បង្ក្រាបកន្លែងកត់ឆ្នោតល្បែងកន្ទុយលេខខុសច្បាប់ ជ្រកក្រោមស្លាកសញ្ញាផ្ទេរប្រាក់ និងសន្សំប្រាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK

, , Leave a comment

fn-2016-10-16-10-07-18-3

រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលខណ្ឌ សែនសុខ ដឹកនាំដោយលោក ម៉ក់ ហុង អធិការខណ្ឌ និងការសម្របសម្រួលពីលោក

សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់មួយកន្លែង ដែលជ្រកក្រោមស្លាកសញ្ញា ផ្ទេរប្រាក់ និងសន្សំប្រាក់គ្រឹះ ស្ថានមីក្រូហិរញ្ញវត្ថុ AMK ស្ថិតនៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

 

សមត្ថកិច្ចនគរបាលបានអោយដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាល ឃាត់ខ្លួនបានមនុស្សប្រុសស្រី៦នាក់ ដកហូតបាន ឧបករណ៍សម្រាប់កត់កន្ទុយលេខមួយចំនួនធំ លុយសរុបចំនួន ១លាន ៦០ម៉ឺនរៀល និងឧបករណ៍សម្រាប់ ហ្វាក់ ១គ្រឿង។ ហើយទីតាំងនេះបើកលេងយូរខែឆ្នាំមកហើយ ជ្រកក្រោមស្លាកសញ្ញា ផ្ទេរប្រាក់ និងសន្សំប្រាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK ។ក្រោយកើតហេតុ ជនល្មើសនិងវត្ថុតាង បញ្ជូននិងកសាងសំណុំរឿង ដើម្បីចាត់ការបន្ដតាមនិតិវិធី ៕

fn-2016-10-16-10-07-18-1

 

 

Leave a Reply

(*) Required, Your email will not be published