ឈ្មោះ តែម ប៊ូឡា មេបញ្ជាការរងPM ក្រុងប៉ោយប៉ែត ដែលល្បីល្បាញ ខាងប្រព្រឹត្តខុសច្បាប់តុលាការ សំរេចចោទ និងឃុំខ្លួនដាក់ពន្ធនាគារ

, , Leave a comment

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ័បានអោយដឹងថា លោក តែម ប៊ូឡា មេបញ្ជាការរងអាវុធហត្ថក្រុងប៉ោយប៉ែត និងគូកន សរុប០៤នាក់ ត្រូវបានតុលាការ

សាលាដំបូងខេត្តបន្ទាយមានជ័យបញ្ជូនខ្លួនទៅឃុំដាក់នៅពន្ធនាគារបណ្តោះអាសន្ន ក្រោយបែកធ្លាយរឿងអាស្រូវទទួលផលចោរកម្ម ក្រុមចោរឆក់កាបូបអាជីវករ នៅច្រកអន្តរជាតិក្លងឡឹក ស្រុកអារញខេត្តស្រះកែវ ប្រទេសថៃ។

 

សេចក្តីរាយការណ័បានអោយដឹងថា កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កាលពីថ្ងៃទី ១៣ខែតុលា២០១៦ បានចុះបង្ក្រាបក្រុមចោរឆក់កាបូប អាជីវករនៅច្រកអន្តរជាតិក្លងឡឹកស្រុកអារញ្ញខេត្តស្រះកែវប្រទេសថៃ។ បន្ទាប់មកក៏បែកធ្លាយរឿងអាស្រូវដឹងដល់លោក ឱ បូរិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យក៏ បានកោះហៅ ឲ្យឈ្មោះ តែម ប៊ូឡា មេបញ្ជាការរងក្រុងប៉ោយប៉ែតដែលដឹកនាំចុះបង្ក្រាបរួមនិងគួកន៣រូបផ្សេងទៀតឲ្យទៅបំភ្លឺនៅមុខមេបញ្ជាការ ខេត្តបន្ទាយមានជ័យ ។ ក្រោយសួរនាំរួចលោក ឱ បូរិន មេបញ្ជាការបានបញ្ជូនរបាយការណ៏ជូនទៅ នាយឧត្តមសេនីយ៏សៅសុខា។ប្រភពបាននិយាយថា ក្រោយពីលោក សៅ សុខា បានទទួលរបាយការណ៏ ពីមេបញ្ជាការខេត្តហើយ ក៏ចារឲ្យចាត់ការក្រុមPMដែលពាក់ពន្ធ័នោះ តាមនិតិវិធីនៃច្បាប់ ។ ប៉ុន្តែព័ត៌មានត្រូវបានដឹង ដល់លោក តែម ប៊ូឡា មេបញ្ជាការរងរូបនោះ ស្រាប់តែនៅយប់ម៉ោងប្រមាណជាង១១ឈ្មោះ តែម ប៊ូឡា បានរត់គេចខ្លួនពីទីបញ្ជាការខេត្ត ទៅសម្ងំលាក់ខ្លួនចំនួន០២ថ្ងៃ ទើបសម្រេចចិត្តចូលខ្លួនម្តងទៀតនៅថ្ងៃទី២០តុលា២០១៦ ហើយក៏ត្រូវបានព្រះរាជអាជ្ញាបញ្ជាឲ្យបន្តឃុំខ្លួនទាំង០៤នាក់នៅពន្ធនាគារស្ថិតក្នុងភូមិគាបសង្កាត់ទឹកថ្លាក្រុងសិរីសោភណ័ខេត្តបន្ទាយមានជ័យ ។

ពាក់ពន្ធ័រឿងរ៉ាវខាងលើនេះប្រភពព័ត៌មានបានលើកឡើងថា ក្រោយពីលោក តែម ប៊ូឡា បានដឹងដំណឹងមុខសញ្ញាលួចលុយស្ត្រី នៅក្នុងឡានអស់ជាង៥០ម៉ឺនបាត កាល ពីយប់ថ្ងៃទី១៣តុលាភ្លាម លោកក៏បាន ដាក់កម្លាំងតាមស្ទាក់រហូតចាប់ខ្លួនបាន ហើយក៏ឲ្យលុយទៅចោរនោះម្នាក់៣ពាន់បាត ។ចំណែកមន្ត្រីអាវុធហត្ថផ្សេងទៀត ៣ នាក់ គឺទទួលបានប្រាក់ម្នាក់១ម៉ឺនបាតនៅប៉ុន្មាន គេសង្ស័យ ធ្លាក់ក្នុងដៃមេបញ្ជាការរងរូបនោះម្នាក់ឯង ។ យ៉ាងណាក៏ដោយលោកតែម ប៊ូឡា ធ្លាប់បានប្រាប់ថា លុយលោកបានដកពីដៃចោរសរុប បានត្រឹមតែ ១៣ម៉ឺនបាតទេ ហើយលុយនោះលោកបានរក្សាទុកឲ្យម្ចាស់ដើម គឺស្ត្រីរងគ្រោះ។ប្រភពឲ្យដឹងនៅ ថ្ងៃទី២១ ខែតុលា ២០១៦ នេះថា ក្រុមមន្ត្រីអាវុធហត្ថក្រុងប៉ោយប៉ែតទាំងនោះ គឺត្រូវបានតុលាការ សាលាដំបូងខេត្តបន្ទាយមានជ័យបញ្ជូនខ្លួន ទៅឃុំដាក់នៅពន្ធនាគារបណ្តោះអាសន្ន ក្នុងនោះមានឈ្មោះ តែម ប៊ូឡា មេបញ្ជាការង ឈ្មោះ សំសូណែល ជាមន្ត្រីឈ្មោះ ចន្ទ័ ហាវ ជាមន្ត្រី និងម្នាក់ទៀតមិនស្គាល់ឈ្មោះ។ដោយឡែក ឈ្មោះ រស់ សាហាន មានឋានៈជាមេបញ្ជា ការរងដែរនោះនិងឈ្មោះ វីរៈ ជាប់ពិន័យនៅបញ្ជាការខេត្ត ដោយសារដឹងរឿងអាស្រូវហើយមិនរាយការណ៏៕

pm-tem-mola

 

 

Leave a Reply

(*) Required, Your email will not be published