សង្គ្រាម​ហែកហួរ​របស់ ភិន សុ​ដា​លី​ស គឺ​ឆ្នាំង​មិន​ក្តៅ មក​ក្តៅ​គម្រប​

, , Leave a comment

25-10-2016

​រាជធានី​ភ្នំពេញ : ខណៈដែល​រឿងរ៉ាវ​ដៀមដាម​ដាក់គ្នា​ទៅវិញទៅមក​រវាង​លោក អ៊ិន សុ​ភិន អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា និង​អ្នកនាង​ឆ​យី ត្រូវគេ​ឃើញ​កើតឡើង ព្រោះតែ​ការបញ្ចេញ​យោបល់​ពាក់ព័ន្ធ​នឹង ប៉ែន ចំ​រ៉ុង រហូតដល់​មាន​អ្នក​កាន់ជើង​ម្ខាងៗ ចូលខ្លួន​មក​ឈ្លោះ​គ្នា​នោះ​ម្ចាស់ Account ឈ្មោះ Chea Songheang បាន​សរសេរ​ឡើង​ចាស់ដៃ​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​ប៉ែន ចំ​រ៉ុង បោះបង់​ភិន សុ​ដា​លី​ស​។ ម្ចាស់​គណនី​នេះ​ហាក់ដូចជា​ដឹង​រឿង​ស៊ីជម្រៅ​រវាង​ប៉ែន ចំ​រ៉ុង និង​ភិន សុ​ដា​លី​ស​ច្បាស់លាស់​ដូច​ថ្ងៃ ខណៈដែល​គណនី​ឈ្មោះ Chea Songheang នេះ​ត្រូវគេ​ដឹង​ជា​គណនី​ក្លែងក្លាយ ឬ​មិនមាន​សកម្មភាព​ដូច​គណនី​ទូទៅ​។​

 

​ម្ចាស់​គណនី Chea Songheang បានសរសេរថា ​អ្នក​ដែល​ស្គាល់​គ្រួសារ​ដា​លី​ស​បានដឹងថា ច​រិ​ក​គ្រួសារ​គេ​យ៉ាប់​យ៉ាង​មេច​! ដា​លី​សច​រិ​ក​អន់ ឈ្លើយ មើលងាយ​ចាស់ មិនចេះ​គោរព​ចាស់ទុំ ស្រែក​គំហក​ដាក់​ចាស់ទុំ​ដែលជា​បុគ្គលិក​ឪ​របស់គេ ខឹង​ម្តងៗ ស្រែក​ឡូឡា​ផ្អើល​ភូមិ បោកប្រាស់ គប់​ក្បាល​គេ សង្សារ​៣​នាក់ ហើយ​មុននឹង​បាន​បង​ចំ​រ៉ុង ប្រហែល​បង​ចំ​រ៉ុង​មិនដឹង​ខ្លួន​ទេ​មើលទៅ ដែល​ដា​លី​ស​ផិត​សង្សារ​នៅ​អាមេរិក​មក​យក​គាត់​។

 

ពេល​ទាក់ទង​គាត់ គឺ​ដា​លី​ស​មិនទាន់​បែក​ពី​សង្សារ​ទេ បាបកម្ម​របស់​នាង​ហើយ​ដា​លី​ស​ដែល​នាង​ទាត់​ក្បាល​សង្សារ​នាង​មុនៗ សម​មុខ​ដែល​គេ​ទាត់​ក្បាល​នាង​វិញ​។ គ្មាន​ប្រុស​ណា​ទ្រាំ​និង​ច​រិ​ក​ស្រី​រោគ​ចិត្ត​ឯង​បានទេ ឲ្យ​តែ​ខឹង​ជេរ​ទាំង បង​គេ ម៉ែ​គេ គប់​ក្បាល​គេ ក្រែង​ពីមុន​នាង​ស្រឡាញ់​គូ​ដណ្តឹង​ណាស់​ហី ម៉េច​ក៏​និយាយថា ឪ​នាង​ជា​អ្នក​បង្ខំ​ឲ្យ​ភ្ជាប់ពាក្យ​? នាង (​ភិន សុ​ដា​លី​ស​) ចាំបាន​អត់​កាល​នាង​មុននឹង​ភ្ជាប់ពាក្យ និង​ក្រោយ​ភ្ជាប់ពាក្យ​ភ្លាមៗ នាង​លប់​រូបថត​ថើប​គ្នា ឱប​គ្នា ហៅ​តុលា​ប្តីៗ ពេញមាត់ ឆាប់​ភ្លេច​ម៉េ​ស​។ គូ​ដណ្តឹង​នាង ឪ និង​កូន​ចែកវេន​គ្នា​ស៊ី ឪ​ស្រឡាញ់​កូនប្រសារ​ទុកដូចជា​ប្តី ហើយ​យក​កូនស្រី​ភ្ជាប់ពាក្យ​បាំង​ភាព​លាមក​របស់ខ្លួន​។ កូនស្រី​ឈឺចិត្ត និង​ទង្វើ​ឪ​ក៏​សុខចិត្ត​បែក​ជា​មួយគូ​ដណ្តឹង លោក សុ​ភិន ស្មានតែ​គេ​មិនដឹង​ពី​ច​រិ​ក​ខ្ទើយ​លាក់​មុខ​របស់លោក ឬ​បុគ្គលិក​លោក​សុទ្ធតែ​ប្រុស​ស្អាត ហើយក៏​ជួល​ប្រុស​កំដរ​តណ្ហា​លោក​សឹង​គ្រប់គ្នា តែ​លោ​កង​ប់ង​ល់​នឹង​តុលា ទោះ​ដឹងថា តុលា​ធ្លាប់មាន​ប្រពន្ធ​រួចហើយ​ក៏​លោក​បំបែកបំបាក់​គេ​ដែរ​។

