មន្ត្រី​កាន់​ច្បាប់ គំរាម បាញ់សម្លាប់​ប្រពន្ធ​ខ្លួន​

, , Leave a comment

​ខេត្តមណ្ឌលគិរី : មេ​ប៉ុស្តិ៍នគរបាល​ឃុំ​ស្រែ​អំពូ​ម ត្រូវបាន​ចាប់ខ្លួន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បន្ទាប់ពី​មេ​ប៉ុស្តិ៍​រូបនោះ​ស្រវឹងស្រា​ប្រើ​ហិង្សា​លើ​ប្រពន្ធ និង​បាន​យក​កាំភ្លើង​អាកា​ស្វាយ​បង់បាញ់​គំរាម​៣​គ្រាប់​ទៀត​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៦ នៅ​ភូមិ​ពូ​រ៉ា​ដែ​ត ឃុំ​ស្រែ​អំពូ​ម ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។​

 

​តាម​របាយការណ៍​សម​ត្ថ​កិច្ច​បាន​បញ្ជាក់ថា មេ​ប៉ុស្តិ៍​ដែល​វាយ​ប្រពន្ធ​រូបនោះ​មានឈ្មោះ រ៉ា បូរិទ្ធ ហៅ ដួល ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ​។ ចំណែក​ប្រពន្ធ​មានឈ្មោះ សំអឿន ថា​វី​ផ្ល អាយុ​២៣​ឆ្នាំ ជនជាតិ​ព្នង មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

 

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ម្តុំ​នោះបាន​និយាយ​រិះគន់ថា ក្នុងនាម​ខ្លួន​ជា​មេ​ប៉ុស្តិ៍ ជា​អ្នកអនុវត្ត​ច្បាប់ បែរជា​ប្រើ​អំពើហិង្សា​ទៅលើ​ប្រពន្ធ ហើយ​យក​អាវុធ​មក​បាញ់​គំរាមកំហែង ធ្វើ​ឲ្យ​ពួកគាត់​មានការ​ភ័យខ្លាច​ទៀតផង​។​

 

​ពួកគាត់​សូម​សំណូមពរ និង​ស្នើ​ដល់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី តូច យ៉ុ​ន ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី សូម​មាន​ចំណាត់ការ​លើ​មន្ត្រីនគរបាល​រូបនេះ កុំ​ឲ្យ​យក​កាំភ្លើង​មក​បាញ់បោះ​សេរី​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដូច្នេះ​ទៀត​៕

05-10-2016

ស្ត្រី​ជន​រងគ្រោះ​ជា​ប្រពន្ធ​ជន​ដៃ​ដល់

 

Leave a Reply

(*) Required, Your email will not be published