ឈ្មោះ ចាន់ ថុន អនុប្រធានមណ្ឌលសុខភាពនិរោធ សម្រាលកូន ខ្វះបច្ចេកទេស បណ្តាលអោយស្លាប់មនុស្ស មានគេរត់ការដោះលែង

, , Leave a comment

រាជធានីភ្នំពេញ ៖ ប្រភពបានអោយដឹងថា កាលពីវេលាល្ងាច ថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០១៦ អ្នកស្រី ចាន់ ថុន អាយុ៤៨ឆ្នាំ មុខងារជាអនុប្រធានមណ្ឌលសុខភាពនិរោធ

សម្រាលកូន ខ្វះបច្ចេកទេសបណ្តាល អោយស្ត្រីម្នាក់ស្លាប់ យ៉ាងអាណោចអាធម ត្រូវបានគ្រួសារសព ប្តឹង ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ អោយធ្វើការឃាត់ខ្លួន។

នៅក្នុងពាក្យបណ្តឹងបានរៀបរាប់ថា កាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ភរិយារបស់លោក ឈ្មោះ ពៅ ពេញ អាយុ៣២ឆ្នាំ បានឈឺពោះ ហើយភរិយារបស់លោកបានឲ្យម៉ូតូឌុប ឌុបទៅផ្ទះអ្នកគ្រូពេទ្យឆ្មប ឈ្មោះ ចាន់ ថុន មានទីតាំងផ្ទះលេខ៥៥ ផ្លូវ៣៦៩ ភូមិកណ្ដាលសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីឲ្យជួយសម្រាលកូន។ លុះដល់ម៉ោង១៧និង១៥នាទី ថ្ងៃដដែល ភរិយារបស់លោកសម្រាលបានកូនប្រុសប៉ុន្តែភរិយារបស់លោក បានធ្លាក់ឈាមរហូត ដល់អ្នកគ្រូពេទ្យឆ្មប ទូរស័ព្ទហៅរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យបង្អែកមានជ័យ ឲ្យ ដឹកយក ទៅមន្ទីរពេទ្យជប៉ុន នាទីក្រុងភ្នំពេញ។ លុះដល់ម៉ោង១៨និង៤១នាទីយប់ ថ្ងៃទី១៤ខែតុលានេះ ភរិយារបស់លោក បានដាច់ខ្យល់ស្លាប់ នៅមន្ទីរពេទ្យជប៉ុន ដោយសារតែឈាមធ្លាក់មកខ្លាំងពេក។

 

ប្រភពបានអោយដឹងបន្តថា នៅព្រឹកថ្ងៃទី១៥ខែតុលាឆ្នាំ២០១៦ លោកសក្តិ៣ ទេព បូរ៉ា ប្រធាននគរបាលប៉ុស្តិ៍ច្បារអំពៅទី២ បានកោះហៅអ្នកស្រី ចាន់ ថុន មុខរបរគ្រូពេទ្យឆ្មប និងជាអនុប្រធានមណ្ឌលសុខភាពនិរោធ ខណ្ឌច្បារអំពៅ តាមបណ្ដឹង របស់បុរសឈ្មោះ ឃុត ឡាំង អាយុ៣៣ឆ្នាំ មានទីលំនៅក្រុមទី៥ ភូមិបឹងឈូកសង្កាត់និរោធខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។នៅចំពោះមុខប៉ូលិស ភាគីគ្រូពេទ្យឆ្មប បាន ចេញសំណង ទៅគ្រួសារសព ចំនួន៤.៥០០ដុល្លារ ហើយប្តីរបស់សព បានយល់ព្រម ដោយសម្រេច ដកពាក្យបណ្តឹង ប៉ុន្តែប៉ូលិស ពុំទាន់ហ៊ានដោះលែង ដោយសារនៅបណ្តឹងអាជ្ញា ហើយបច្ចុប្បន្ន សាច់ញាតិអ្នកស្រី ចាន់ ថុន មុខរបរគ្រូពេទ្យឆ្មបស្ទើរភ្លើង និង ជាអនុប្រធានមណ្ឌលសុខភាពនិរោធ កំពុងរត់ការ យ៉ាងញាប់ ដៃញាប់ជើង ដើម្បីគេចកុំអោយជាប់គុកជាប់ច្រវ៉ាក់ ដោយសារតែចេះជំនាញពេទ្យឆ្មប ស្ទើរភ្លើង សម្រាលកូនបណ្តាលអោយស្លាប់មនុស្សម្នាក់ យ៉ាងអាណោចអាធម ៕

14694794_1086582908126092_499330445_n 14694865_1086582944792755_1909794504_n

 

 

Leave a Reply

(*) Required, Your email will not be published