ខឹង​ប្តី​មិនដែល​បង្គ្រប់​តណ្ហា រៀប​ផែនការ​សម្លាប់ចោល​

, , Leave a comment

25-10-2016

​រាជធានី​ភ្នំពេញ : ពិតជា​ឈាម​ស្រែក​ស្បែក​ហៅ​ប្រាកដ​មែន ក្នុង​សំណុំរឿង​ឃាតកម្ម​វាយ​សម្លាប់​បុរស​ម្នាក់​ជា​អ្នកបើក បរ​រថយន្តឈ្នួល ហើយ​ដឹកយក​សាកសព​ទៅ​ទម្លាក់ចោល​នៅក្នុង​ទឹក​ប្រឡាយ ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​ប្រទះឃើញ​កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ ២០១៦ កន្លងមក​នោះ​។​

25-10-2016-5

​ក្រោយពី​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ពិនិត្យ កោសល្យវិច័យ ស្រាវជ្រាវ រកឃើញ​អត្តសញ្ញាណ​សាច់ញាតិ និង​បន្ត​ស្រាវជ្រាវ​ទីបំផុត ការស្លាប់​របស់​បុរស​ខាងលើ​ជា​ផែនការ​រៀបចំ គ្រោងទុកជាមុន​របស់​ស្ត្រី​ជា​ប្រពន្ធដើម​ទាំងអស់​ជួល​ឃាតករ​សម្លាប់​ប្តី​របស់ខ្លួន​ចោល ហើយ​ត្រូវបាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ក្រុងភ្នំពេញ វែកមុខ​រកឃើញ និង​ឃាត់ខ្លួន​បាន​មនុស្ស​៣​នាក់ ស្រី​២​នាក់ ប្រុស​ម្នាក់ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី យប់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៦ ស្ថិតនៅ​ដី​វាល​ខាងក្រោយ​សួន​កាណាឌីយ៉ា ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

25-10-2016-6

​សាកសព​មានឈ្មោះ កៅ ផា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ បើកបរ​រថយន្ត​ឈ្មួ​ល ស្វាយរៀង កំពង់ចាម ភ្នំពេញ រស់នៅ​ភូមិ​ត្រពាំង​ដំរី ឃុំ​កំពង់អំពិល ស្រុក​រំដួល ខេត្តស្វាយរៀង​។ មាន​ប្រពន្ធ​ចំនួន​២​នាក់ ទី​១ ជា​ប្រពន្ធដើម​ឈ្មោះ  សៅ សំអឿន អាយុ​៤៦​ឆ្នាំ មុខរបរ​នៅផ្ទះ មានកូន​ចំនួន​៤​នាក់ ប្រុស​៣​នាក់ ស្រី​១​នាក់ រស់នៅក្នុង​បន្ទុកគ្រួសា​រ​។ ទី​២ ជា​ប្រពន្ធចុង​ឈ្មោះ ចាប សា​ម៉េ​ត អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​ចុង​ព្រែក ឃុំ​កំពង់​ព្រែក ស្រុក​រមាសហែក មាន​ស្រុកកំណើត ភូមិ​តា​ហង់ ឃុំ​អណ្តូង​ពោធិ៍ ស្រុក​រមាសហែក ខេត្តស្វាយរៀង។  ចំណែក​សម្ភារៈ​ពាក់ព័ន្ធ  រថយន្ត​ម៉ាក សាំ​យុ​៉​ង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-4728 និង ចិញ្ចៀនមាស​មួយ​វង់​ទម្ងន់​៥​ជី​។​

25-10-2016-3

​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មនុស្ស​៣​នាក់​ពាក់ព័ន្ធ​ក្នុង​រឿង​ឃាតកម្ម​ខាងលើ ហើយ​ឃាត់ខ្លួន​បាន ទី​១-​ស្ត្រី​ជា​ប្រពន្ធដើម ឈ្មោះ សៅ សំអឿន អាយុ​៤៦​ឆ្នាំ​។ ទី​២-​ឈ្មោះ សូរ ផា ហៅ​អ៊ួ​ក អាយុ​៣០​ឆ្នាំ មុខរបរ បើកបរ​រថយន្តឈ្នួល មាន​ទីលំនៅ​ក្បែរ​ខាង​គ្នា ជា​អ្នករៀបចំ​ផែន​ការជួល​រថយន្ត​ជិះ​ទៅខាង​ខេត្តសៀមរាប ហើយ​ជា​អ្នក​វាយ​សម្លាប់​ផ្ទាល់ដៃ។ ទី​៣-​ស្ត្រី​ម្នាក់ សមត្ថកិច្ច​មិនទាន់​បង្ហាញ​ឈ្មោះ​គ្រាន់តែ​ដឹងថា ជា​សង្សារ របស់​ឈ្មោះ សូរ ផា ហៅ​អ៊ួ​ក​។​

