ឥណទាន ធនាគារភូមិ (LOLC) គាស់ផ្ទះពលរដ្ឋយកទ្រព្យសម្បត្តិ លក់ឡាយឡុង នៅខេត្តតាកែវ ដោយបំពានច្បាប់

, , Leave a comment

ខេត្តតាកែវ ៖ សេចក្តីរាយការណ៍បានអោយដឹងថា កាលពីរសៀល ថ្ងៃទី២៩កញ្ញា ២០១៦ នៅភូមិគោកដូង ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ។មន្ត្រីឥណទាន

ធនាគារភូមិ រួមជាមួយនឹងមេភូមិ បានចូលមកគាស់ផ្ទះប្រជាពលរដ្ឋ យកទ្រព្យសម្បត្តិទៅលក់ឡាយឡុង ដោយមិនមានដីការរបស់ព្រះរាជអាជ្ញានិងអាជ្ញាធរ សមត្ថ កិច្ច ពាក់ព័ន្ធ ចូលរួមនេះសោះឡើយ។ ខណះម្ចាស់ផ្ទះជាកូនបំណុល តា-យាយ ដែលរវល់ជាប់ទៅធ្វើបុណ្យ នៅស្រុកកំណើត ទាំងពីរនាក់ប្តីប្រពន្ធ នៅក្នុងរដូវភ្ជុំបិណ្ឌឆ្ងាយ ពីផ្ទះ បានយំបោកខ្លួន នឹងនឹកស្មានមិនដល់ថា ពួកមន្ត្រីឥណទានធនាគារធនាគារភូមិ(LOLC)បានប្រព្រឹត្តដូចជា ចោរបែបនេះសោះ។ ក្រោយពីពួកគាត់បង់លុយយឺតពេលតាមកាលកំណត់រយះពេលជិត២០ថ្ងៃប៉ុណ្ណោះ។

 

សេចក្តីរាយការណ៍បន្តថាក្នុងពេលក្រុមមន្ត្រីឥណទានធនាគារភូមិ ខាងលើនោះមាន អ្នកជិតខាងឈ្មោះ ចាន់ ពូយ នឹងប្រពន្ធ បានទៅហាមឃាត់គេដែរ តែមន្ត្រីឥណ ទាន ទាំងនោះ មិនព្រមស្តាប់ទេ ថែមទាំងបាននិយាយថា បើសិនជាលោកពូ មកពាក់ព័ន្ធតើ លោកពូជាអ្នកចេញលុយសងមែន។ ពេលលឺគេនិយាយដូច្នោះ គាត់ក៏ បានដកខ្លួនចេញហើយពួកគេធ្វើសកម្មភាពអីតាមតែចិត្តរបស់គេ ដោយមិនខ្លាចរអែងច្បាប់សោះឡើយ។

 

លោកយាយឈ្មោះ ស៊ីង សៀង ដែលជាកូលបំណុលរបស់ធនាគារភូមិ និយាយរៀបរាប់ទាំងទឹកភ្នែកថា រូបគាត់មិននឹកស្មានសោះថា ធនាគារដែលនិយាយក្តែងៗថា ជួយអភិវឌ្ឍន៍រាស្ត្រ តែបែបជាគៀបសង្កាត់រាស្ត្រ ជាន់ករាស្ត្រ ដល់ថ្នាក់នេះសោះគាត់បាន និយាយទៀតថា គាត់បានដឹងថា គាត់បង់លុយយឺតតាមការកំណត់របស់ធនាគារ តែគាត់បានគិតថានឹងយកមាស ទៅលក់សងគេ ដែលរូបគាត់ទុកក្នុងខ្នើយ មាសចំនួន ៥ជី និងខ្សែករផ្លាកទីន ២ជី ជាប់ជាមួយទូរ ក្នុងផ្ទះនោះទៅលក់ នៅពេល ចប់បុណ្យភ្ជុំបិណ្ឌនេះ ក៏ប៉ុន្តែត្រូវក្រុមមន្ត្រីឥណទាន រួមជាមួយមេភូមិនាំគ្នាមកគាស់ ផ្ទះរបស់គាត់ ដែលចាក់សោចោល ឆែកឆេរ រករបស់របរមានតម្លៃដូចជាទូរ និងគ្រែ យកចេញពីផ្ទះ ប្រៀបដូចចោរប្លន់ ដោយយកសម្ភារៈទ្រព្យសម្បត្តិរបស់គាត់ លក់ឡៃ ឡុង ទៅអោយអ្នកទិញម្នាក់រស់នៅ ក្នុងឃុំជាមួយគ្នា ដើម្បីយកលុយនោះ មកបង់បង្គ្រប់សម្រាប់ខែ ដែលគាត់បានបង់លុយយឺតពេល ។

ដោយរងនូវការឈឺចាប់ ដែល មន្ត្រីឥណទាន ធនាគារភូមិ ខេត្តតាកែវ ចុះមករុះរើនិងគាស់ផ្ទះយកទ្រព្យសម្បត្តិ មានតម្លៃ ដោយមិនមានដីការ របស់ព្រះរាជអាជ្ញានិងអាជ្ញាធរ សមត្ថកិច្ច ពាក់ព័ន្ធចូលរួម លោកតា លោកយាយ ជាជនរងគ្រោះ បានសុំឲ្យ អាជ្ញាធរស្រុក-ខេត្ត ជាពិសេសលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ មេត្តាជួយដល់រាស្ត្រទន់ខ្សោយផងកុំឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិង ធនាគារមួយចំនួន អនុវត្តន៍ ការងាររបស់ខ្លួន ជាមួយកូនបំណុលដូចករណីចោរប្លន់-ចោរលួចអញ្ចឹង៕

1918867_1084859888245452_6432731937302363481_n

24

23 26

 

Leave a Reply

(*) Required, Your email will not be published