មូលហេតុ​ដែល​ធ្វើ​ឲ្យ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​អាក្រក់​

, , Leave a comment

sonear-1

​រាជធានី​ភ្នំពេញ : យើង​ដឹង​ហើយ​ថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ក្នុង​មួយថ្ងៃៗ បានសម្លាប់​មនុស្ស​ជា​មធ្យម​៥​នាក់ និង​របួស​ជាង​១០​នាក់​ផ្សេងទៀត​។ កត្តា​ចម្បង​នៃ​ការបង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ទាំងនោះ​ត្រូវបាន​គេ​មើលឃើញ​ជាទូទៅ​ថា មកពី​អ្នកបើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ ជាពិសេស​អ្នកបើកបរ​ម៉ូតូ ស្ទើរតែ​ទាំងអស់​មិនបាន​យល់ដឹង​ពី​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ​។ ហេតុផល​៩​យ៉ាង​ដែល​បង្កើត​ឲ្យ​មាន​ភាពវឹកវរ​នៅលើ​ដងផ្លូវ និង​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​រាជធានី​នៃ​ប្រទេស​កម្ពុជា​គឺ ៖

1

១-​ប័ណ្ណបើកបរ​
​អ្នកបើកបរ​ភាគច្រើន​របស់​កម្ពុជា មិនដែល​បាន​ទៅ​រៀន​នៅ​សាលា​បើកបរ ឬ​កាន់​បណ្ណ​បើកបរ​ទេ​។ ពេលដែល​ពួកគេ​ក្លាយជា​ម្ចាស់​យានយន្ត ហើយ​អាច​កាន់​ដៃចង្កូត និង​បញ្ជា​បាន ពួកគេ​គិតថា អាច​បើក​បរបាន​ហើយ​។ បើទោះបី​ជាមាន​បញ្ហា​ចក្ខុវិញ្ញាណ ឬ​ពិការភាព​ផ្សេងទៀត​ក៏ដោយ​មិនមែនជា បញ្ហា​សម្រាប់​អ្នកបើកបរ​នៅក្នុង​ប្រទេស​នេះ​។ អាយុ​មិនមែនជា​បញ្ហា អ្នកនឹង​ឃើញ​មនុស្ស​ដែលមាន​អាយុ​ក្រោម​១៨​ឆ្នាំ​បើកបរ​ជា​ញឹកញាប់​។​

2

២-​មិន​គោរព​ភ្លើង​សញ្ញា​
​បង្ហាញ​ពី​ភាពស្មោះត្រង់ ប្រជាពលរដ្ឋ​កម្ពុជា​មួយចំនួន ឃើញ​ភ្លើង​សញ្ញា​ចរាចរណ៍​ដូចជា ការតុបតែង​ផ្លូវ​ឲ្យ​មើលទៅ​មាន​ភាពស្រស់ស្អាត​ចឹ​ង​។ មាន​មនុស្ស​ជាច្រើន​មិន​គោរព​ភ្លើង​សញ្ញា ហើយនឹង​ជិះ​កាត់​។ បើសិនជា​ប៉ូលិស​ចរាចរណ៍​ចាប់​ពួកគេ​នោះ ពួកគេ​នឹង​ត្រូវបាន​ពិន័យ​អប្បបរមា​ជា​ប្រាក់​៥០០០​រៀល​សម្រាប់​កំហុស ពិតណាស់​ប៉ូលីស​នឹងមិន​ផ្ដល់​ឲ្យ​អ្នក​នូវ​សំបុត្រ​តម្លៃ​នៃ​ការផាកពិន័យ​នោះទេ​។ ជនបរទេស​នឹងត្រូវ​បាន​ផាកពិន័យ​ច្រើនជាង និង​អាស្រ័យ​លើ​ប៉ូលីស​ចរាចរណ៍​ចង់បាន​។ ប្រសិនបើ​អ្នកជា​អ្នកកាសែត ឬ​ជា​អ្នកធំ​ដែល​ធ្វើការ​សម្រាប់​រដ្ឋាភិបាល ប៉ូលីស​អាច​នឹង​អត់ឱន​ឲ្យ​។​

