រថយន្ត​ដឹកឈើ​របស់​ឈ្មួញ ផ​យ ពក ក្រឡាប់ ទើប​សមត្ថកិច្ច​ចុះបង្ក្រាប​យក​ស្នាដៃ​

, , Leave a comment

​ខេត្តក្រចេះ : រថយន្ដ​បាន​ឡែ​ន​ដឹកឈើ​ប្រណីត​មួយគ្រឿង បាន​បើកបរ​ក្នុង​ល្បឿន​ដូច​ហោះ ហើយ​រេ​ចង្កូត​បួង​មិនទាន់ បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារជើង ត្រូវបាន​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហ​ការណ៍​ជាមួយ​ស្នាក់ការ​សន្តិសុខ​អាវុធហត្ថ​៧០៧ និង​រដ្ឋបាល​ព្រៃឈើ​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​រឹបអូស​តែម្ដង​។ ហេតុ​កាណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤៥​នាទី​យប់​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ថ្នល់ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ ។​

 

​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹងថា រថយន្ត​កា​មេ​រី​បា​ឡែ​ន  ពណ៌​ទឹកប្រាក់ អត់​ស្លាក​លេខ ដែល​បែក​កង់​ក្រឡាប់​ធ្លាក់ចូល​ប្រឡាយ​ផ្ងារជើង ត្រូវបាន​គេ​ស្គាល់​ថា ជា​រថយន្ត​មេ​ឈ្មួញ​ល្បីឈ្មោះ ផ​យ ពក  មាន​ទីលំនៅ​ភូមិក​ន្ទូ​ត ឃុំ​ក​ន្ទូ​ត ស្រុក​ចិត្រ​បូរី ខេត្តក្រចេះ ផ្ទុក​ប្រភេទ​ឈើ​អារ សុ​ក្រំ​ពេញ មាន​ចំនួន​២៥​ដុំ​ធំៗ ស្មើរ​និង​ជិត​២​ម៉ែត្រគូប​។​

 

​ប្រភព​ដដែល​បាន​បន្តថា រថយន្ត​ដឹកឈើ​ល្មើសច្បាប់​នេះ​ពេលចេញ​ដំណើរ​ម្ដងៗ មិនមែន​តែ​រថយន្ដ​មួយគ្រឿង​នោះទេ គឺ​ចាប់​៣​ទៅ​៤​គ្រឿង​ឯនោះ ហើយ​ពុំដែល​ឃើញ​សមត្ថកិច្ច​ណា​បង្ក្រាបបាន​ម្ដងណា​ឡើ​ញ ទើបតែ​ពេលនេះ​ទេ កុំ​តែ​រថយន្ត​ខាងលើ​បែក​កង់ កុំ​អី​រួចខ្លួន​បាត់​ទៀតហើយ​។​

 

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា រថយន្ដ​ល្មើស​ខាងលើនេះ​មិនទាន់​ដឹង​ជា​សិទ្ធ​របស់​អ្នកណា​នោះទេ ។ សមត្ថកិច្ច​បាន​បង្ហើប​ថា នៅពេលដែល​រថយន្ដ​ក្រឡាប់ គេ​ឃើញ​មាន​រថយន្ដ​ទំនើប​មួយគ្រឿង​ម៉ា​កណា​រ៉ា បើក​មក​បម្រុង​រំដោះ​រថយន្ដ​នេះ ប៉ុន្តែ​ត្រូវ​បានក​ម្លាំ​អាវុធហត្ថ​ទៅ​ទាន់ រថយន្ត​នោះ ក៏​បើក​គេចខ្លួនបាត់​៕

11-10-2016-11 11-10-2016 11-10-2016-1 11-10-2016-2 11-10-2016-3 11-10-2016-4 11-10-2016-5 11-10-2016-6 11-10-2016-7 11-10-2016-8 11-10-2016-9 11-10-2016-10

 

Leave a Reply

(*) Required, Your email will not be published