ខេត្តកំពង់ចាម ៖ ប្រភពពីអ្នករកស៊ីដឹកទំនិញបានឲ្យដឹង ថា សព្វថ្ងៃនេះលោកពុធ សុខា ជាប្រធានក្រុមគយចល័តប្រចាំខេត្តកំពង់ចាម កំពុងតែ ឱ្យកូនចៅដាក់កុងត្រូលជជុះចាំរាប់ក្បាល រថយន្តដឹកទំនិញ ប្រមូលយកលុយយ៉ាងគគ្រឹកគគ្រេងជាជាងការបង្ក្រាបបទល្មើសគេចពន្ធតាមបទបញ្ជារសម្តេចតេជោស្តីពីការតម្រូវឲ្យគយធ្វើការកែទម្រង់ស៊ីជម្រៅដើម្បីបង្កើនចំណូលពន្ធនោះឡើយ។