មេឈ្មួញឈើដ៏ធំខេត្តស្ទឹងត្រែង ឈ្មោះ យាយព្រឿង សមត្ថកិច្ចប្តូរ សមត្ថកិច្ចតុលាការ ពីខេត្តស្ទឹងត្រែង មកសាលាដំបូងរាជធានីភ្នំពេញ

, , Leave a comment

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ មេឈ្មួញ ឈើដ៏ល្បីឈ្មោះមួយរូប ឈ្មោះ ហេង សំនៀង ហៅ យាយព្រឿង ត្រូវបានសមត្ថកិច្ច

ក្រុមការងារស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើ កងរាជអាវុធហត្ថលើផ្ទៃប្រទេសនាំខ្លួនមកកាន់រាជធានីភ្នំពេញ បន្ទាប់ពីសមត្ថកិច្ចស្នើសុំប្តូរសមត្ថកិច្ចតុលា ការ ពីតុលាការខេត្តស្ទឹងត្រែងមកសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ត តាមនីតិវិធី។

 

គួរបញ្ជាក់ថា យាយព្រឿង ដែលជាមេឈ្មួញជួញឈើដុះស្លែ ក្រោមការឃុបឃិតជាមួយ មេរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង រាប់ជំនាន់ ជាពិសេសមួយរយះចុងក្រោយ លោក ឈាងតុលា នាយខណ្ឌ័រដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង បានឃុបឃិតបណ្តែតបណ្តោយ អោយ យាយព្រឿង ប្រមូលទិញឈើប្រណីត ជាពិសេសឈើគ្រញូង មកពីស្រុកសៀមប៉ាង និងស្រុកសេសាន ដឹកជញ្ជូនតាមផ្លូវទឹក និងតាមផ្លូវគោក ចូលមកក្រុងស្ទឹង ត្រែង ស្តុកនៅក្នុងឃ្លាំងដ៏ធំរបស់ពួកគេក្នុងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ហើយទីតាំងស្តុកឈើខុសច្បាប់ដ៏ធំ របស់ យាយ ព្រឿង ស្ថិតនៅជាប់មាត់ទន្លេ នឹងដឹកបន្តទៅប្រទេសវៀតណាមសឹងរាល់យប់-ថ្ងៃ ។ កាលពីវេលាម៉ោង៤ព្រឹកថ្ងៃទី១៣ខែតុលាឆ្នាំ២០១៦ យាយព្រឿង ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្នុងបទល្មើសជាក់ស្តែង ខណៈគាត់បានយករថយន្តចំនួន២គ្រឿង និងកម្មករចំនួន១០នាក់ ទៅលួចរំដោះ ឈើជាវត្ថុតាង ដែលសមត្ថកិច្ចក្រុមការងារស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើ រកឃើញនៅចំណុចទីតាំងដីចម្ការ ស្ថិតក្នុងភូមិ-ឃុំស្រែក្រសាំង ស្រុកសៀម បូកខេត្តស្ទឹងត្រែងដែលបានប្រគល់ឲ្យខាងជំនាញរដ្ឋបាលព្រៃឈើ រក្សាទុកនៅស្នាក់ ការសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់នោះ៕

14697018_1086539728130410_210859776_n

14696892_1086539744797075_1893365488_n

 

 

Leave a Reply

(*) Required, Your email will not be published