កម្លាំងអាវុធហត្ថឃាត់ខ្លួន ប្អូន ធី បាញ់ ឈ្មោះ ថន ប៊ុនធា ហៅធាបាក់ ឈ្មួញដឹកឈើខុសច្បាប់ដ៍ល្បី ប្រចាំខេត្តក្រចេះ បញ្ជូនទៅតុលាការ

, , Leave a comment

1fade2a6-4f14-4301-864b-100d81d63063

ខេត្តក្រចេះ ៖ បុរស២នាក់ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួន បញ្ជូនទៅតុលាការ ក្រោយពីមានការសង្ស័យថា មានជាប់ពាក់ព័ន្ធជំនួញ រត់ពន្ធឈើប្រណីតខុសច្បាប់ មួយរថយន្ត

ដែលមន្ត្រីអាវុធហត្ថចុះបង្ក្រាបបានត្រង់ចំនុចដី សម្បទានសេដ្ឋកិច្ចកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នៅលើផ្លូវជាតិលេខ៧ ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី៨ តុលា ឆ្នាំ២០១៦ ។

 

កម្លាំងសមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថស្រុកចិត្របុរី សហការជាមួយអាវុធហត្ថលើផ្ទៃប្រទេសបានឃាត់រថយន្ដ ដឹកឈើប្រណិតល្មើសច្បាប់ ពណ៌ត្រេអ៊ី ១គ្រឿង ប្រភេទធ្នង់ និងនាងនួន មានចំនួនជាង៣០កំណាត់ ស្មើនិងជាង១ម៉ែត្រគូប និងឃាត់ខ្លួនអ្នកបើកបរនិងជាម្ចាស់ឈើ និងព្រូរថយន្ដចំនួន ២នាក់ផងដែរ ទី១-ឈ្មោះ ថន ប៊ុនធា ហៅធាបាក់ ភេទប្រុស អាយុ ៤៦ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់លោកសក្តិ៥ ឈ្មោះ ធីបាញ់ រស់នៅភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ដែលជាឈ្មួញឈើដ៍ល្បីប្រចាំភូមិភាគឥសាន្ត និងទី២-ឈ្មោះ នៅ ធារ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅផ្សារស្នួល ស្រុកស្នួល ខេត្តក្រចេះ៕ ​សុខ សាន

fn-2016-10-08-11-34-34-0-768x432

 

Leave a Reply

(*) Required, Your email will not be published