0-1

៣-​ស្លាក​សញ្ញា​ឲ្យ​ឈប់ គឺ​គ្មាន​ន័យ​
​ស្លាក​សញ្ញា​ឲ្យ​ឈប់ ឃើញ​មាននៅ​កន្លែង​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ទោះជា​យ៉ាងណា​អ្នក​ពិតជា​ពិបាក​រក​អ្នក​ដែល​ឈប់​ពេល​ឃើញ​ស្លាក​សញ្ញា​ឲ្យ​ឈប់​ណាស់​។ ជា​ញឹកញាប់​ពួកគេ​បណ្តរ​ដំណើរ​ទៅមុខ​ដោយ​មិន​ខ្វល់​ពី​ស្លាក​សញ្ញា​ឲ្យ​ឈប់​។​

11796210_721584421321714_7242953479293357550_n

៤-​រថយន្ត​ធំ​គឺ​ស្ដេច​នៅលើ​ផ្លូវ​
​បើ​អ្នកបើកបរ​មាន​រថយន្ត​របស់ខ្លួន​ធំ បង្ហាញថា មានទ្រព្យ​សម្បត្តិ​ច្រើន បន្ទាប់មក​ពួកគេ​គឺជា​ស្ដេច​នៅលើ​ផ្លូវ​នោះ​ដូច្នេះ​ពួកគេ​ជឿថា​ច្បាប់​នឹងមិន​ត្រូវអនុវត្ត​មកលើ​ពួកគេ​ឡើយ​។​

839d0c48ca8bb10b2066c13cf7fda660339cdedb

៥-​ការប្រើប្រាស់​ទូរស័ព្ទ​ក្នុងពេល​បើកបរ​
​ប្រជាពលរដ្ឋ​កម្ពុជា​ចូលចិត្ត​ទូរស័ព្ទ​ទំនើប ហើយ​វា​ជាការ​លំបាក​សម្រាប់​ពួកគេ​ក្នុង​ការរស់នៅ​ដោយ​គ្មាន​ពួកវា​។ ពួកគេ​ត្រូវ​ការចូល​ទៅកាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ពួកគេ ឬ​និយាយ​ទូរស័ព្ទ​គ្រប់ពេលវេលា ដូច្នេះ​ការប្រើ​ទូរស័ព្ទដៃ​ទំនើប ខណៈពេល​កំពុងបើក​ប​រ គឺជា​កត្តាចាំបាច់​ដែល​ធ្វើ​ឲ្យ​អ្នកបើក​បរបាន​បាត់បង់​ការ​ផ្តោតអារម្មណ៍​របស់​ពួកគេ​។ ពេលខ្លះ​ពួកគេ​បើក​ចូល​កន្លង​ផ្លូវ​ម្ខាង​ទៀត​ដោយ​មិនបាន​មើល ដោយសារ​ពួកគេ​មិនបាន​ផ្តោតអារម្មណ៍​ទៅលើ​ផ្លូវ​ខ្លួនឯង​។​

6a11fac6-ad34-4672-8e84-908965089c16

៦-​ផ្លូវ​ត្រូវបាន​ប្រើ​ជា​កន្លែង​ចត ឬ​កន្លែង​រកស៊ី​
​មនុស្ស​មួយចំនួន​បាន​ប្រើប្រាស់​គែម​នៃ​ផ្លូវ​ដែលជា​កន្លែង​ចត​រថយន្ត​ផ្ទាល់ខ្លួន ឬ​តំបន់​ធ្វើ​អាជីវកម្ម​របស់ខ្លួន​។ កត្តា​នោះ​ហើយ​ជា​មូលហេតុ​ដែល​ផ្លូវ​កាន់តែ​តូច​ទៅៗ​។ លើសពីនេះទៅទៀត អ្នក​ថ្មើ​ជើង​ដែល​ឆ្លងកាត់​ផ្លូវ ត្រូវបាន​មើលឃើញថា ជាការ​តុបតែង​មួយ​ផ្សេងទៀត​នៃ​ផ្លូវ​ដើម្បី​ធ្វើ​ឲ្យ​អ្នកបើក​បរមាន​អារម្មណ៍​ថា​ធូរស្បើយ​។​

