ស្រីស្អាតបើករថយន្ត RANGE ROVER សង្ស័យស្រវឹងស្រាបុករថយន្ត Land Cruiser ក្រឡាប់ផ្ញាជើង ឡើងលើ

, , Leave a comment

fn-2016-10-23-07-13-07-5

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោងជិត៤ភ្លឺ ឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ នៅចំណុចស្តុបវត្តមហាមន្រ្តី សង្កាត់វាលវង់ ខណ្ឌ៧មករា។នារីស្រស់ស្អាតអ្នកមានពីរនាក់

បើករថយន្តមួយគ្រឿងម៉ាក RANGE ROVER ពណ៌ស ក្នុងល្បឿនលឿនសង្ស័យស្រវឹងស្រា បុក រថយន្ត Land Cruiser ពណ៌ខ្មៅ ពេញទំហឹងបណ្ដាលឲ្យរថយន្ត Land Cruiser ក្រឡាប់ផ្ងាជើងឡើងលើ ហើយស្រ្តីបើករថយន្ត RANGE ROVER នោះ បានបើកគេចខ្លួនរហូតមកដល់ផ្លូវ163 រថយន្តក៏ទៅមុខទៀតលែងរួច ធ្វើឲ្យស្រីស្អាតទាំងពីរនាក់នោះ ក៏ចុះពីលើរថយន្តប្រមូលរបស់របរ ចេញពីរថយន្តទៅបាត់ស្រមោល។

 

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ខណះរថយន្ត Land Cruiser ពណ៌ខ្មៅ ពាក់ស្លាកលេខ 2W-8458 បើកឆ្លងផ្លូវបំបែកជាបួន ស្រាប់តែរថយន្ត RANGE ROVER ពណ៌ស ពាក់ស្លាកភ្នំពេញ 2AM-9992បើកបរដោយស្រីស្អាតអ្នកមាន បើក លឿនដូចហោះសង្ស័យស្រវឹងស្រា បានបុករថយន្ត Land Cruiser ពេញទំហឹងបណ្តាលអោយរថយន្ត Land Cruiser ក្រឡាប់ផ្ងាជើងឡើងលើ ហើយរថយន្តបង្ករនោះ មិនព្រមឈប់ទេ បានបើករត់មកដល់ចំណុចផ្លូវ163 សង្កាត់ទួលទំពូង1 ខណ្ឌចំការមន ទើបរថយន្តទៅមុខទៀតលែងរួចតែម្ដង ស្រីស្អាតទាំងពីរនាក់នោះក៏ចុះពីលើរថយន្តប្រមូលរបស់របរ ចេញពីរថយន្តទៅបាត់ស្រមោល។បន្សល់តែរថយន្ត ត្រូវបានសម្ថតកិច្ច វាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយ៕

fn-2016-10-23-07-13-06-0 fn-2016-10-23-07-13-07-2 fn-2016-10-23-07-13-07-4

 

 

Leave a Reply

(*) Required, Your email will not be published