មន្ត្រី​ឥណទាន​របស់​ធនាគា​ភូមិ ផ្សំគំនិត​ជាមួយ​មេភូមិ ចូល​លួច​គាស់​ផ្ទះ​អ្នកស្រុក យក​ទ្រព្យ​លក់​សងបំណុល ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​

, , Leave a comment

05-10-2016-1

​ខេត្តតាកែវ : បន្ទាប់ពី​សម្រែក​ទួញ​សោក​របស់​កូនបំណុល ដែល​ត្រូវ​ម្ចាស់បំណុល (​ធនាគារ​ភូមិ LOLC) រួមសហការ​ជាមួយនឹង​មេភូមិ​បាន​ចូលមក​គាស់​ផ្ទះ​របស់គាត់ យក​ទ្រព្យសម្បត្តិ​ទៅ​លក់ ក្រោយពី​ពួកគាត់​បង់លុយ​យឺត​ពេល​តាម​កាលកំណត់​ជិត​១៩​ថ្ងៃ ដែល​ករណីនេះ​បានកើត​ឡើង​នៅ​ភូមិ​គោក​ដូង ឃុំ​ពេ​ជ​សារ ស្រុក​កោះអណ្តែត ខេត្តតាកែវ​។​

 

​ការ​ចុះមក​គាស់​ទម្លុះទម្លាយ​ផ្ទះ​កូនបំណុល​ដោយ​មិនមាន​ដីកា​របស់​ព្រះរាជអាជ្ញា​យ៉ាង​ដូច្នេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុងភូមិ ឃុំ ជាមួយនឹង​កូនបំណុល មាន​ការមិន​ពេញចិត្ត និង​ធ្វើការ​រិះគន់​ខ្លាំងៗ ទៅលើ​ពួក​មន្ត្រី​ឥណទាន​ធនាគារ​ថា មិនគួរណា​មក​គាបសង្កត់​ប្រជាពលរដ្ឋ​ដល់​ថ្នាក់​នេះ​សោះ ថែមទាំង​បាន ប្រព្រឹត្ត​ដូចជា​ចោរ​បែប​ទៀតផង​។​

 

​បន្ទាប់ពី​រឿង​ហេតុដែល​អមនុស្សធម៌​នេះ​បាន​កើតឡើង នា​រសៀល​ថ្ងៃទី ៣ ខែតុលា ឆ្នាំ​២០១៦ បន្ទាប់ពី​ទទួល​ការណែនាំ និង​ចង្អុលបង្ហាញ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង​ការបញ្ជា​ផ្ទាល់​ពី​លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ រួមទាំង​លោកស្រី នូ សុ​វ​ណ្ណី អភិបាលរង​ខេត្តតាកែវ បាន​ចុះ​ពិនិត្យ និង​ដោះស្រាយ​វិវាទ​មួយចំនួន​ដែល​ពាក់ព័ន្ធ​ជាមួយ លោកតា លោកយាយ​។​

 

​ដោយ​អនុវត្តតាម​គោលនយោបាយ​ឈ្នះៗ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​មានការ​សម្របសម្រួល​ពី​លោកជំទាវ និ​ន សុ​ផុន អ្នកតំណាងរាស្ត្រ មណ្ឌល​តាកែវ និង​ឯកឧត្តម ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ នា​រសៀល​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៦ បានធ្វើឱ្យ​បញ្ហា​បុគ្គលិក​របស់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​អិ​ល​អូ​អិ​ល​ស៊ី ខេ​ម​បូ​ឌា ភីអិលស៊ី រឹបអូស​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​នៅ​ស្រុក​កោះអណ្តែត ត្រូវបាន បញ្ចប់​ជា​ស្ថាប​ពរ ដោយ​ភាគី​ទាំងអស់​បាន​យល់ព្រម​សម្របសម្រួល និង​យោគយល់​គ្នា​ទៅវិញទៅមក​។​

 

​គួរ​រម្លឹក​ដែលថា ករណី​ករណី​មន្ត្រី​ឥណទាន​រួម​នឹង​លោក​មេភូមិ ចុះមក​គាស់​ផ្ទះ​ដោយ​មិនមាន​ដីកា​របស់​ព្រះរាជអាជ្ញា និង​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ចូលរួម​នេះ កើតឡើង​កាលពី​រសៀល​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៦​។ កូនបំណុល​របស់​ធនា​គារ​ភូមិ ឈ្មោះ ស៊ី​ង សៀង បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា រូបគាត់​មិន​នឹកស្មានថា ធនាគារ​ដែល​និយាយ​ក្តែ​ងៗ​ថា ជួយ​អភិវឌ្ឍន៍​រាស្ត្រ តែ​បែរជា​គាប​សង្កាត់​រាស្ត្រ ជាន់ក​រាស្ត្រ ដល់​ថ្នាក់​នេះ​សោះ​។

 

គាត់​បាន​បន្ថែមទៀតថា គាត់​ដឹងថា បង់លុយ​យឺត​តាម​កាលកំណត់​របស់​ធ​នាគារ តែ​គាត់​បាន​គិតថា នឹង​យក​មាស​ដែល​រូបគាត់​ទុក​ក្នុង​ខ្នើយ​ដាក់​ក្នុង​មួយ​ទូទៅ​លក់​សង​ធនាគារ​ក្រោយពេល​ចប់​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ក៏ប៉ុន្តែ​ត្រូវ​ក្រុមមន្ត្រី​ឥណទាន រួមជាមួយ​មេភូមិ​នាំគ្នា​មក​គាស់​ផ្ទះ​របស់គាត់ ដែល​ចាក់សោ​ចោល​ឆែកឆេរ​រក​របស់រប​រ​មានតម្លៃ​ដូចជា​ទូ គ្រែ យក​ចេញពីផ្ទះ របស់គាត់ ហើយ​ធ្វើ​កិច្ចសន្យា លក់ ដោយ​គ្មាន​ការអនុញ្ញាត​ពី​ម្ចាស់ផ្ទះ និង​ដឹងឮ​ត្រឹមតែ​លោក​មេភូមិ និង​សាក្សី​ជិតខាង ហើយ​សម្រេច​លក់ សម្ភារៈ​របស់គាត់​ឡៃ​ឡុង​ទៅ​ឲ្យ​អ្នកទិញ​ម្នាក់​រស់នៅក្នុង​ឃុំ​ជាមួយគ្នា ដើម្បី​យកលុយ​នោះមក​បង់​បង្គ្រប់​សម្រាប់​ខែ​ដែល​គាត់​បាន​បង់លុយ​យឺត ហើយ​អ្វីដែល​កូនបំណុល​ស្តាយ​បំផុត​នោះ គឺ​មាស​ចំនួន​៥​ជី និង​ខ្សែ ក ប្លា​ទីន ២​ជី ព្រោះ​ជា​ទ្រព្យ​ទុក​សម្រាប់​គាត់​ស្លាប់ទៅ បាន​ឲ្យ​កូនចៅ​យក​មាស​នឹង​ទៅ​លក់​សម្រាប់​ធ្វើបុណ្យ​គាត់ តែ​ឥឡូវ​បាន​បាត់បង់​អស់ហើយ ដោយ​ក្រុមមន្ត្រី​ឥណទាន​ទាំង​នោះមក​គាស់​ផ្ទះ របស់គាត់​រុះរើ​ខ្ទេច​គ្មាន​សល់ បាត់អស់​រលីង​៕

05-10-2016 05-10-2016-2 05-10-2016-3 05-10-2016-4 05-10-2016-5 05-10-2016-6 05-10-2016-7 05-10-2016-8

 

Leave a Reply

(*) Required, Your email will not be published