ឈ្មោះ អ៊ឹង ឈុនផេង បើកល្បែងជល់មាន់ បៀ អាប៉ោង កណ្តាលក្រុងក្រចេះ យកអំណាចថ្នាក់ខេត្ត មកអួតអាងសមត្ថកិច្ចថ្នាក់ក្រោម

, , Leave a comment

ខេត្តក្រចេះ៖ សេចក្តីរាយការណ៍បានអោយដឹងថា មេបើកបនវង់ ល្បែងជល់មាន់ បៀ អាប៉ោង នៅក្រុងក្រចេះ ខេត្តក្រចេះ ដែលមានឈ្មោះ អ៊ឹង ឈុនផេង ហៅ

ផេង អាងខ្នងថ្នាក់ខេត្ត បើកលេង ស្ថិតនៅ ភូមិបន្ត្រោង សង្កាត់-ក្រុង-ខេត្តក្រចេះ គឺបើកលេងជល់មាន់ ក៏មាន បៀក៏មាន អាប៉ោងក៏មាន…មិនចាញ់កាស៊ីណូប៉ុន្មានទេ ។ទាំងពេលយប់ថ្ងៃ គ្មានឃើញសមត្ថកិច្ចប៉ូលីស និងសមត្តកិច្ចប៉េអឹម បង្ក្រាបម្តងណាឡើយ។ ដែលគេគិតថា មេបនល្បែងធំរូបនោះ ប្រហែលជាស្គាល់ចិត្ត អស់ លោកមេសមត្ថកិច្ចធំៗ ប្រចាំខេត្តក្រចេះ នោះអស់ ទៅហើយ បានជាមកដល់ពេល នេះគឺមិនទាន់មាន សមត្ថកិច្ចណាចុះធ្វើការបង្ក្រាប នៅឡើយទេ ។ ធ្វើអោយប្រជាពលរដ្ធរស់នៅក្រុងក្រចេះ គិតថា ការអនុវត្តន៍ផ្សព្វ ផ្សាយភូមិ-ឃុំមានសុវត្តិភាព គឺមិនមានទទួលបានជោគជ័យទេ ក្នុងករណីសមត្ថកិច្ច ប៉ូលីស-ប៉េអឹម មិនបានបង្ក្រាបល្បែងស៊ីសងទាំងនោះ។

 

សេចក្តីរាយការណ៍បានអោយដឹងបន្តថា ឈ្មោះ អ៊ឹង ឈុនផេង ហៅ ផេង) បើកលេង គឺមិនលោះថ្ងៃណាឡើយទាំងពេលភ្លៀង ផ្គរ ឬរន្ទះបាញ់ បើកលេងដោយមិនខ្លាចសមត្ថកិច្ចបង្ក្រាប សោះឡើយ។ មិនតែប៉ុណ្ណោះបានបើកលេងពេញមុខតែម្តងបើកលេងយ៉ាងគគ្រឹកគគ្រេងទាំងនោះមិនខ្វល់អំពីការ បង្ក្រាបពីសមត្តកិច្ចសោះឡើយ។ ដែលគេគិតថា អាចជាត្រូវរ៉ូវគ្នា ទើបមេល្បែងបើកលេង ជាចំហរ ដោយ សុខស្រួលបែបនេះ។ លើសពីនេះដោយសារភាព ត្រូវរ៉ូវជាមួយបុគ្គល សមត្ថកិច្ច ធ្វើអោយមេបើកបន ល្បែងលេង នោះអួតអាង ប្រាប់អ្នកចូលលេងថា មកចូលលេងដោយសេរីចុះ គ្មានសមត្ថកិច្ចណាហ៊ានមកបង្រ្កាបឡើយ ព្រោះគាត់រត់ការបំបិទមាត់សមត្ថកិច្ចគ្រប់ស្ថាប័ន ក្នុងខេត្តក្រចេះ អស់ហើយ ។

 

ប្រជាពលរដ្ឋបានអំពាវនាវដល់ លោកស្នងការនគរបាល ខេត្តក្រចេះក៏ដូចជា មេ បញ្ជាការអាវុធហត្ថខេត្តក្រចេះជួយមើលវង់ល្បែង ជល់មាន់ បៀ អាប៉ោង នៅក្រុងក្រចេះ ខេត្តក្រចេះ ដែលមានឈ្មោះ អ៊ឹង ឈុនផេង ហៅ ផេង បើកលេង ស្ថិតនៅភូមិបន្ត្រោង សង្កាត់-ក្រុង-ខេត្តក្រចេះ គឺបើកលេង ជល់មាន់ ក៏មាន បៀក៏មាន អាប៉ោងក៏មាន…មិនចាញ់កាស៊ីណូ ។ដុះស្លែខាងលើនេះឡើងវិញផង ។ព្រោះ វង់ល្បែងស៊ីសងទាំងនោះ មានដាក់ភ្នាល់លុយកាក់ ដល់ទៅរាប់លានរៀលរាប់ពាន់ដុល្លា អ្នកខ្លះពេលឈ្នះ បានលុយសប្បាយរីកមុខដូចគ្រាប់ជី ប៉ុន្តែថ្ងៃខ្លះចាញ់ល្បែងយ៉ាងស្ពឹកមុខទៅវិញ រករឿងឈ្លោះវាយតប់ប្រពន្ធកូន បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ហើយខ្លះ ទៀត លក់គោ ក្របី ហើយគ្រួសារខ្លះទៀតជំពាក់បំណុលធនាគារ ឬ អង្គការ រាប់ពាន់ម៉ឺន ដុល្លារ សងបំណុលដោយសារតែវក់នឹងល្បែង៕

mqdefault-1 14657794_161337644324118_712052243_n-copy

 

Leave a Reply

(*) Required, Your email will not be published