“​ដឹក​ខ្មោច​ដល់​ប​ច្ឆា គេ​មិន​ដុត​” គឺជា​បែបបទ​របស់​គ្រូពេទ្យ​គ្មាន​ក្រមសីលធម៌​

, , Leave a comment

​រាជធានី​ភ្នំពេញ : រូបភាព​ជាច្រើន​សន្លឹក ព្រមទាំង​ពាក្យពេចន៍​សម្តី​អម​ជាមួយនឹង​តំណក់ទឹកភ្នែក​ដែល​រមៀល​ធ្លាក់​បាន​ដក់​ក្នុង​ចិត្ត​មិត្ត​អ្នក​ដែល​និយម​លេង​បណ្តាញ​សង្គម ខណៈដែល​រូបភាព​ទាំងនេះ​បាន​ចាក់​ដោត​ចិត្ត​អ្នកលេង​បណ្តាញ​សង្គម​មួយ​នេះ​។​

 

​ប្រយោគ​ដែល​សរសេ​ឡើង​ថា ៖« សម្តេច​ជាទីគោរព​!​ខ្ញុំ​បាន​ដឹក​កូនប្រុស​ខ្ញុំ​ដែល​ទើប​កើត​ដែលមាន​ជីវិត យំ តែ​ពិបាក​ដកដង្ហើម ដាក់ ក្នុង​ឡានពេទ្យ​អមដោយ​គ្រូពេទ្យ​ពីរ​នាក់​។ យកទៅ​កាល់​ម៉ែត្រ គេ​មិន​ទទួល​ដោយ​ថា គ្មាន​កន្លែង ខ្ញុំ​ដឹក​ទៅ​គន្ធបុប្ផា​ទៀត គេ​មិន​ទទួល​ទៀត ថា​មេ​ឈប់​ឲ្យ​ទទួល​។ ខ្ញុំ​ដឹក​ទៅ​កុមារ​ជាតិ តែ​យឺត​ពេល​ហើយ​។ កូន​ខ្ញុំ​ស្លាប់​ហើយ ។ សូម​សម្តេច​ពិនិត្យមើល​ផង មិនគួរ​ទុក​ឲ្យ​កុមារ​កម្ពុជា​ស្លាប់​ងាយ​បែបនេះ ដោយ​មិនទាន់​ធ្វើ​អ្វី​សង្គ្រោះ សូម្បី​បន្តិច​។ កូន​ខ្ញុំ​ទៅហើយ ចេស្តា ប៉ា​បីកូន​ជា​លើកចុងក្រោយ​!!

 

​កូន​ប៉ា​ទៅហើយ កូន​ខ្ញុំ​ស្អាត​ណាស់ ចេស្តា​កូន​ប៉ា ប៉ា​នឹង​ចាំ​កូន​មួយជីវិត​!​នរណា​យល់​អា​ម្មណ៍​ដែល​បីកូន​ប្រុស​យកទៅ​ទុក​នៅ​សាល​សព​!!!​លោកគ្រូ​ពេទ្យ​អើយ ម៉េច​ក៏​មិន​ជួយសង្គ្រោះ​កូន​ខ្ញុំ​????? ចេស្តា​កូន​ប៉ា !!! ទឹកភ្នែក​ប៉ា​ហូរ​មិន​ឈប់​ទេ​

 

​ថ្ងៃទី​២​ហើយ ចេស្តា​កូន​ប៉ា ប៉ា​នឹក​កូន​ណាស់​!! បើកភ្នែក​ឡើង បើ​បានឃើញ​មុខ​កូន​វិញ ប៉ា​មិនដឹង​សប្បាយចិត្ត​ប៉ុណ្ណា​ទេ មួយ​យប់​ហើយ ប៉ា​គេង​មិន​លក់​ទេ​។ លោកគ្រូ​ពេទ្យ​អើយ បើ​អ្នកជា​ខ្ញុំ​វិញ តើ​អ្នក​ឈឺចាប់​ទេ​ ​ម៉េច​មិន​ជួយសង្គ្រោះ​សិន​ទៅ​??? ខ្ញុំ​នឹង​បន្ត​ផុស​រូប​កូន​ខ្ញុំ​ដើម្បី​ការផ្លាស់ប្តូរ​ផ្នត់គំនិត​អាក្រក់​ទាំងនេះ​៕

06-10-2016 06-10-2016-1 06-10-2016-2 06-10-2016-3

 

Leave a Reply

(*) Required, Your email will not be published