោះ បានកើត​ឡើងលើ​នារី​ម្នាក់ ក្រោយពី​ឡើងឋានសួគ៌​ជាមួយ​មិត្ត​ប្រុស​នៅក្នុង​សណ្ឋាគារ «​មេគង្គ ហេង​មហាផល​» កាលពី​វេលា​ម៉ោង​០៥​ព្រឹក​ថ្ងៃទី​២៥​តុលា ស្ថិត​លើ​វិថី​កែវ​ចិន្តា ក្នុងភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​មានឈ្មោះ ទុំ គឹម​ហ៊ី អាយុ​២៥ ឆ្នាំ​បម្រើការ​នៅ​ខារ៉ាអូខេ​៧២ ផ្លូវ​២៧១ (​ម្តុំ​ដំបូក​ខ្ពស់​) សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែក​បុក ឃុំ​ព្រែក​ស្ពឺ ស្រុក​កោះធំ ខេត្តកណ្តាល ។ ចំណែក​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដែល​បាន​នាំ​ស្រី​ខារ៉ាអូខេ​នាំទៅ​រួមភេទ​រហូតដល់​ស្លាប់​នោះ​មានឈ្មោះ គង់ រិ​ទ្ធ ភេទ​ប្រុស អាយុ​៤៣ ឆ្នាំ​។

 

​ប្រភពពី​ការសាកសួរ​បាន​ឲ្យ​ដឹងថា​នារី​រងគ្រោះ និង​បុរស​ជាម​ន្ត្រី អាវុធហត្ថ​ខាងលើ​ត្រូវគេ​ដឹងថា​មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​មាន​រយៈពេល​ជាង​៥​ខែ​មកហើយ​។​នៅ​មុនពេល​កើតហេតុ ពួកគេ​ទាំង​២​នាក់ បានមកពី​ចូលរួម​ក្នុង​កម្មវិធី​ផឹកស៊ី​ជួបជុំ​មិត្តភក្តិ នៅ​ម្តុំ​បឹងត្របែក ។ ក្រោយពី​ផឹកស៊ី​រួច​អ្នក​ទាំងពីរ​បានធ្វើ​ដំណើ​រ​មក​ដេក​រួម​រ័ក្ស​នៅក្នុង សណ្ឋាគារ​ខាងលើ​។​

 

​តាម​ប្រភពព័ត៌មាន​ពី​សន្តិសុខ​ដែល​យាម​នៅក្នុង​សណ្ឋាគារ​បាន​ឲ្យ​ដឹងថា មុនពេល​កើត​ម៉ោង​ប្រហែលជា​១១​និង​៣០​នាទី​យប់ ថ្ងៃទី​២៤ ខែតុលា​ឆ្នាំ​២០១៦​គេ​បានឃើញ​មនុស្ស​ប្រុស​-​ស្រី​ពីរ​នាក់​ជិះ រថយន្ត​មួយគ្រឿង​មក​ជួល​បន្ទប់​លេខ​១០៥​ស្នាក់នៅ​។ លុះ​មកដល់​ម៉ោង​ជិត​៥​ទាបភ្លឺ​ស្រាប់តែ​គេ​បានឃើញ​បុរស​ម្នាក់​បាន​បី​នារី​ជា​សង្សារ​ចុះមក​ក្រោម​ដាក់ចូល​ក្នុង​រថយន្ត​ដឹកយក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។ នារី​ស្លាប់​នៅ​ខណៈពេល​ដឹក​ដល់ មន្ទី​ពេទ្យ​តែ​គេ​សង្ស័យថា នារី​រងគ្រោះ​ត្រូវបាន​ស្លាប់​តាំងពីរ​នៅក្នុង​សណ្ឋាគារ​មកម្ល៉េះ​។​

 

​ក្រោយ​ទទួលដំណឹង​នេះ សមត្ថកិច្ច​បាន​ចុះ​ទៅដល់​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ ទើប​ដឹងថា នារី​រងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​គាំងបេះដូង​ពិតប្រាកដ​មែន​។ ធ្វើ​កោសល្យវិច័យ សមត្ថកិច្ច​បានប្រគល់​សព​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

25-10-2016 25-10-2016-1

 

Leave a Reply

(*) Required, Your email will not be published