បទល្មើសនេសាទដាក់ដាយ ពេញបឹង នៅក្នុងបឹងព្រែករយា ក្នុងឃុំល្វេ ស្រុកកោះសូទិន សង្ស័យ លោកចៅហ្វាយស្រុក បើកដៃ

, , Leave a comment

ខេត្តកំពង់ចាម ៖ ជំរាបសួរឯកឧត្តម ប៉ុន្មានថ្ងៃនេះភ្លៀងធ្លាក់ជាប់ កសិករតាម ដងទន្លេតូច ទៅណាពុំរួច ក្រៅពីព្រឹកឡើងដាំបាយហូបជាមួយត្រសក់ចាវ បើត្រីមានកូនត្រី

តូចៗៗដែលគេដាក់ដៃពេញបឹង យកមកលក់។ និយាយដល់ត្រង់នេះខ្ញុំសូមជម្រាបឯកឧត្តមតែម្ដងចុះ ការដាក់ដាយ័បែបអនាធិបតេយ្យនេះ ប្រជាពលរដ្ធ ក្នុងឃុំល្វេ បាននិយាយដោយគ្មានកាលាក់លៀមថា មានកាបើកដៃពិចៅហ្វាយស្រុក តែម្ដងព្រោះរាល់ការបង្ក្រាបពីសំណាក់មេឃុំ សាយ ស្រាង បន្តិចក្រោយមក មានអន្តរាគមន៏បន្តមកទៀត ស្ដីបន្ទោស ធ្វើឲ្យមន្ត្រីថ្នាក់ក្រោមអស់ទឹកចិត្ត បឹងព្រែករយាទាំងមូល រកផ្លូវទូកអុំស្ទើរពុំរួចព្រោះសុទតែដាយ៏ ក្នុងនាមឯកឧត្តមជាប្រធានគណះចុះពង្រឺង មូលដ្ថានស្រុកកោះសូទិន ប្រជាពលរដ្ធសង្ឃឹមថា ឯកឧត្តមនិងជ្រាប ហើយមានចំណាត់ការសមរម្យ ដើម្បីការពារផលមច្ឆាជាតិសំរាប់រាស្ត្រប្រជា៕សូមអរគុណ

នេះជាខ្លឹមសារ ដែលឯកឧត្តម ខៀវ កាញារីទ្ឋ ជាប្រធានគណះចុះពង្រឺងមូលដ្ថានស្រុកកោះសូទិន ដកស្រង់សំណូមពររបស់ប្រជាពលរដ្ឋទាំងស្រុង មកបង្ហាញនៅលើបណ្តាញទំនាក់ទំនងសង្គម។

កំណើតថ្មី មិនអាចទាក់ទងការបំភ្លឺ ពីចៅហ្វាយស្រុកកោះសូទិន បាននៅឡើយទេ៕

39359271-ba1a-476a-941b-18f5e2eafb14

1d083db3-1e9b-4919-bf3d-6cc5ad156669

 

Leave a Reply

(*) Required, Your email will not be published