ប្តីប្រពន្ធវ័យចំណាស ចាក់សម្លាប់គ្នា ប្រពន្ធស្លាប់ ប្តីរបួសធ្ងន់ នៅខេត្តបាត់ដំបង

, , Leave a comment

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា កាលពីវេលាម៉ោងជិត៥ល្ងាច ថ្ងៃទី០៤ តុលា ២០១៦ នេះ ស្ថិតត្រង់ចំណុចក្រុមទី៣៤ ក្និងភូមិវត្តលៀប សង្កាត់ចំការសំរោង

ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ករណីហិង្សាមួយរវាងប្តី-ប្រពន្ធ ចំណាស់១គូមានជម្លោះ នឹងគ្នាយ៉ាងខ្លាំង រហូតឈានដល់យកកាំបិតចាក់គ្នាទៅវិញទៅមក បណ្តាល ឱ្យស្ត្រីជាប្រពន្ធស្លាប់ និងប្តីរងរបួសធ្ងន់ ដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ដែលហេតុការណ៍នេះ គេមិនទាន់ដឹងពីមូលហេតុអ្វីនោះទេ ខណៈក្រុមគ្រូពេទ្យកំពុងព្យា យាមសង្គ្រោះបុរសប្តីសិន ទើបដឹងការពិត ។

 

មន្ត្រីប៉ូលីសបានអោយដឹងថា កន្លង មក ប្តី-ប្រពន្ធតាយាយនេះ គឺតែងតែឈ្លោះគ្នាជាញឹកញាប់ ភាគច្រើនគឺបង្កឡើង ដោយសារយាយរករឿង ។ លុះនៅថ្ងៃកើតហេតុ ខណៈកូនៗ ចេញទៅក្រៅអស់ ស្រាប់តែទាំង២នាក់កើតជម្លោះគ្នាខ្លាំង តែមិនដឹងផ្តើមចេញពីរឿងអ្វី ពិតប្រាកដនោះទេ ។ រហូតឈានដល់យកកាំបិតចាក់គ្នាទៅវិញទៅមក បណ្តាលឱ្យស្ត្រីជាប្រពន្ធឈ្មោះ សៀវ គុណ អាយុ៦៧ឆ្នាំ ស្លាប់ដោយនៅដៃមានកាំបិតផង ។ចំណែកប្តីឈ្មោះតាំង ជី អាយុ៦៩ឆ្នាំ រងរបួសធ្ងន់ធ្លាយចេញពោះវៀន មកក្រៅ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ៕

d2980ab1-377b-4ec7-a178-2651495e6afd fn-2016-10-04-20-13-01-2 fn-2016-10-04-20-13-04-8

 

 

Leave a Reply

(*) Required, Your email will not be published