រាជធានីភ្នំពេញ : ស្រីស្អាត ជា សុជាតា ដែលគេស្គាល់ថា ជាបងស្រីរបស់កញ្ញា ជា ស្រីតី គូដណ្តឹងនាយព្រែក ស្រីស្អាតទាំងពីរអ្នកបងប្អូននេះមានស្រស់មិនចាញ់គ្នាទេ ហើយមុខមាត់ក៏ដូចគ្នាស្មានតែកូនភ្លោះបើលមើលមួយភ្លេត។ ថ្មីៗនេះនៅក្នុងបណ្តាញសង្គម នាងបានបង្ហាញនូវដងខ្លួនដ៏សិចស៊ីជាមួយនឹងឈុតហែលទឹកប្រកបដោយភាពទាក់ទាញ។ គ្រាន់តែរយៈពេល១៧ម៉ោងប៉ុននោះ រូបភាពរបស់នាងត្រូវបានគេចែករំលែកបន្តយ៉ាងច្រើនសន្ធឹកសន្ធាប់។
កញ្ញា ជា សុជាតា ត្រូវបានគេស្គាល់ថា ជាអ្នកលក់ផលិតផលថែរក្សាសម្រស់ឲ្យក្មេងជាងវ័យ នាងទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជនរបស់នាង គួបផ្សំជាមួយរូបស្រស់ស្រស់ស្អាតរបស់នាងធ្វើឲ្យអតិថិជនកាន់តែមានទំនុកចិត្ត។ជាមួយគ្នានេះ គេតែងតែសង្គេតឃើញថា កញ្ញា សុជាតា នាងនៅមិនទាន់មានគូប្រចាំចិត្តនៅឡើយទេ ព្រោះនាងតែងតែបង្ហាញអារម្មណ៍ឯការនៅលើបណ្តាសង្គមហ្វេសបុករបស់នាងជាហូហែ។
ស្រីស្អាត ជា សុជាតា បានបង្ហាញរូបភាពជាច្រើនសន្លឹក ជាមួយទេសភាព ព្រែកកំពត ដែលជារមណីដ្ឋានកំពុងទទួលបានការពេញនិយមពីសំណាក់ភ្ញៀវទេសរណ៍ជាតិ និងអន្តរជាតិ៕