11900135_503561536485180_4159109938306566469_o

៧-​ការពាក់​មួកសុវត្ថិភាព​មើលទៅ​មិន​សង្ហា​
​ប្រជាជន​កម្ពុជា​មួយចំនួន​ពាក់មួក​សុវត្ថិភាព​ដោយសារ​ពួកគេ​មានការ​ភ័យខ្លាច​ថា ប៉ូលិស​នឹង​ពិន័យ​ពួកគេ ប្រសិនបើ​ពួកគេ​ត្រូវ​ចាប់បាន​។ នៅពេលដែល​ព្រះអាទិត្យ​អស្ដង្គត​ហើយ​ប៉ូលីស​បាន​ត្រឡប់ទៅផ្ទះ​វិញ មួកសុវត្ថិភាព គឺ​ក្ដៅ​ខ្លាំង​សម្រាប់​ពួកគេ ដូច្នេះ​ពួកគេ​ជិះ​ដោយ​មិន​ពាក់មួក​ហើយក៏​មិន​ខ្វល់​ពី​សុ​វត្តិភាព​ផ្ទាល់​ខ្លួនគេ​ដែរ​។​

1959462_259020230942588_1297037011_n

៨-​ការបើកបរ​ក្នុងពេល​ពួកគេ​ស្រវឹង​
​នៅពេល​យប់​យើង​នឹង​ឃើញ​ជា​ញឹកញាប់ អ្នក​ស្រវឹង​បើកបរ​រេ​ពី​ម្ខាង​ទៅ​ម្ខាង​ផ្លូវ​។ ពេលខ្លះ​ពួកគេ​បើក​បុក​សូម្បីតែ​រណាំង​ចរាចរណ៍ ហើយនឹង​បង្គោល​អគ្គិសនី​។​

10441066_1506046859656565_489858957084147574_n

៩-​ពលរដ្ឋ​កម្ពុជា​បើកបរ​ទាំងពីរ​ទិស​នៃ​ផ្លូវ​
​ខណៈពេលដែល​ប្រទេសជិតខាង​ដូចជា​ប្រទេស​ថៃ​បើកបរ​ប្រកាន់​ផ្នែក​ខាងឆ្វេង និង​វៀតណាម​បើកបរ​ប្រកាន់​ខាងស្ដាំ​។ ចំណែក​នៅ​កម្ពុជា​វិញ​ពួកគេ​រើសយក​ផ្នែក​ដែល​ឲ្យ​ពួកគេ​បាន​ឆាប់​ដល់​គោលដៅ​លឿន​ប៉ុណ្ណា​។ នៅពេលដែល​បើកបរ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ត្រូវតែ​ប្រមើលមើល​ជានិច្ច​ថា​នរណាម្នាក់​កំពុងធ្វើដំណើរ​ខុស​ទិសដៅ​និង​កំពុង​តំរង់​មករក​យើង ហើយ​ចុច​ស៊ី​ផ្លេ​ប្រាប់​យើង​ថា ឲ្យ​ពួកគេ​ទៅ បើ​មិន​ដូចនេះ​ទេ​យើង​គឺជា​អ្នក​ដែល​បានធ្វើ​ខុស​។​

 

ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​គ្រាន់តែ​តម្រូវ​ឲ្យ​អ្នកបើកបរ​នៅ​កម្ពុជា​មានការ​អប់រំ​ជា​មូលដ្ឋាន​ពី​ការបើកបរ​។ នេះ​គឺជា​ច្បាប់​ទូទៅ​នៅក្នុង​ប្រទេស​អភិវឌ្ឍន៍ និង​ការជាប់​ទាក់ទង​គ្នា​រវាង​ការអប់រំ អ្នកបើកបរ​ជាមួយនឹង​គ្រោះថ្នាក់​ចរាចរណ៍​។ នៅក្នុង​ប្រទេស​ទាំងនោះ​អ្នក​ត្រូវបាន​កំណត់ដោយ​ច្បាប់ ត្រូវតែ​ឲ្យ​ឆ្លង​ការធ្វើ​តេស្ត​ជា​ផ្លូវការ​ជាមុនសិន​ទើប​អ្នក​ត្រូវបាន​អនុញ្ញាត​ឲ្យ​បើកបរ​។​

 

​វា​មិនជា​ការលំបាក​សម្រាប់រ​ដ្ឋា​ភិ​បាល​ដើម្បី​ណែនាំ​អប់រំ​ឡើយ ហើយ​ច្បាប់​ត្រូវតែ រឹតបន្តឹង នឹងដាក់​ទោស​អ្នកបើកបរ​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ចរាចរណ៍​នេះ​

 

ប្រភព : សំឡេង​ទីក្រុង​

 

Leave a Reply

(*) Required, Your email will not be published