ការ​ស្លៀក​សិច​ស៊ី ស្ទើរ​បង្ហាញ​កេរ​ម៉ែ ក៏​ព្រោះតែ​ចង់​ថែរក្សា និង​លើកតម្កើង​សិល្បៈ​ខ្មែរ​

, , Leave a comment

​រាជធានី​ភ្នំពេញ : ថ្មីៗ​នេះ​មានមតិ​មហាជន​ជាច្រើន​បានធ្វើការ​រិះគន់​យ៉ាង​ចាស់ដៃ​បន្ទាប់ពី​បានឃើញ​ក្រុម​តារា​បង្ហាញ​ម៉ូត​មួយក្រុម ដែលមាន​បង្ហាញ​ម៉ូដ​នៅក្នុង​កម្មវិធី​ប្រណាំង​ម៉ូតូ​និង​ឡាន​នៅក្នុង​ភក់ របស់​ក្រុមហ៊ុន 7NG​។ ជាមួយគ្នា​សម្រាប់​សម្លៀកបំពាក់​រប​ស់​តារា​ម៉ូដ​ដែល​ទាំង​៤​រូបនោះ ពិតជា​ទាក់ទាញ​ភ្នែក​ប្រុស​មិន​ឲ្យ​ឃ្លាតឆ្ងាយ​ពី​ពួកគេ​នោះទេ ស្របពេលនោះ​ក៏មាន​មតិ​ខ្លះ​លើកឡើងថា «​ស្លៀកពាក់​បែបនេះ​ដូចជា​លើស​ហើយ​» មានន័យ​វា​ហាក់បីដូចជា ស៊ិ​ច​ស៊ី​ជ្រុល​ហើយ​។​

20-10-2016-1

​ដោយឡែក​បើ​យ​តាម​កញ្ញា កេ​សី ដែលជា​តារា​ម៉ូដ​មួយរូប​ក្នុង​ក្រុម​នោះបាន​លើកឡើងថា “​ពេល​មាន​អ្នកគាំទ្រ​បង្ហោះ​រូបនោះ ហើយ​មាន​អ្នក​រិះគន់ ខ្ញុំ​ពិតជា​មាន​អារម្មណ៍​មិន​ស្ងប់​ទេ និង​ចង់​សុំទោស​ចំពោះ​រឿងនេះ​។ តែ​ខ្ញុំ​ក៏​មិន​បានធ្វើ​ខុស​អ្វី​ដែរ ព្រោះ​រាល់ដង ក៏​ខ្ញុំ​មិនដែល​ស្លៀកពាក់​ចឹ​ង​ដែរ តែ​នេះ​កម្មវិធី​បែបណា យើង​ត្រូវ​លៃលក​ឲ្យ​ត្រូវ​នឹង​កម្មវិធី​គេ​”​។​

20-10-2016-3

​គួរ​បញ្ចាក់​ថា​ការ​ស្លៀកពាក់​បែប​នោះ ព្រោះ​ខាង​ម្ចាស់​កម្មវិធី​គេ​តម្រូវ​ឲ្យ​ពួកគេ​ស្លៀក​ចឹ​ង យ៉ាងណាមិញ​នៅក្នុង​កម្មវិធី​ប្រណាំង​ឡាន​ឬ ម៉ូតូ​តែងតែ​ឃើញ​មាន​ស្រី​ស្អាត​ស៊ិ​ច​ស៊ី មក​លើក​ផ្លាកសញ្ញា ពោលគឺ​វា​មិន​ខុសពី​កម្មវិធី​នេះ​ប៉ុន្មាន​ទេ ហើយ​ភាព​ស៊ិ​ច​ស៊ី​នេះ​ក៏​ធ្វើ​ឲ្យ​អ្នកចូលរួម​កម្មវិធី​នេះ​ប្លែក​អារម្មណ៍​ផងដែរ​៕

20-10-2016 20-10-2016-2 20-10-2016-4 20-10-2016-5 20-10-2016-6 20-10-2016-7 20-10-2016-8 20-10-2016-9

 

Leave a Reply

(*) Required, Your email will not be published