សុភាពនារី តើអ្នកចង់ឲ្យសម្រស់​ក្មេង​ជាង​វ័យ​បាន​យូរ​អង្វែង​ឬ​ទេ ?

, , Leave a comment

ភាពក្មេង ​រមែង​ជា​រឿង​មួយ​ដែល​ស្ត្រី​គ្រប់​រូប ប្រា​ថ្នា​ចង់​បាន។ ដូច្នេះ​ដើម្បី​បំពេញ​បំ​ណង​ប្រាថ្នា​នេះ លោក​អ្នក​អាច​ជ្រើស​រើស​យក​វិធី​ទទួល​ទាន​ដែល​ជួយ​បង្អង់​ភាព​ចាស់។

១.ចេក៖

ការទទួល​ទានចេក​តែមួយផ្លែ​គ្រប់​គ្រាន់​ នឹងជួយការពារសក់ជ្រុះបានយ៉ាងប្រសើរ និងជួយរ​ក្សាស​សៃ​សក់​ឲ្យ​នៅ​ជាមួយ​ស្បែកក្បាលបា​ន​យូរអង្វែងទៀតផង។

 

២. គ្រាប់ធញ្ញជាតិ៖

ការទទួលទានគ្រាប់ធញ្ញជាតិ រៀងរាល់ព្រឹកដែលសម្បូរដោយវីតាមីនB2 ជួយទប់​ស្កាត់​ការ​ផលិត​ខ្លាញ់​របស់​ក្រពេញ​ ដែលជាមូលហេតុធ្វើអោយសក់ស្តើងនិងមានជាតិខ្លាញ់។

 

៣. ត្រីសូម៉ុង៖

ការទទួលទានត្រីសូម៉ុង អាហរសមុទ្រ ឬសាលាដ៏បន្លែស្រស់ អាចជួយបញ្ឈប់ការបកស្បែក។

 

៤. ស្វាយ៖

ស្វាយមានបេតាឃែរ៉ូទីនដែលជួយធ្វើអោយស្បែកមានសុខភាពល្អជួយជំរុញការបង្កើតស្បែក រួម​ទាំង​ស្បែក​ក្បាល​​ដើម្បីជំនួសរបស់​ដើមដែលគគ្រាត​ស្ងួតឲ្យត្រលប់​ មកមានសំនើម​និងទន់នឹង​ធ្វើឲ្យស្បែក​ម៉ដ្ឋ​ផូរ​ផង់​ដូចទារក។

 

៥. សណ្តែកដី៖

ការទទួលទានសណ្តែកដីអាច​ជួយ​បង្អស់​សក់ស្កូវ​បានដោយទទួលទានមុនពេលបាយ សណ្តែក​ដី​មាន​ វីតាមីនB ដែល​អាចបញ្ឈប់​ការប្តូរពណ៌​សក់ឲ្យទៅ​ជាសក់ល្បាយ​អាចម៍ខ្លា​ហើយថែម​ទាំងជួយ​ ស្បែក​មើល​ទៅ​ផូរ​ផង់​ទៀត​ផង។

 

៦. ត្របែក៖

ត្របែកសម្បូរទៅដោយវិតាមីនC ជួយរក្សាស​សៃទឹក​ប្រុតេអ៊ីន​ដែលជា​ប្រភពនៃ​ប្រូតេអ៊ីន​ក្រោម​ស្បែក​​ឬ​ទទួល​ ទានល្ហុង ក្រូច ទំពាំងបាយជូរក្រៀម និងផ្លែឈើឲ្យបានជាប្រចាំ ក៏អាច​ជួយ​បង្កើនវីតា​មីន​C​បាន​ដែរ។

 

៧. ផ្លែប័រ៖

ផ្លែប័រសម្បូរទៅដោយ​វីតាមីនB ដែលជួយការពារ​ផ្ទៃមុខពីបរិយា​កាសកខ្វក់ធ្វើ​ឲ្យផ្ទៃមុខ​មើលទៅ​ក្មេងជាង​វ័យ​ ហើយ​រាង​កាយអាចទប់ទល់ការបំផ្លាញ។

 12336130_1534315543554991_539754063_n 12358329_1534315573554988_949392927_n

 

Leave a Reply

(*) Required, Your email will not be published