សិស្សប្រុស-ស្រី ជិត១០០នាក់ ពុលក្អួតចង្អោ ទទួលទានម្ហូបអាហារ ដែល ចែកដោយវិទ្យាស្ថាន CamEd

, , Leave a comment

m18-10-16-57-706x400

ខេត្តតាកែវ ៖ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិតាតៃ ឃុំញ៉ៃញ៉ង់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្រោយពី

វិទ្យាស្ថាន CamEd (ខេមអេដ) អន្ដរជាតិ បានទៅចែកម្ហូបអាហារដូចជា បាយកញ្ចប់សាច់ក្រក ទឹកដោះគោដល់សិស្សានុសិស្សតូចៗនៃសាលាបឋមសិក្សាតាតៃសរុប ១៤៨នាក់ស្រាប់តែនៅរសៀលនេះ សិស្សតូចៗ ប្រមាណជា៦៧នាក់ មានអាការៈ ពុល ក្អួត ចង្អោ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅ មណ្ឌលសុខភាពញ៉ៃញ៉ង ដើម្បី ជួយ សង្គ្រោះ ហើយខ្លះទៀតត្រូវបានបញ្ចូនបន្ដ ទៅមន្ទីរពេទ្យបង្អែកអង្គការ។

 

បើតាមសម្តីរបស់អាណាព្យាបាលសិស្ស បានឲ្យដឹងថា នៅរសៀលថ្ងៃនេះ វិទ្យាស្ថាន ខែមអែត អន្តរជាតិមានរៀបចំ កម្មវិធីរបស់សាលា ដល់សិស្សនិងក្មេងៗ ដែលមានអ្នកចូលរួមចំនួន១៣៧នាក់ និងបានចែកបាយសាច់ក្រក គ្រាប់សណ្ដែក និងពោត ឲ្យក្មេងៗហូប។ក្រោយមក ពួកក្មេងៗ ៦៧នាក់ ពុលកើតអាការៈក្អួតចង្អោរ និង រាក រូសតែម្តងទៅ។ ក្រោយកើតហេតុ ឪពុកម្តយ និងបុគ្គលិកវិទ្យាស្ថាន បានដឹកក្មេងៗ ដែលពុលអាហារទាំងអស់មកកាន់មណ្ឌលសុខភាពអង្គតាសោមនិងខ្លះបានយកទៅព្យាបាលនៅមន្ទីរពេទ្យអង្គការដើម្បី ជួយសង្គ្រោះពួកគេ។

ពាក់ពន្ឋ័ព័ត៌មានខាងលើ កំណើតថ្មី មិនទាន់ទទួលការបំភ្លឺ ពីនាយកវិទ្យាស្ថាន CamEd នៅឡើយទេ៕

fn-2016-10-18-16-39-04-0 fn-2016-10-18-16-39-04-1-768x576

 

 

Leave a Reply

(*) Required, Your email will not be published