ធ្លាយរឿងលោក សឿង វ៉ាន់ នាយកវិទ្យាល័យអនុវត្តន៍ ហ៊ុន សែន កំពង់ចាម ទារលុយសិស្សម្នាក់៦៥ដុល្លារ ថ្នាកលើមើលមិនឃើញ

, , Leave a comment

14725726_164779107313305_322498445754198094_n

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍បានអោយដឹងថា លោក សឿង វ៉ាន់ នាយកវិទ្យាល័យអនុវត្តន៍ ហ៊ុន សែន កំពង់ចាម មានអំណាចទារប្រាក់ពីសិស្សម្នាក់៦៥ដុល្លា

ជាច្រើនឆ្នាំមកហើយ ដែលក្នុងមួយឆ្នាំៗមិនដឹងយកលុយទៅណាអស់នោះទេ ហើយ ក៏មិនដែលមាននរណាហ៊ានសួរនាំពីបញ្ហានេះ ក៏ព្រោះតែលោក សឿង វ៉ាន់ មានឥទ្ធិ ពល ធំធេងណាស់ ផ្គើននឹង ប្រកាសក្រសួង ដែលហាមមិនអោយយកលុយពីសិស្ស ។

 

សេចក្តីរាយការណ៍បានអោយដឹងថា តាំងពីជំនាន់លោក ទួន សុខុម ជាប្រធានស្តីទី នៃមន្ទីរអប់រំយុវជនកីឡាខេត្តកំពង់ចាមម្ល៉េះ គឺលោក សឿង វ៉ាន់ នាយក វិទ្យាល័យអនុវត្តន៍ ហ៊ុន សែន កំពង់ចាម មានបរិវារឆ្វេងស្តាំគឺនាយិការរងឈ្មោះ សាឡូន និង មន្ត្រីខិលខូចផ្សេងទៀត ជួយជ្រោមជ្រែង ឲ្យយកលុយ ពីសិស្សានុសិស្ស ម្នាក់៦៥ដុល្លា ទាំងខុសច្បាប់ ជ្រកក្រោមប្រាក់ឧបត្ថម្ភស្អីគេនោះ ក្នុងចំណោមសិស្សជិតមួយពាន់នាក់សរុបមួយឆ្នាំៗមិនដឹងយកលុយទៅណាអស់នោះទេគឺដំណើរការយកលុយពីសិស្ស ច្រើនឆ្នាំមកហើយមិនដែលមាននរណាហ៊ានប៉ះពាល់ទេជាពិសេសលោកប្រធានមន្ទីរ អប់រំខេត្តកំពង់ចាមតែម្តង បើទោះបីជាឪពុកម្តាយរបស់សិស្សានុសិស្ស រិះគន់ បែប ណាក៍ដោយ ក៍មិនមាន ហើបមាត់នោះដែរ។

 

មន្ត្រីអប់រំក្រុងកំពង់ចាម បានឲ្យដឹងថា លោក សឿង វ៉ាន់ មិនដឹងថា ចំណាយលុយប៉ុន្មាននោះទេ ក្នុងការទិញប៉ុស្តិ៍ជានាយក វិទ្យាល័យអនុវត្តន៍ ហ៊ុន សែន កំពង់ចាម ខណះខ្លួនជាប់ជាមន្ត្រីអង្គការខេប។ហើយនៅពេលខ្លួនជានាយកវិទ្យាល័យ គឺក្រអឺត ក្រទម ដល់កំពូល នឹងមានអំណាចយកលុយ ពីសិស្សានុសិស្សម្នាក់៦៥ដុល្លា ដែលផ្គើន ពីប្រកាសក្រសួង ក៍ដូចជារាជរដ្ឋាភិបាលហាមប្រាម មិនអោយយកលុយពីសិស្ស ពេល ចុះឈ្មោះចូលរៀន។

ប្រជាពលរដ្ឋចង់ឃើញ លោក ហង់ ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអបរំ យុវជននិងកីឡា ពិនិត្យមើលបុគ្គលខិលខូច ឈ្មោះ សឿង វ៉ាន់ ដែលប្រើអំណាចអោយបុគ្គលិក យក លុយពីសិស្សម្នាក់៦៥ដុល្លា នេះឡើងវិញផង ។ កុំសំអាងថា ខ្លួនជា នាយកវិទ្យាល័យអនុវត្តហ៊ុន សែន កំពង់ចាម ធ្វើអ្វីតាមទំនើងចិត្ត ធ្វើអោយខូច គោលនយោបាយ រាជរដ្ឋាភិបាល គឺសិស្សចុះឈ្មោះចូលរៀន មិនតម្រូវអោយបង់ប្រាក់៕

 

ករណីខាងលើ មិនអាចបញ្ជាក់ពីលោក សឿង វ៉ាន់ នាយកវិទ្យាល័យ ហ៊ុន សែន កំពង់ចាម បាននៅឡើយ ដោយមិនមានលេខទូរសព្ទ័ទំនាក់ទំនង៕

 

 

 

 

knt-52_n-copy

 

Leave a Reply

(*) Required, Your email will not be published