មេឆ្នោត ឈ្មោះ ភុំ ទុំ ប្តឹងកូនកញ្ច្រែង រឿងចាក់ឆ្នោត មិនសងប្រាក់ តុលាការសម្រេចរឹបអូស រថយន្ត១គ្រឿង

, , Leave a comment

ខេត្តកណ្តាល ៖ កាលពីព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦នេះ តំណាងអាជ្ញាសាលាខេត្តកណ្តាល បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត និងក្រុងតាខ្មៅ ចុះទៅរឹបអូស

រថយន្តមួយគ្រឿង តាមអំណាចដីការបស់ចៅក្រម សាយ សម្ផស្សសេរី យកទៅរក្សាទុកបណ្ដោះអាសន្ននៅតុលាការខេត្តកណ្តាល តាមពាក្យបណ្តឹងរបស់ដើមបណ្តឹង អ្នកស្រី ភុំ ទុំ ដែលជាម្ចាស់បំណុលនិងជាមេឆ្នោតកន្ទុយលេខល្បីឈ្មោះប្រចាំខេត្តកណ្តាល ។

ក្នុងហេតុការណ៍រឹបអូសរថយន្តនោះ អ្នកស្រី ឈួន គឹមសាក់ ដែលជាកូនបំណុល បានអះអាងប្រាប់អ្នកកាសែតថារឿងរ៉ាវដែលឈានរហូតដល់តុលាការរឹបអូសរថយន្ត របស់គាត់ គឺកើតចេញពីការជំពាក់ប្រាក់ចាក់កន្ទុយលេខ ចំនួន១ម៉ឺនដុល្លារ ហើយអ្នកដែលជំពាក់ទាំងអស់មានគ្នា៣នាក់រួមមានឈ្មោះ ពត បញ្ញា ឈ្មោះហោចន្ធី និងរូបគាត់ ឈ្មោះឈួន គឹមសាក់ ដែលជាកូនកញ្ច្រែង ប្រមូលកត់កន្ទុយលេខ ឲ្យមេឆ្នោតឈ្មោះ ភុំ ទុំ ដែលជាមេឆ្នោតធំមួយនៅក្នុងផ្សារតាខ្មៅ។ ក្រោយមកពួកគាត់ទាំង៣នាក់បានសងចំនួន៥០០០ដុល្លារហើយ នៅសល់តែ៥០០០ដុល្លារប៉ុណ្ណោះ ក្នុងនោះឈ្មោះហោ ចន្ថី ២៥០០ដុល្លារ និងរូបគាត់២៥០០ដុល្លារ ហើយឈ្មោះភុំ ទុំ ក៏ធ្លាប់បាន យល់ព្រមទទួលឲ្យគាត់បង់រំលស់ឲ្យក្នុងមួយខែ២០ម៉ឺនរៀលដែរ ប៉ុន្តែ មិនដឹងជាយ៉ាងម៉េច ស្រាប់តែមេឆ្នោតកន្ទុយលេខ ដាក់ពាក្យប្តឹងទៅតុលាការ ហើយថែមទាំងមកអនុវត្តរឹបអូសរថយន្តរបស់គាត់ទាំង កម្រោលដូច្នេះទៅវិញ។

គួរបញ្ចាក់ថា ឈ្មោះ ភុំ ទុំ ជាមេបើកបនល្បែង មេឆ្នោតកត់កន្ទុយលេខ (ឆ្នោត យួន)ល្បីឈ្មោះក្រុងតាខ្មៅ ប្រចាំខេត្តកណ្តាល អាងខ្នងថ្នាក់ខេត្ត បើកលេង និង ពង្រាយកូនកញ្រ្ចែងព្រោងព្រាត ច្រើនឆ្នាំមកហើយ គ្មានឃើញសមត្ថកិច្ចប៉ូលីស និង សមត្តកិច្ចប៉េអឹម បង្ក្រាបម្តងណាឡើយ។ ដែលគេគិតថា មេបនល្បែងធំរូបនោះប្រហែលជាស្គាល់ចិត្ត អស់លោកមេសមត្ថកិច្ចធំៗ ប្រចាំខេត្តកណ្តាល នោះអស់ ទៅហើយ បានជាមកដល់ពេល នេះគឺមិនទាន់មាន សមត្ថកិច្ចណាចុះធ្វើការបង្ក្រាប នៅឡើយទេ ។ ធ្វើអោយប្រជាពលរដ្ធរស់នៅក្រុងតាខ្មៅ គិតថា ការអនុវត្តន៍ផ្សព្វ ផ្សាយភូមិ-ឃុំមានសុវត្តិភាពគឺមិនមានទទួលបានជោគជ័យទេ ក្នុងករណីសមត្ថកិច្ចប៉ូលីស-ប៉េអឹម មិនបានបង្ក្រាបល្បែងស៊ីសងទាំងនោះ៕

14593473_157880628002327_1724199392_n m08-10-16-124 m08-10-16-125 m08-10-16-126

 

 

Leave a Reply

(*) Required, Your email will not be published