លោក​អភិបាល និង​អធិការ​ខណ្ឌដង្កោ មាន​ដែល​យក​ភ្នែក​មើល​ទេ ចំពោះ​ល្បែង​កន្ទុយលេខ​ច្រើន​ស្អេកស្កះ ក្នុង​ដែនដី​

, , Leave a comment

​រាជធានី​ភ្នំពេញ : តើ​គោលនយោបាយ ភូមិ​-​សង្កាត់ មាន​សុ​វិត្ត​ភាព​នៅ​ឯង​ណា​? ខណៈដែល​កន្លែង​កត់​ក​ន្ទុ​យ​លេខ​ដុះ​ស្លែ​ជាច្រើន​កន្លែង​នៅក្នុង​ខណ្ឌដង្កោ​កំពុងដំណើរការ​យ៉ាងរ​លូន ដោយ​មិន​រំខាន​ដល់​អាជ្ញា​រធរ​មូលដ្ឋាន​ឡើយ​។ បើតាម​ការរៀបរាប់​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ទីតាំង​ទាំងនោះ​បាន​ឲ្យ​ដឹងថា សព្វថ្ងៃ​បើ​និយាយ ពី​កន្លែង​កត់​កន្ទុយលេខ​នៅក្នុង​ខណ្ឌដង្កោ​វិញ រីកដុះដាល​ដូច​ផ្សិត តែ​ពុំ​ឃើញ​មាន​អាជ្ញាធរ​មូលដ្ឋាន ឬ​សមត្ថកិច្ច​ណា ចុះបង្ក្រាប​ឡើយ ហាក់បីដូចជា​កំពុង​ទទួលបាន​សំ​ណែ​ក ដែលជា​ថ្នាំ​សណ្តំ​របស់​ពួក​ឈ្មួញ​។​

 

​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា ទីតាំង​ដែលមាន​កត់​កន្ទុយលេខ ទាំងនោះ​រួមមាន​នៅក្នុង​ផ្សារ ទួល​សំបួរ ស្ថិតក្នុង​សង្កាត់​ព្រៃវែង រួមមាន​ផ្សារ​សារឿន​យ៉ា​នី ផ្សារ​ចំការ​ដូង ផ្សា​របឹង​តា​ម៉ា​ត​ថ្មី ដែល​ស្ថិតក្នុង សង្កាត់​ដង្កោ ដែល​បាន​បង្កប់ ល្បែង​កត់​កន្ទុយលេខ​បាន​ដំណើរការ​យ៉ាង​រលូន ដោយ​មិន​ខ្លាចញញើត និង​អាជ្ញាធរ​ខណ្ឌ​មាន​សមត្ថកិច្ច​បន្តិច​ណា​សោះឡើយ​។​

 

​បើ​តា​អនុសាសន៍​របស់លោក នុត ពុធ​ដា​រ៉ា ដែលជា​អភិបាល​ខ​ណ្ខ​ដង្កោ ដែល​បាន​ចុះទៅ​សម្ពោធ​ផ្លូវ​បេតុង ឬ​ចុះទៅ​សួរ​សុខ​ទុក​តាម​បណ្តាល​ភូមិ​សង្កាត់​នានា លោក​តែងតែបាន​ប្រាប់​ដល់​ប្រជាពលរដ្ឋ​បើ​ដឹងថា នៅក្នុង​ភូមិ​បើ​មានការ​កត់​កន្ទុយលេខ ឬ​ល្បែងស៊ីសង ជួយផ្តល់​ដំណឹង​ឲ្យ​រូបលោក ដើម្បី​ដាក់​កម្លាំង​ចុះទៅ​ប​ង្រា​ប​។ តែ​អ្វីដែល​ចម្លែក​កន្លែង​កត់​កន្ទុយ​លេខ បែរជា​កត់​យ៉ាង​សុខសាន្ត នៅ​មិន​ឆ្ងាយ​ពី​សាលាសង្កាត់ សាលា​ខ​ណ្ខ និង​អធិការដ្ឋាន បែរជា​គ្មាន​ការបង្ក្រាប​ទៅវិញ​?

 

​ជុំវិញ​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​សំណូមពរ​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌដង្កោរ មេត្តាជួយ​ត្រួត ពិនិត្យ​ភាពមិនប្រក្រតី​ឡើងវិញ​ផង ព្រោះ​សព្វថ្ងៃនេះ កន្លែង​ចាក់​កន្ទុយ​លេ​ក្នុង​ខណ្ឌ ជាពិសេស​តាម​បណ្តា​ផ្សារ​នានា​ហាក់​គ្មាន​សញ្ញា​ថា ថយចុះ​នោះទេ គឺមាន​តែ​ការកើនឡើង​ជា​បន្តបន្ទាប់ តើ​នេះ​ជាការ​ចូលរួមចំណែក​ដ​ល់​ដំណើរការ​អភិវឌ្ឍ​ន៍ស​ង្គ​មមែ​ន​ទេ​?​តែ​ដូចជា​អត់​ទេ ព្រោះ​ឆ្នោត​យួន កំពុងតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ដែល​កំពុងតែ​ញៀន​លេងល្បែង​កន្ទុយលេខ​ជា​រៀងរាល់ថ្ងៃ ដែលជា​ដើមចម​នៃ​បទល្មើស លួច ឆក់ ប្លន់ កើតមាន​មិនចេះចប់ មិនចេះហើយ​បែបនេះ​៕

19-10-2016

 

Leave a Reply

(*) Required, Your email will not be published