ជីក​ភ្នំ រលំ​បង្ក​ត់ ស្លាប់​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ : យ៉ាងហោចណាស់ អ្នកបច្ចេកទេស​បីនាក់​បណ្តាល​ឲ្យ​ស្លាប់​ជាមួយនឹង​គ្រឿងចក្រ ខណៈដែល​ត្រូវ​ថ្មភ្នំ រលំ​បាក់​ទាំង​ផ្ទាំងៗ គ្រប​សង្កត់ពីលើ​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅ​ការដ្ឋាន​កិន​ផលិត​ថ្មភ្នំ​ធំ ក្នុងភូមិ​ភ្នំ​ធំ​ត្បូង ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ កាលពី​ម៉ោង ១​និង​២០​នាទី រសៀល​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦​។​

 

​លោក ស៊ី ឌី អធិការ​នគ​បាល​ស្រុក​មង្គល​បូរី បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​បីនាក់​ដែល​ស្លាប់​ឈ្មោះ ហែម គឹម​លេង ហៅ​ឡំ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​អ្នកបើក​អេស្កាវ៉ាទ័រ ត្រូវជា​ឪពុក​។​ឈ្មោះ លេង គឹម​ឡុង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ អ្នកបើក​អេស្កាវ៉ាទ័រ ត្រូវជា​កូន រស់នៅ​ភូមិ​ភ្នំ​ធំ​ត្បូង ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី និង​ឈ្មោះ ថន រដ្ឋា ហៅ សាន់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​អ្នកបច្ចេកទេស​ឃួ​ង​ថ្ម មាន​ស្រុកកំណើត​ខេត្តបាត់ដំបង​។​

 

​កម្មករ​ផ្សេងទៀត សាក្សី និង​លោក​លឺ​ម សេង ម្ចាស់​ក្រុមហ៊ុន​ផលិត​ថ្មភ្នំ​ធំ បាន​និយាយថា មុន​គ្រោះថ្នាក់​នេះ​មាន​អេស្កាវ៉ាទ័រ​២​គ្រឿង បាន​កាយ​ថ្ម ដូច​សព្វមួយដង​។ ក្នុងនោះ​១​គ្រឿង​កាយ​ខាង​ចង្កេះភ្នំ និង​មួយទៀត កាយ​កៀក​កំពូលភ្នំ​។ តែមាន​បច្ច័យ​អាក្រក់​មួយ​កើតឡើង គឺ​ថ្មភ្នំ​ធំៗ ទាំង​ផ្ទាំងៗ នៅត្រង់​កំពូល ដែលជា​ចំណុច​-​ស ខ័​ណ្ឌ​ចែក​រវាង​ការដ្ឋាន​ផលិត​ថ្មភ្នំ​ធំ​៣​របស់លោក លឺ​ម សេង និង​ការដ្ឋាន​ផលិត​ថ្មភ្នំ​ធំ របស់លោក កូ ណៃ ដែល​ប្រេះស្រាំ​ផង និង​ត្រូវ​ទឺ​ក​ភ្លៀង​ផង បាន​បាក់​រលំ​ចុះមក​ដោយ​ចៃដន្យ​។​

 

​ភ្លាមៗ​នោះ​ការរញ្ជួយ​កក្រើក​ខ្លាំង បាន​បង្ក​ឲ្យ​រលំ​បាក់​ផ្ទាំង​ថ្ម​កំពូលភ្នំ​នោះ​នៅ​ផ្នែក​ខាងលិច​ជាច្រើន​ផ្ទាំង​ទៀត​។ ផ្ទាំង​ថ្ម​ធំ​តូច​បាន​សង្កត់​គ្រប​ជិត​ពីលើ អេ​ស្ការ​វ៉ា​ទ័​រទាំង​២​គ្រឿង បង្ក​អោយ​មនុ​ស្សទាំង ៣ នាក់ ស្លាប់​។ ប៉ុន្តែ​ក្រុម​អ្នក​សង្គ្រោះ បាន​ប្រើ​អេស្កាវ៉ាទ័រ ៤ គ្រឿង​ផ្សេងទៀត និង​មនុស្ស​ជាច្រើន​នាក់ ចំណាយពេល​ជាច្រើន​ម៉ោង ដើម្បី​កាយ​យក​សាកសព និង​យក​អេស្កាវ៉ាទ័រ​២​គ្រឿង​។​

 

​គ្រោះថ្នាក់​ដែល​កើតឡើង​គឺ​នេះ​គឺ​ដោយ​ភ្លៀង​ធ្លាក់​រយៈពេល​ប៉ុន្មាន ថ្ងៃនេះ ដោយ​អេស្កាវ៉ាទ័រ​ទៅ​កាយ​លើ​កំពូលភ្នំ ស្រាប់តែ​បាក់​ថ្មភ្នំ​ធ្លាក់​សង្កត់​អ្នក​ឃួ​ង​ថ្ម និង​អេ​ស្កា​តែម្តង ។​លោក​បាន​បញ្ជាក់ថា ជនរងគ្រោះ​ទាំងបី​នាក់​ដែល​ស្លាប់​គឺជា​អ្នកជំនាញ ហើយ​ធ្វើការ​ក្នុង​ការដ្ឋាន​កិន​ថ្ម​របស់​ក្រុមហ៊ុន​នេះ​យូរ​ឆ្នាំ​មកហើយ​៕

17-10-2016-2 17-10-2016 17-10-2016-1

 

Leave a Reply

(*) Required, Your email will not be published