សន្តិសុខ​ខណ្ឌដូនពេញ ធ្វើ​ឲ្យ​រដ្ឋាភិបាល អាម៉ាស់មុខ ក្រោយ​វាយ​ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល ព្រមទាំង​អ្នកកាសែត​

, , Leave a comment

​រាជធានី​ភ្នំពេញ : តើ​សាលា​រាជធានី​ភ្នំពេញ​នៅតែ​បន្ត​ឲ្យ​ក្រុម សន្តិសុខ​ខណ្ឌដូនពេញ បង្ក​ភាពអនាធិបតេយ្យ​វាយ​បង្ក្រាប​ទៅលើ​ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល រួមទាំង​អ្នកកាសែត ឬ​យ៉ាងណា​? តួយ៉ាង​កាលពី​ព្រឹក​ថ្ងៃទី​១0 ខែតុលា ក្រុម​សន្តិសុខ​ខណ្ឌដូនពេញ វាយ​បង្ក្រាប​លើ​ប្រជាពលរដ្ឋ សង្គម​ស៊ីវិល និង​អ្នកកាសែត​។​

10-11-2016-1

​ករណីនេះ​បានកើត​ឡើង​ចំ​ពេលដែល​លោកស្រី រ៉ូ​ណា​ស្មី​ត អ្នករាយការណ៍​ពិសេស របស់​អង្គការសហប្រជាជាតិ មក​ទស្សនកិច្ច​កម្ពុជា តាមឃ្លាំមើល​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ អ្វីដែល​ក្រុម​សន្តិសុខ ខណ្ឌដូនពេញ វាយ​ទៅលើ​ប្រជាពលរដ្ឋ សង្គម​ស៊ីវិល និង​អ្នកកាសែត ត្រូវបាន​កត់ត្រា​ក្នុង​បញ្ជី​របស់ អ្នករាយការណ៍​ពិសេស អង្គការសហប្រជាជាតិ​។​

10-11-2016

​បើ​នៅតែ​បន្ត​បណ្តែតបណ្តោយ​ឲ្យ​ធ្វើ​របៀបនេះ រាជរដ្ឋាភិបាល នឹងរង​ការរិះគន់ និង​ថ្កោល​ទោល​គ្រប់ទិសទី​។ ហើយ​ចំពោះ​ករណីនេះ រដ្ឋាភិបាល​ច្បាស់​ជា​មិនបាន​ឲ្យ ក្រុម​សន្តិសុខ ខណ្ឌដូនពេញ​ធ្វើ​របៀបនេះ​ទេ​។ ការ​វាយ​លើ​ប្រជាពលរដ្ឋ និង​អ្នកកាសែត ពី​សំណាក់​ក្រុម​សន្តិសុខ ខណ្ឌដូនពេញ គឺ​មិនមែនជា​លើក​ទី​១ ទេ​។ ប៉ុន្តែ​ចំណាត់​របស់​សាលាក្រុង ក្រោម​ការដឹកនាំ​របស់​លោក ប៉ា សុជាតិ​វង្ស គឺ​មិនឃើញ​មាន​នោះទេ​។ រីឯ​លោក គួច ចំរើន ដែលជា​អាណាព្យាបាល ក្រុម​សន្តិសុខ ក៏​មិនឃើញ​មាន​ចំណាត់ការ​ដែរ​។ រាជរដ្ឋាភិបាល នឹង​ខូច​ឈ្មោះ ដោយសារតែ​ក្រុម​សន្តិសុខ មួយ​ក្តាប់​តូច​នេះ​។​

 

​លោកប៉ា សុជាតិ​វង្ស និង​លោក​គួច ចំរើន គួរពិនិត្យមើល​ករណី​នេះ​ឡើងវិញ​។ តើ​រដ្ឋាភិបាល​បាន​ចំណេញ ឬក៏​ខាត ? បើ​ឲ្យ​ក្រុម​សន្តិសុខ បន្តធ្វើ​របៀបនេះ​តទៅ​?​។ ល្មម​ដល់ពេល អារ​សាច់​ស្អុយ​ចេញ​ហើយ កុំ​ទុក​ឲ្យ​វា​ក្លាយជា​មហារីក​៕

 

Leave a Reply

(*) Required, Your email will not be published