គ្រូបង្រៀនអ្នកកាសែត លោក សេក បរិសុទ្ធ ជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ រថយន្តស្លាប់ នៅខេត្តក្រចេះ

, , Leave a comment

fn-2016-10-16-08-35-03-0

ខេត្តក្រចេះ ៖ កាលពីរសៀលថ្ងៃទី១៦តុលា ឆ្នាំ២០១៦ លោក សេក បរិសុទ្ធ អ្នកកាសែត ចាស់វស្សានិងបម្រើការងារនៅអង្គការAEA បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត

នៅ ចំណុចអូរកណ្តៀរ ភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ផ្លូវជាតិលេខ៧ ក្រចេះ-ស្ទឹងត្រែង ពិតជាគួរឲ្យតក់ស្លុត និងរន្ធត់យ៉ាងខ្លាំង ។

 

មន្រ្តីនគរបាលចររាចរណ៍ ខេត្តក្រចេះ បានអោយដឹងថា លោក សេក បរិសុទ្ធ រួមដំណើរជាមួយបុគ្គលិក២នាក់ទៀតរបស់លោក កំពុងធ្វើដំណើរទៅបំពេញបេសកកម្ម ការងារខេត្តរតនគិរី (លោកអង្គុយខាងមុខជាប់តៃកុង) ស្រាប់តែដល់ស្រុកសំបូរ ខេត្តក្រចេះ ក៏ជួបគ្រោះអកុសលតែម្តង។គ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯង នៅ ពេលរថយន្តម៉ាកហ្វតពណ៌មាស ពាក់ស្លាកលេខ OMG 442002 របស់អង្គការ AEA ធ្វើដំណើរពីទិសត្បូងទៅជើងដល់ចំណុចកើតហេតុគេចក្មេងរត់ឆ្លងកាត់ផ្លូវ បណ្តាល អោយ ក្រឡាប់ បណ្តាលឲ្យលោក សេក បរិសុទ្ធ ដែលអង្គុយនៅខាងមុខ ជាប់ជាមួយតៃកុង គៀបជាប់ជាមួយរថយន្ត ស្លាប់ភ្លាមៗតែម្តង។

ដោយឡែកជនរងគ្រោះ ២នាក់ទៀត មានស្រីម្នាក់អង្គុយពីក្រោយ បានរងរបួសធ្ងន់ស្រាលបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

14642275_2165444877015036_1812535568809291818_n fn-2016-10-16-08-31-36-0

 

 

Leave a Reply

(*) Required, Your email will not be published