លោក ប្រធានមន្ទីររ៉ែ ថាមពលខេត្ត មើលរំលង ការធ្វើអាជីវកម្មរ៉ែមាស ក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា យ៉ាងអនាធិបតេយ្យ និងបំពានច្បាប់

, , Leave a comment

m24-10-13-17

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍បានអោយដឹងថា ការធ្វើអាជីវកម្មរ៉ែមាសដែលមានម្ចាស់ការដ្ឋានភាគច្រើនជាជនជាតិវៀតណាម និងចិននោះកំពុងធ្វើសកម្ម

ភាពយ៉ាងគគ្រឹកគគ្រេង និងអនាធិបតេយ្យបំពានច្បាប់ ក្នុងសហគមន៍មួយ នៅចំណុចពូទុងអូរក្ល ក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។អាជីវកម្មរ៉ែមាសដែលប្រើប្រាស់ឧបករណ៍បច្ចេកវិជ្ជាទំនើបៗនេះ ត្រូវបានប្រជាពលរដ្ឋក្នុងសហគមន៍អះអាងថា ធ្វើផ្ទុយទាំងស្រុងពីច្បាប់អនុញ្ញាតរបស់ក្រសួងរ៉ែ និងថាមពល ។


សេចក្តីរាយការណ៍បានអោយដឹងបន្តថា ក្រោយពី ក្រសួងរ៉ែ និងថាមពល តាមរយៈ មន្ទីររ៉ែ និងថាមពលខេត្ត អនុញាតិ ច្បាប់អោយ សហគមន៍មួយដែលមានសមាជិករាប់រយធ្វើអាជីវកម្មជីករ៉ែមាសនៅចំណុច ពូទុង អូរក្ល ក្នុងឃុំចុងផ្លាស់ស្រុកកែវសីមា ខេត្តមណ្ឌលគិរី គឺកំពុងធ្វើសកម្មភាពផ្ទុយទៅនឹងច្បាប់អនុញ្ញាតទាំងស្រុង ដូចជា ម្ចាស់រណ្ដៅរ៉ែទាំងអស់ យកម៉ាស៊ីនខ្នាតយក្សធំៗមកប្រើប្រាស់ ហើយនៅទីនោះគ្រប់រណ្ដៅគឺគេបានដាក់រំសេវគ្រឿងបំផ្ទុះដោយសេរីរណ្ដៅនីមួយៗមានជម្រៅរាប់រយម៉ែត្រ ទៅក្រោមមានជនជាតិបរទេសដូចជាវៀតណាម និងចិន យ៉ាងច្រើនគគ្រឹកគគ្រេង ចូលមកធ្វើការនៅតំបន់នោះដោយគ្មានការរំខានពីសមត្ថកិច្ចណាឡើយ ដោយម្ចាស់រណ្ដៅទាំងអស់យកលេសដោះសាថាជនបរទេសទាំងនោះគ្រាន់តែជាអ្នកបច្ចេកទេស និងជាកម្មករតែប៉ុណ្ណោះ។ទីបំផុតជនបរទេសនោះពួកគេបានវេចស្ពាយ ផលប្រយោ ជន៍ទៅស្រុកគេយ៉ាងរំភើយ។

តាមច្បាប់ និងអាជ្ញាប័ណ្ណអនុញ្ញាតរបស់ ក្រសួងរ៉ែ និងថាមពល តម្រូវឲ្យសហគមន៍ ខួងឬជីករណ្តៅរ៉ែមាសពីផ្ទៃដីរាបជម្រៅ ២០ម៉ែត្រប៉ុណ្ណោះ ហើយតម្រូវឲ្យជនជាតិខ្មែរជាអ្នកធ្វើអាជីវកម្មហើយការប្រើប្រាស់សម្ភារះឬឧបករណ៍និងរំសេវគ្រឿងបំផ្ទុះ តម្រូវឲ្យមានការត្រួតពិនិត្យយ៉ាងល្អិតល្អន់ពីមន្រ្តីសមត្ថកិច្ច និងមន្រ្តីជំនាញមុននឹងប្រើប្រាស់។ តែដោយមានការឃុបឃិតគ្នា ជាប្រព័ន្ធពីអាជ្ញាធរក្នុងមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធរួមនឹងមន្រ្តីមន្ទីររ៉ែនិងថាមពលខេត្តមណ្ឌលគិរីដើម្បីជួយសម្រួលឲ្យក្រុម ម្ចាស់អាជីវកម្ម ធ្វើសកម្មភាពដោយរលូន បើទោះបីពួកគេធ្វើផ្ទុយពីច្បាប់យ៉ាង ណា ក្តី ។


ប្រភពបានអោយដឹងថា មិនដឹងលោកប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី លាបាតដៃទទួលប្រាក់ពីសហគមន៍ជីករ៉ែមាស នៅចំណុច ពូទុង អូរក្ល ក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នោះប៉ុន្មានម៉ឺនដុល្លានោះទេ? ទើបបណ្តោយ អោយមាន សកម្មភាពជីករ៉ែ យ៉ាងគគ្រឹកគគ្រេង និងអនាធិបតេយ្យបំពានច្បាប់បែបនេះ៕

m24-10-13-19-687x400

 

 

Leave a Reply

(*) Required, Your email will not be published