ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មើលលោក សឿង វ៉ាន់ នាយកវិទ្យាល័យអនុវត្តន៍ ពុករលួយយកលុយពីសិស្សម្នាក់៦៥ដុល្លាថ្លៃចុះឈ្មោះចូលរៀន ផ្គើនគោលនយោបាយរាជរដ្ឋាភិបាលផង

, , Leave a comment

knt-52_n-copy-300x225

ខេត្តកំពង់ចាម ៖ លោក សឿង វ៉ាន់ នាយកវិទ្យាល័យអនុវត្តន៍ ហ៊ុន សែន កំពង់ ចាម ពុករលួយមានអំណាចទារប្រាក់ពីសិស្សម្នាក់៦៥ដុល្លាថ្លៃចុះឈ្មោះចូលរៀនច្រើន

ឆ្នាំមកហើយ ជ្រកក្រោមលេសជួយបង់ថ្លៃគ្រូបង្រៀន២ពេល ផ្គើននឹងគោលនយោ បាយរាជរដ្ឋាភិបាល ចុះឈ្មោះចូលរៀន មិនតម្រូវអោយបង់ប្រាក់។ ដែលការយកលុយនេះធ្វើអោយប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងខូចគោលនយោបាយក្រសួងអប់រំ ក៍ដូចជា គោលនយោបាយរាជរដ្ឋាភិបាល នោះទាមទារ អង្គភាពប្រឆាំងអំពើពុករលួយ គួរចាត់ការបុគ្គលខិលខូចខាងលើតាមផ្លូវច្បាប់។

 

គួរបញ្ជាក់ថាច្រើនឆ្នាំមកហើយបុគ្គល សឿង វ៉ាន់ មានឥទ្ធិពល ប្រើបុគ្គលិកអោយ យកលុយ ពីសិស្សម្នាក់៦៥ដុល្លា ថ្លៃចុះឈ្មោះចូលរៀន ដោយយកលេសថា ឧបត្ថម្ភគ្រូបង្រៀនពីពេល។សួរថា ចុះវិទ្យាលយ័ព្រះសីហនុ បង្រៀនពីពេលដែរម៉ិចគួរ មិនយក លុយពីសិស្ស?តាមធាតុពិតគឺសាលា(វិទ្យាល័យអនុវត្តន៍ហ៊ុន សែន កំពង់ចាម )ទទួលបានការឧបត្ថម្ភពីអង្គការខេប ជាដៃគូ ទទួលប្រាក់ផ្សេងៗពីក្រសួងអប់រំ នឹងមានប្រាក់ឧបត្ថម្ភ ពីសេដ្ឋីនៅក្រៅប្រទេសមួយឆ្នាំមួយម៉ឺនដុល្លា។ ហើយនិយាយអោយខ្លីសាលានេះជាសាលារដ្ឋ មិនមែនជាសាលាឯកជនទេ ហេតុអី បុគ្គល សឿង វ៉ាន់ មានអំណាចទារប្រាក់ពីសិស្សម្នាក់៦៥ដុល្លាថ្លៃចុះឈ្មោះចូលរៀន តាមទំនើងចិត្ត ដោយផ្គើន នឹងគោលនយោបាយក្រសួងអប់រំ ក៍ដូចជា គោលនយោបាយរាជរដ្ឋាភិបាល ដែលបំផុសអោយពលរដ្ឋទូទៅ បញ្ជូនកូនដែលគ្រប់អាយុ មកចុះឈ្មោះចូលរៀន ដោយមិនមានការបង់ប្រាក់ ។

មន្ត្រីអប់រំក្រុងកំពង់ចាម បានបង្ហើបឲ្យដឹងថា ក្រោយពីធ្លាយរឿងយកលុយពីសិស្ស តាមរយះសារពត៍មាន និងបណ្តាញសង្គមហ្វេសប៊ូក លោក សឿង វ៉ាន់ បានប្រើកលល្បិចគម្រក់ ដោយយកសិស្សប៉ុន្មាននាក់ ស្រែកជេរបំពងតបត សារពត័មានក៍ដូចជាបណ្តាញសង្គមហ្វេសប៊ូកថា ចុះផ្សាយខុសរឿង ក្នុងន័យបិទបាំង អំពើពុករលួយ ដែលយកលុយពីសិស្ស ដោយផ្គើន នឹងគោលនយោបាយក្រសួងអប់រំ ក៍ដូចជាគោលនយោបាយរាជរដ្ឋាភិបាល៕

image591

14694817_188229938287182_1295731138_n

 

 

Leave a Reply

(*) Required, Your email will not be published