អតីត​នាយករដ្ឋមន្ត្រី​ថៃ ក្លាយជា​រាជា​នុ​សិទ្ធិ​ដឹកនាំ​រាជកិច្ច​បណ្តោះអាសន្ន​

, , Leave a comment

​ប្រទេស​ថៃ : លោក Peerasak Porjit អនុប្រធាន​សភា​ថៃ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ​ថា ប្រធាន​ក្រុមប្រឹក្សា​ផ្តល់យោបល់​រាជវាំង​ថៃ លោក Prem Tinsulanonda អតីត​នាយករដ្ឋមន្ត្រី​ថៃ ត្រូវបានតែងតាំង​ជា​រា​ជានុ​សិទ្ធិ​ដែល​ដឹកនាំ​រាជកិច្ច​បណ្តោះអាសន្ន បន្ទាប់ពី​ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត បាន​សោយ​ទិវង្គត នៅ​មន្ទីរពេទ្យក្រុង​បាងកក កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣ ខែតុលា​ឆ្នាំ​២០១៦ ក្នុង​ព្រះជន្ម​៨៨​វស្សា​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​គេហទំព័រ​ទីភ្នាក់ងារសារព័ត៌មាន​របស់​ប្រទេស​ថៃ​ឈ្មោះ bangkokpost.com​។​

 

​ការតែងតាំង លោក Prem Tinsulanonda គឺ​ស្របទៅតាម​រដ្ឋធម្មនុញ្ញ​ថៃ​ដែល​ចែងថា ប្រធាន​ក្រុមប្រឹក្សា​ផ្តល់យោបល់​រាជវាំង អាចធ្វើ​ជា​រា​ជានុ​សិទ្ធិ​នៅពេលដែល​រាជបល្ល័ង្ក នៅ​ទំនេរ ។ នេះ​បើ​យោងតាម​មាត្រា​២៤​របស់​ព្រះរាជាណាចក្រ​ថៃ​។​

 

​ភារកិច្ច​របស់​រាជា​នុ​សិទ្ធិ​ត្រូវ​ចប់ នៅពេលដែល​សភា​យាង​អញ្ជើញ​ទាយាទ​ស្នងរាជ្យ​ឡើង​គ្រង​រាជសម្បត្តិ​។ នេះ​បើ​យោងតាម​មាត្រា​២៣​របស់​ថៃ​។​

 

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ប្រាប់​សភា​ថា ព្រះរាជបុត្រ​ស្នង​រាជ Maha Vajiralongkorn ចង់​ចំណាយពេល​មួយរយៈ​ដើម្បី​ចូលរួម​កាន់ទុក្ខ​ជាមួយ​ជនរួមជាតិ នៅ​មុនពេល​ទទួលយក​ការយាង​អញ្ជើញ ដើម្បី​ក្លាយជា​ស្តេច​ថ្មី​៕

17-10-2016

 

 

Leave a Reply

(*) Required, Your email will not be published