បញ្ជូន​៤​នាក់​ឡើង​តុលាការ និង​ឲ្យ​២​នាក់​ដេក​ផ្ទះ ពាក់ព័ន្ធ​ករណី​បំផ្លាញ​គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព​

, , Leave a comment

​រាជធានី​ភ្នំពេញ : មេ​កន្ទុយលេខ និង​អ្នក​ចាក់​៤​នាក់ ត្រូវបាន​នគរបាល​ខ​ណ្ឌ​សែន​សុខ​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៩ តុលា ២០១៦ នេះ ក្រោយពី​ឃាត់​ធ្វើការ​សាកសួរ​បណ្តោះអាសន្ន​ចំនួន​២​ថ្ងៃ​។

 

​គួររម្លឹកថា កាលពី​នៅ​រសៀល​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦ កម្លាំង​នគរបាល​ខណ្ឌ សែន​សុខ ដឹកនាំ​ដោយ​លោក ម៉ក់ ហុង អធិការ​ខណ្ឌ និង​ការសម្របសម្រួល​ពី​លោក សេង ហៀ​ង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​កត់​ឆ្នោត​វៀតណាម​ខុសច្បាប់​មួយកន្លែង ដែល​ជ្រក​ក្រោម​ស្លាក​សញ្ញា ផ្ទេរប្រាក់ និង​សន្សំ​ប្រាក់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ AMK ស្ថិតនៅ​ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​នគរបាល ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស​ស្រី​៦​នាក់ ដកហូត​បាន ឧបករណ៍​សម្រាប់​កត់​កន្ទុយលេខ​មួយចំនួនធំ លុយ​សរុប​ចំនួន ១​លាន ៦០​ម៉ឺន​រៀល និង​ឧបករណ៍​សម្រាប់ ហ្វាក់ ១​គ្រឿង​។​

 

​អ្វីដែល​ចំឡែក​នោះ កម្លាំង​នគរបាល​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​រួមមាន មេ​កន្ទុយលេខ​ឈ្មោះ លី ថា​រី ភេទ​ស្រី អាយុ ៣២​ឆ្នាំ មុខរបរ ស្នាក់​នៅផ្ទះ​លេខ​៤៥D ផ្លូវ​សំរោង​អណ្ដែត ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ស្រុកកំណើត​ភូមិ​ដំណាក់​ព្រីង ឃុំ​មហាលាភ ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។ ទី​២-​កូន​ក​ញ្ច្រែ​ក​ឈ្មោះ កង ពេ​ជ្ជ​នី ភេទ​ស្រី អាយុ ៤១​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ ទី​៣-​ឈ្មោះ សុខ ចំរើន ភេទ​ប្រុស អាយុ ៤៦ ជនជាតិខ្មែរ  ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មុខរបរ​រត់​ម៉ូតូឌុប​។ និង​ទី​៤-​ឈ្មោះ សេង សារឿន ភេទ​ប្រុស អាយុ ៤៩ ជនជាតិខ្មែរ  ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មុខរបរ សន្តិសុខ​៕

19-10-2016 19-10-2016-2 19-10-2016-3 19-10-2016-4 19-10-2016-5 19-10-2016-6

 

Leave a Reply

(*) Required, Your email will not be published