ជំនន់​ទឹកភ្លៀង បាន​រាំ ផ្លូវ​ចំការ​ដូង មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​

, , Leave a comment

​រាជធានី​ភ្នំពេញ : នាពេល​ព្រឹក​ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៦ នេះ​ទឹកជំនន់​នូវតែ​បន្ដ​ឡើងជា​លំដាប់​រហូតដល់​ជន់​លិច​នូវ​ផ្លូវ​មួយ​ខ្សែ​ដ៍​សំខាន់​មួយ​ថែមទៀត​គឺ​ផ្លូវ​២១៧ ដែល​ស្ថិតនៅ​ក្នុងភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម រហូតដល់​ភូមិ​កណ្ដាល សង្កាត់​រលួស ចំពោះ​ផ្លូវ​ដែល​ជន់​លិច​នោះ​មាន​ប្រវែង​ប្រមាណ​ជា​ង២​គីឡូម៉ែត្រ​ហើយ​មាន​កម្ពស់​រហូតដល់​១​ម៉ែត្រ​។​

 

​ខណៈ​នេះ​ខាង​អាជ្ញាធរ​ខណ្ឌដង្កោ​បានចេញ​សេចក្ដី​ប្រកាស់ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាមផ្លូវ​មួយ​ខ្សែ​នេះ​ឲ្យ​ធ្វើដំណើរ​វាង​ទៅតាម​ផ្លូវ​ទំនប់​៧​មករា នឹង​តាមផ្លូវ​រង្វង់​មូល​ដីក្រហម​តាមផ្លូវ​ជាតិ​លេខ​២​។ ប្រភព​ដដែល​បាន​បន្ដថា​ធ្វើ​ដូច្នេះ​ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​របស់​បងប្អូន​ប្រជាពលរដ្ឋ ហើយ​លុះត្រាតែ​ទឹក​ស្រក់​ទៅវិញ​ទើប​អនុញ្ញាត្ដិ​ឲ្យ​ធ្វើដំណើរ​ទៅវិញទៅមក​ជាធម្មតា​វិញ​។​

 

​គួររំលឹកថា គិត​ត្រឹម​វេលា​ម៉ោង​០៣ និង​៤០​នាទី​រសៀល​ថ្ងៃទី​១៨ តុលា ទឹកស្ទឹង​ព្រែក​ត្នោត​បានចាប់ផ្តើម​ស្រក​ប្រមាណ​១​ម៉ែត្រ ធ្វើឱ្យ​សង្កាត់​ចំនួន​៣​ក្នុង​ខណ្ឌដង្កោ​ក៏បាន​ស្រក ក្នុងនោះ​មាន​សង្កាត់​សាក់​សំពៅ ក្រាំង​ពង្រ និង​សង្កាត់​គង​ណ​យ​។ យ៉ាងណាក៏ដោយ ទោះបី​សង្កាត់​ទាំង​៣​ខាងលើ​ទឹកបាន​ស្រក ប៉ុន្តែ​បែរជា​ទៅ​លិចលង់​នៅ​សង្កាត់​រលួស និង​ស្ពានថ្ម ក្នុង​ខណ្ឌដង្កោ​វិញ៕

19-10-2016-1 19-10-2016

 

Leave a Reply

(*) Required, Your email will not be published