រូបភាព​សិច​ស៊ី​ល្វែងលើ ល្វែង​ក្រោម​របស់ នេ​ត សុ​ចរិយា ធ្វើ​ឲ្យ​បុរស​មិនតិច​ទេ​ឈាម​ច្រមុះ​

, , Leave a comment

រាជធានី​ភ្នំពេញ : ថ្មីៗ​នេះ​តារា​ម្តែ​ង​ស្រី និង​ពិធី​ការិនី នេ​ត សុ​ចរិយា បានបង្ហាញ​រូបរាង​ដ៏​ស៊ិ​ច​ស៊ី បង្អួត​សម្រស់ ជាមួយនឹង​ឈុត​ប៊ី​គី​នី ​ដែល​មើលទៅ​ពិតជា​ស្រស់ស្អាត និង​សិច​ស៊ី​បំផុត ខណៈពេលដែល​នាង​ធ្វើដំណើរ​កម្សាន្ត​ទៅ​ក្រៅប្រទេស​ជាមួយនឹង​គូស្នេហ៍​របស់​នាង​។​

​តារា​សម្តែង​ស្រី​នាង នេ​ត សុ​ចរិយា បាន​បង្ហោះ​រូបថត​របស់​នៅក្នុង Instagram ដែល​រូបថត​ទាំងនោះ​បង្ហាញ​ពី​ភាព​សិច​ស៊ី ស្រើបស្រាល បញ្ចេញ​សាច់​គល់ភ្លៅ និង​ដើមទ្រូង​ទ្រលុកទ្រលន់​នៅ​កណ្ដាលវាល​ក្នុង​ឈុត​សម្លៀកបំពាក់​ហែល​ទឹក​ដែល​នឹង​កំពុង​ដាស់​អារម្មណ៍​បុរសៗ ព្រមជាមួយ​អ្នក​និយម​លេង​បណ្ដាញ សង្គម​ហ្វេ​ស​ប៊ុ​ក​ ជាច្រើន​នាំគ្នា​ជ្រួលជ្រើម ​ស្ទើរតែ​ស្រឡែវ​ភ្នែក ព្រោះតែ​ភ្លាំង​ភ្លឹក​ដោយ​សម្លឹងមើល​រូបថត​ដ៏​សិច​ស៊ី និង​កម្រ​ទាំងនេះ​។​

​កន្លង​ក៏ត្រូវ​បាន​ទស្សនិកជន​ចាត់ទុកថា​នាង​ជាតា​រា​ស្រី​រូ ប​ដែល​និយម​ចូល​ចិ​ត្ដ​បង្អួត​ពី​ភាព​ហ៊ឺហារការប្រើប្រាស់​សម្ភារៈ​ទំនើប​តម្លៃ​ថ្លៃៗក្រោយពី​ជំពប់​ស្នេហ៍ ​ជាមួយ​លោក Nathan Gan សញ្ជាតិ​ម៉ាឡេស៊ី ដែលជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​នាំ​ស្រា​ផ្ដាច់មុខ​ល្បីឈ្មោះ ​មួយ​នៅ កម្ពុជា​។ មិនតែប៉ុណ្ណោះ​នាង ​ក៏មាន​ឈ្មោះ​ជាតា​រា​ស្រី​សិច​ស៊ី ចូល​ចិ​ត្ដ​បញ្ចេញ​របស់​ល្អៗ ​ឲ្យ​មហាជន​ទស្សនា ​ដោយ​មិន​គិតថ្លៃ​ទៀតផង​។​

​គួរ​រំឭក​ផងដែរ​ថា តារា​សម្តែង​នាង នេ​ត សុ​ចរិយា មួយរយៈ​ពេល​ចុង​ក្រោយនេះ​គេ​មិនសូវ បាន ឃើញ​នាង​បញ្ចេញ​សកម្មភាព​ច្រើន​នៅក្នុង​ការងារ​សិល្បៈ​នោះទេ ជាពិសេស​ចាប់តាំងពី​នា​ង សម្តែង​រឿង «​បណ្តឹង​ស្រី​ទាំង ៥» ចប់​រួចមក​នាង​ហាក់​កាត់បន្ថយ​ការងារ​សិល្បៈ​យ៉ាងច្រើន ហើយ ជារឿយៗ នាង​តែងតែ​នាំ​គូស្នេហ៍​របស់​នាង​ដែលជា​អ្នកជំនួញ​ស្រា​ល្បីឈ្មោះ​កូនកាត់​ម៉ាឡេស៊ី​-​សិង្ហ​បុរី ឈ្មោះ​លោក ណេ​ថិ​ន ហ្គា​ន ទៅ​ក​ន្សា​ន្ត​នៅក្រៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី​មួយចំនួន​បែប​ជា​លក្ខណៈ​គូស្នេហ៍ ដែល​កន្លង​មានដូចជា​ប្រទេស​សិង្ហ​បុរី និង កោះ​បាលី ជាដើម ដោយ​នាង​ហាក់ដូចជា ​មិន​ខ្វល់ខ្វាយ​ពី​ក្រសែភ្នែក​អ្នក​សម្លឹងមើល​រូបភាព​ដ៏​សិច​ស៊ី​របស់​នាង​ឡើយ ៕

 

 

Leave a Reply

(*) Required, Your email will not be published