សមត្ថកិច្ច នគរបាលស្រុកលំផាត់ ចាប់រថយន្តដឹកឈើប្រណិត១គ្រឿង និងឈ្មួញជួញឈើដុះស្លែ៣នាក់ ជំនួស រដ្ឋបាលព្រៃឈើសំងំលាបាតដៃទទួលប្រាក់ ជាថ្នូរមិនបង្ក្រាប

, , Leave a comment

ខេត្តរតនគិរី ៖ កាលពីវេលាម៉ោងជាង៩យប់ថ្ងៃទី៤តុលាឆ្នាំ២០១៦ កម្លាំងនគបាលស្រុកលំផាត់ បានស្ទាក់ចាប់រថយន្តដឹកឈើប្រណិតខុសច្បាប់១គ្រឿង របស់មេឈ្មួញ

ដុះស្លែ ខណៈរថយន្តនោះកំពុងធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៧៦ ត្រង់ចំណុចគល់ស្ពានស្រុកលំផាត់ ស្ថិតក្នុងភូមិដីឡូ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។

មន្ត្រីសមត្ថកិច្ចនគរបាល បានអោយដឹងថា ដោយមានរាយការណ៍ពីពលរដ្ឋថា មានរថយន្តដឹកឈើប្រណិតខុសច្បាប់ និងសុំយោបល់ពីស្នងការខេត្ត កម្លាំងនគបាលស្រុកលំផាត់ បានចុះប្រតិបត្តការ បង្ក្រាបរថយន្តដឹកឈើ ប្រណិតខុសច្បាប់ ម៉ាក TOYOTA ព៌ណទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ2Q-6975 មានដឹកឈើប្រណិតប្រភេទធ្នង់មានមុខកាត់ធំៗ១២ដុំចេញពីស្រុកកោះញែក ខេត្តមណ្ឌលគិរី និងឃាត់ខ្លួន មេឈ្មួញ រកស៊ីជួញឈើខុសច្បាប់ ដុះស្លែប្រចាំខេត្តរតនគីរី ចំនួន៣នាក់ គឺ ឈ្មោះ សាត ធារ៉ា ភេទប្រុស អាយុ៣0ឆ្នាំ មានទីលំនៅភូមិស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ទី២ឈ្មោះ លី ង៉ុក ភេទប្រុស អាយុ៤0ឆ្នាំ មានទីលំនៅភូមល្វាក់ ឃុំរ៉យ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។និងទី៣ឈ្មោះ អេម តុ ភេទប្រុសអាយុ៣០ឆ្នាំ មានទីលំនៅភូមិបឹង កន្សែងសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ ដែលឈ្មោះខាងលើនេះ ដឹជញ្ជូនឈើខួបប្រាំង-ខួបវស្សា មិនមានសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើបង្ក្រាបម្តង ណាឡើយក្រៅពីលាបាតដៃទទួលប្រាក់ពីឈ្មួញជាថ្នូរមិនបង្ក្រាប ។

 

គួរបញ្ជាក់ថា នៅខេត្តរតនគីរី មានឈ្មួញឈើរាប់ច្រើននាក់ដូចជាឈ្មោះ ឈ្មោះចែអ៊ី ,ឈ្មោះ ប៉ែត ,ឈ្មោះ ស្រីលក្ខ័ ,ឈ្មោះស្រីណែត ឈ្មោះទូច ប្រពន្ធឈ្មោះ ណាត ,ឈ្មោះ កាំង, ឈ្មោះ ណាក់, ឈ្មោះ វ៉ៃ, ឈ្មោះ នូ, ឈ្មោះ ចាន់ធី , ឈ្មោះ មករា ,ឈ្មោះ វ៉ែន និងឈ្មោះ ឆៃ , ជាដើម ។ដែលប្រកបរបររកស៊ីដឹកជញ្ជូនឈើខុសច្បាប់។តែត្រូវផ្អាកសកម្មភាព១រយះក្រោយពី ក្រុមបង្ក្រាបថ្នាក់ជាតិចុះមកប្រចាំការនៅខេត្តរតនគីរី។

ក្រោយបង្ក្រាប វត្ថុតាង និងមនុស្ស ៣នាក់ ជាមេឈ្មួញជួញឈើល្បី នៅខេត្តរតនគីរី ត្រូវបាននគរបាលស្រុកលំផាត់ប្រគល់ឲ្យខាងផ្នែករដ្ឋបាលព្រៃឈើលំផាត់ ចាត់វិធាន ការបន្តតាមនិតិវិធី៕

10_05_2016_03_20_36whatsapp-image-2016-10-05-at-2-23 whatsapp-image-2016-10-05-at-2-23-19-pm whatsapp-image-2016-10-05-at-2-24-40-pm

 

Leave a Reply

(*) Required, Your email will not be published