បើករថយន្ត លឿន បុកកន្ទុយរថយន្ត ចតចោលបណ្តាលឲ្យ គៀបអ្នកបើកបរស្លាប់ យ៉ាងរន្ឋត់

, , Leave a comment

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង១១យប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។ បុរសម្នាក់បើក

រថយន្តក្នុងល្បឿនលឿនរួចក៏ជ្រុលទៅបុកកន្ទុយ រថយន្តដែលគេចតចោលនៅលើចិញ្ចើមផ្លូវ បណ្តាលគៀបជាប់ស្លាប់ក្នុងរថយន្ត យ៉ាងអាណោចអាធម។ មន្ត្រិប៉ូលីសបានអោយដឹងថា វេលាខាងលើគេបានឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាក RAV4 ពាក់ស្លាកលេខភ្នំពេញ៖ 2F-5978 តាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ចំណុចកើតហេតុស្រាប់តែបុរស ដែលរងគ្រោះខាងលើ បានបើករថយន្តទៅបុក និងកន្ទុយរថយន្តដែលគេចតចោលបណ្តាលឲ្យគៀបជាប់ស្លាប់ នៅក្នុងរថយន្តតែម្តង រឺឯរថយន្តវិញគឺខ្ទេចទាំងស្រុងដែរ។

ក្រោយកើតហេតុ សព ត្រូវបានប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តទាំងពីរគ្រឿង ត្រូវបាន ខាងសមត្ថកិច្ចជំនាញ ស្ទួចយកទៅរក្សារទុក នៅស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

 fn-2016-10-12-00-58-45-2 fn-2016-10-12-00-58-45-4

 

 

Leave a Reply

(*) Required, Your email will not be published