25-10-2016-4

​ប្រភព​ដដែល​បាន​បន្តទៀតថា ជនដៃដល់​ឈ្មោះ​សូរ ផា បាន​ជួល​រថយន្ត​ជិះ​ទៅខាង​ខេត្តសៀមរាប ក្នុង​តម្លៃ​២៥០​ដុល្លារ ដោយ​ប្រាប់​ជនរងគ្រោះ​ថា ចាំ​ទទួល​គូ​ដណ្តឹង​មកពី​ប្រទេស​កូរ៉េ​នៅ​ព្រលានយន្តហោះ​ខេត្តសៀមរាប ដោយ​ចេញដំណើរ​នៅ​ថ្ងៃ​ចន្ទ ទី​១០ ខែតុលា ឆ្នាំ​២០១៦​។ នៅ​ម៉ោង​១​រំលង​អ​ធ្រា​ត​ថ្ងៃទី​១០ ឈានចូល​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៦ ជនរងគ្រោះ​បាន​ទៅដល់​ព្រលានយន្តហោះ​គេ​ប្រាប់ថា មិនមាន​ជើងយន្តហោះ​ពី​កូរ៉េ មក​ចុះ​នៅ​សៀមរាប​ទេ ហើយក៏​ត្រឡប់មក​ភ្នំពេញ​វិញ​ជាមួយ​ជនសង្ស័យ​។ នៅតាម​ផ្លូវ​ជនសង្ស័យ​បានដាក់​ថ្នាំ​ងងុយដេក ក្នុង​ទឹកក្រូច​ឲ្យ​ជនរងគ្រោះ​ផឹក តែ​ជនរងគ្រោះ​មិនបាន​ផឹក​រហូត​ភ្លឺ​ស្រាងៗ​មកដល់​ព្រំប្រទល់​សៀមរាប​-​កំពង់ធំ ជនរងគ្រោះ​បាន​ឈប់​ឡាន ក៏ត្រូវ​ជនសង្ស័យ​យក​ដំបង​វាយ​កញ្ចឹងក និង​ក្បាល ពីក្រោយ​រហូតដល់​ស្លាប់ និង​លើកសព​ដាក់​ឡាន​យកមក​ភ្នំពេញ​ទុកចោល​មួយថ្ងៃ​ដល់​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦ ទើប​យក​ដុំថ្ម​ចង​ផ្អោប​ជាមួយ​សាកសព​ទម្លាក់​ចូល ក្នុង​ប្រឡាយ ក្បែរ​រោងចក្រ​កាណាឌីយ៉ា​តែម្តង ហើយក៏​សម្ងំ​លាក់ខ្លួន​ក្នុងផ្ទះ​ជួល​ក្បែរ​ហ្នឹង រហូតដល់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៦​។​

25-10-2016-2

​ទោះជា​យ៉ាងណាក៏ដោយ កម្លាំង​ជំនាញ បន្ត​ស៊ើបអង្កេត ស្រាវជ្រាវ សំណុំរឿង​ឃាតកម្ម​ខាងលើ​ទីបំផុត ឈានទៅដល់ កម្លាំង​អាវុធហត្ថ​ក្រុងភ្នំពេញ វែកមុខ​រកឃើញ​ឃាតករ និង​អ្នក​ជួល​សម្លាប់ ឃាត់ខ្លួន​មនុស្ស​៣​នាក់ កាលពី​យប់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៦​។ បច្ចុប្បន្ន ឃាតករ និង​ជន​ពាក់ព័ន្ធ សរុបគ្នា​៣​នាក់ ត្រូវបាន នាំខ្លួន​ទៅកាន់​ការិយាល័យ​ជំនាញ អាវុធហត្ថ​ក្រុងភ្នំពេញ ដើម្បី​សាកសួរ និង​ចាត់ការ​ទៅតាម​នីតិវិធី​៕

25-10-2016-1

 

Leave a Reply

(*) Required, Your email will not be published