គង់ ចាន់​រដ្ឋា ដាក់លក់​តាម​អន​ឡាញ​

, , Leave a comment

​រាជធានី​ភ្នំពេញ : តារាចម្រៀង គង់ ចាន់​រដ្ឋា មួយរយៈ​ចុងក្រោយ​ហាក់បីដូចជា ស្ងប់ស្ងាត់​ខ្លាំង ជាពិសេស​ការចេញ​បទ​ចម្រៀង នៅលើ​ទីផ្សារ​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់​នាង ត្រូវបាន​ធ្លាក់​ដុនដាប គួរ​ឲ្យ​ព្រួយបារម្ភ​។ ប៉ុន្តែ​អ្វីដែល​ភ្ញាក់ផ្អើល​នោះ គឺ​ដោយសារតែ​នៅពេលនេះ គង់ ចាន់​រដ្ឋា បាន​លេចមុខ​នៅក្នុង​ផលិតកម្ម​ថ្មី​មួយ មាន​ឈ្មោះថា «7Music» ហើយ​កំពុងតែ​រំពឹង​ផ្ទុះ​បទ​ថ្មី មាន​ចំណងជើង​ថា «​ក្បត់​អូន​ចឹ​ង​បង​សប្បាយចិត្ត​ទេ​» ដែល​កំពុង​ទទួលបាន​ប្រជាប្រិយភាព និង​ការគាំទ្រ​ច្រើន​គួរសម​ពី​សំណាក់​មហាជន អ្នក​និយម​លេង​បណ្តាញ សង្គម​ហ្វេ​ស​ប៊ុ​ក និង​មិត្ត​យុវវ័យ នាពេល​បច្ចុប្បន្ន​។​

 

​អ្វីដែល​ចម្លែក​នោះ​តារាចម្រៀង គង់ ចាន់​រដ្ឋា បាន​បង្កើត​មុខរបរ​ថ្មី​មួយទៀត បន្ទាប់បន្សំ​ពី​អាជីព​សិល្បៈ​នោះ​គឺ លក់​ជ្រក់​ជើងមាន់​តាម​អន​ឡាញ​។ អាជីព​ថ្មី​នេះ វា​ខុសពី​តារា​ផ្សេងៗ ដោយ​កន្លងមក​តែងតែ​បើក ហាង​លក់​ខោអាវ ហាង​កាត់ដេរ ហាង​ស៊ីផឹក ជាដើម​។ អាច​និយាយបានថា គង់ ចាន់​រដ្ឋា កំពុងមាន​ចំណុច​មួយ​លើ​មុខរបរ​ស្រដៀង​ទៅនឹង​តារាចម្រៀង​ផលិតកម្ម​ហង្ស​មាស លោក ណុប បា​យ៉ា​រិ​ទ្ធ ដែល​បើក​លក់​ម្ជូរ​ប្រេនៗ​។​

 

​គង់ ចាន់​រដ្ឋា បញ្ជាក់ថា របរ​ថ្មី​លក់​ជ្រក់​ជើងមាន់​តាម​អន​ឡាញ​នេះ នាង​បាន​បើក​យូរ​ក្រែល​ថ្ងៃខែ​ហើយ ដោយមាន​អតិថិជន ជាច្រើន​បាន​គាំទ្រ កុម្ម៉ង់ ទិញយក​ជ្រក់​ជើងមាន់ របស់​នាង​ទៅ​ពិសារ ខណៈដែល​ជើងមាន់​នេះ មាន​រស់ជាតិ ជូរអែម ឆ្ងាញ់​។ តារាចម្រៀង​មកពី​ទឹកដី​សៀមរាប ថា «​ជ្រក់​ជើងមាន់​របស់ខ្ញុំ ដែល​លក់​តាម​អន​ឡាញ​នេះ មួយ​ក្រឡ​តម្លៃ ៣៥០០០​រៀល ហើយ​ថ្លៃ​សេវា​ដឹក​ជូន គឺ​គិត​តាម​ជិត តាម​ឆ្ងាយ​»៕

20-10-2016 20-10-2016-1 20-10-2016-2

 

Leave a Reply

(*) Required, Your email will not be published