ភូមិ​-​ឃុំ​សុវត្ថិភាព ហាក់​ឃ្លាតឆ្ងាយ ក្រោយពេល​អំពើ​ឃាតកម្ម និង​ឆក់ ប្លន់ កំពុង​ពេញនិយម​

, , Leave a comment

​ខេត្តព្រៃវែង : សាកសព​ប្ដី​ប្រពន្ធ ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​កណ្តាលវាល​ស្រែ​យ៉ាង​អ​ណោ​ច​អាធ័ម​។ ករណី​ឃាតកម្ម​ដ៏​យ៉ាង​សាហាវ​ឃោ​ឃៅ​មួយ​នេះ​ត្រូវបាន​គេ​ប្រទះឃើញ​កាលពី​ព្រឹក ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​វាលស្រែ​ទឹក​ផ្អក​ខាងលិច ភូមិ​ព្រៃ​ផ្តៅ ចម្ងាយ​៦០០​ម៉ែត្រ ភូមិ​ព្រៃ​ផ្ដៅ ឃុំ​កញ្ជ្រៀច ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង​។​

10-10-2016-1

​បើតាម​ប្រភពពី​លោក ពៅ ជីវី ស្នងការរង​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹងថា ករណី​ឃាតកម្ម​ខាងលើ​ជនរងគ្រោះ ២​នាក់​ប្ដី​ប្រពន្ធ ដោយ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ កាក់ ប៊ុន​ថា​ន ភេទ​ស្រី​អាយុ ៤៨ រងរបួស​៣​កន្លែង ភ្នែក​ខាងស្ដាំ​៦​សង់ទីម៉ែត្រ ជម្រៅ​បុក​ចូល​ជ្រៅ​ទៅក្នុង​សាច់ របួស​ភ្នែក​ខាងឆ្វេង​ទំហំ​៤​សង់ទីម៉ែត្រ ជម្រៅ​ជ្រៅ​ទៅក្នុង​សាច់ ស្នាម​បែក​ដាច់​ទំហំ​៤​សង់ទីម៉ែត្រ រាង​មូល​លើ​ក្រោម​។ ចំណែក​បុរស​ជា​ប្តី​មានឈ្មោះ មាន យ៉​ន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ របួស​៤​កន្លែង ១-​ស្នាមរបួស​ក្រោម​ប្រឡង់​ភ្នែក​ឆ្វេង​៤​សង់ទីម៉ែត្រ​មុត​ជ្រៅ​ចូលក្នុង​សាច់ ២-​ស្នាមរបួស​ដាច់​ត្រចៀក​ឆ្វេង​៦​សង់ទីម៉ែត្រ ៣-​របួស​ប្រឡង់​ភ្នែក​ខាងស្ដាំ​ឃ្លៀគ​៣,៥​សង់​ទី​ម៉ែត​ចូល​ជ្រៅ និង​៤-​របួស​ចំ ត្រចៀក​ស្ដាំ​៣​សង់ទីម៉ែត្រ​។​

10-10-2016-2

​ប្រភពពី​ដដែល​បាន​បន្តទៀតថា មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំងពីរ​នាក់ បានចេញ​ទៅរក​ខ្យង នៅ​វាលស្រែ​វេលា​ម៉ោង​ប្រហែល​៩​យប់ ថ្ងៃទី​៨ ខែ ឆ្នាំ​ដដែល ក៏​បាត់​ដំណឹង​សូន្យ​លុះ​ព្រឹក​ថ្ងៃទី​៩ ខែតុលា ទើប​គេ​ប្រទះឃើញ​សព​ជនរងគ្រោះ​ដេកស្លាប់​ទាំង​២​នាក់​ក្នុង​ស្រែ​។​

10-10-2016-3

​តាម​ការសន្និដ្ឋាន​រប​ស់​សម​ត្ថិ​ច្ច​បាន​បញ្ជាក់ថា ជនសង្ស័យ​អាចមាន​គ្នា​ចាប់ពី​២​នាក់​ឡើងទៅ ព្រោះ​មាន​ស្នាម​វក់វី​ប្រតាយប្រតប់​គ្នា​ឡើង​ទក់​ដើមស្រូវ ម្យ៉ាងវិញទៀត​ជនរងគ្រោះ​មាន​ស្នរ នៅ​និង​ដៃ​ពិល​ព្រនុង​ទៀតផង តែ​នៅតែ​ត្រូវ​ជនដៃដល់​សម្លាប់​ឲ្យ​ស្លាប់​ទាំងពីរ​នាក់ បើតាម​ការពិនិត្យ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​ការសម្លាប់​នេះ ប្រហែល​ម៉ោង ១១​យប់ ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៦៕

10-10-2016

 

Leave a Reply

(*) Required, Your email will not be published