 

ច​រិ​ក​ពូជ​គេ​នេះ គឺជា​គ្រួសារ​រោគ​ចិត្ត បើ​នាង​ដា​លី​ស​វិញ​ធ្វើ​អី​តាម​ទំនើងចិត្ត ប្រុស​ត្រូវ​នៅក្រោម​បញ្ជារ​វា បើ​វា​ឲ្យ​ទៅ​ត្រង់​បើ​គេ​មិន​ទៅ​គឺ​ចាន​ហោះ​លើ​ក្បាល ហើយ​នាង​ខំ​យក​កូន​មក​ទាញ​ប្រជាប្រិយភាព​ហើយ​ទម្លាក់កំហុស​លើ​បង​ចំ​រ៉ុង​។ ចុះ​ពេល​នាង​ខឹង​បង​ចំ​រ៉ុង​ម្តងៗ តើ​នាង​ធ្វើ​អី​ខ្លះ​គំរាម​គាត់​? ពេលខ្លះ​យក​កាំបិត​ចាក់​ពោះ​ឲ្យ​ងាប់​កូន ពេលខ្លះទៀត​លោត​ពី​ផ្ទះ​ឲ្យ​រលូត ហើយ​គ្រាន់តែ​គេ​មិន​ជូនទៅ​ពេទ្យ​ដែល​ខ្លួន​ចង់ទៅ​ហើយ​គេ​ជូនទៅ​ពេទ្យ​ជិត​ផ្ទះ ព្រោះ​ខ្លា​ចនាង​ចាញ់កូន​ជិះឡាន​ទៅ​ពេទ្យ​ឆ្ងាយ​ហើយ​ស្ទះផ្លូវ​នាង​ក្អួត​នាង​ខឹង​គេ​នាង​លោត​ពីលើ​ឡាន តើ​ទង្វើ​របស់​នាង​ទាំង​អម្បាលម៉ាន​នាង​មាន​គិតថា នាង​មានកូន​ក្នុង​ផ្ទៃ​ទេ​? ព្រោះតែ​បង​ចំ​រ៉ុង​ខ្លាច​បាត់បង់​កូន និង​ចង់​ឲ្យ​កូន​រស់ ទើប​គេ​សុខចិត្ត​ដើរចេញ​ពី​នាង ព្រោះ​គេ​គ្មាន​សមត្ថភាព​ប្រដៅ និង​ការពារ​ជីវិត​ស្រី​រោគ​ចិត្ត​ដូច​នាង​ទៀត​ទេ​។

 

​ពេល​ខឹង​ម្តងៗ កម្រោលចូល ៣​នាក់​ចាប់​នាង​មិន​ឈ្នះ​ផង ឲ្យ​តែ​ខឹង​គឺ​ដឹង​តែ​គំរាម​សម្លាប់ខ្លួន​នាង​តាម​រំខាន​គេ​គ្រប់កន្លែង​ការងារ នាង​មិន​ឲ្យ​គេ​ធ្វើការ​ដោយ​អារម្មណ៍ល្អ​ទេ ហើយ​នាង​ប្រាកដ ឬ​អត់​ដែល​នាង​លែង​ទំនាក់ទំនង​និង​សង្សារ​ចាស់​? កុំ​ខំ​តាំងខ្លួន​ជា​ជនរងគ្រោះ​ពាក់​មុខ​ពេក នាង​បោក​មហាជន​បាន តែ​នាង​បោក​ខ្លួនឯង​អត់​បានទេ​»​។ នេះ​ជាការ​ទម្លាយ​ចេញ​ស្របគ្នា​ដែល​សង្គ្រាម​រវាង​លោក​ប៉ែន ចំ​រ៉ុង និង អ៊ិន សុ​ភិន ផ្ទុះឡើង​ជាថ្មី​។​

 

​យ៉ាងណាក៏ដោយ​ពាក់ព័ន្ធ​នឹង​ការទម្លាយ​នេះ លោក​អ៊ិន សុ​ភិន បានចាត់ទុក​ថា​ជា​រឿង​បំ​ភ្លើ​ស និង​ថា​នោះ​គឺជា​ផែនការ​ដែល​ក្រុម​របស់លោក​ប៉ែន ចំ​រ៉ុង ធ្វើឡើង​ដើម្បី​លុបលាង​កំហុសឆ្គង​របស់ខ្លួន​ប៉ុណ្ណោះ​។ មកទល់ពេលនេះ ការ​បង្ហោះ​របស់​ម្ចាស់​Account «Chea Songheang »​កាន់តែ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ខណៈដែល​ភាគី​នាង ភិន សុ​ដា​លី​ស នៅ​មិនទាន់​បញ្ចេញ​ប្រតិកម្ម​នៅឡើយ​៕

25-10-2016-1

25-10-2016-2

25-10-2016-3

 

Leave a Reply

(*) Required, Your email will not be published