អតីតពិធិករ វិទ្យុនៅបាត់ដំបង ចងកសម្លាប់ខ្លួន នៅប៉ុសប៉ូលីស

, , Leave a comment

ខេត្តបាត់ដំបង ៖ លោក សារៈ មុនី ដែលអតីត ជាពិធីករក្នងវិទ្ 91Mz ប្រចាំ ខេត្តបាត់ដំបង ហើយដែលប្រីយមិត្តជាច្រើន ធ្លាប់បានស្គាល់ផងនោះ បានធ្វើ

អត្តឃាតដោយចងកសម្លាប់ខ្លួននៅក្នុង បន្ទប់ឃុំឃាំងបណ្តោះអាសន្ន នៃស្នង ការដ្ឋាននគរបាលខេត្តបន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួន តាមដិការបស់តុលាការខេត្ត ពោធិសាត់ ពាក់ព័ន្ធនឹងបទយកប្រាក់ពីពលករ ទៅធ្វើការនៅប្រទេសថៃ និង ម៉ាឡេស៊ី។

ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើង នៅវេលាម៉ោង៧យប់ថ្ងៃទី ៣០កញ្ញា ឆ្នាំ ២០១៦ត្រង់ចំណុចក្នុងបន្ទប់ឃុំខ្លួនបណ្តោះអាសន្នលេខ២នៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង។

គួរបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ សារៈ មុនី រស់នៅភូមិដាំស្ពៃ សង្កាត់ ស្លា កែតក្រុងខេត្តបាត់ដំបង អតីតជាពិធីករប្រចាំវិទ្យុ 91Mzបាត់ដំបង។ នៅវេលា ម៉ោង៥ល្ងាចថ្ងៃខាងលើ ជនសង្ស័យរូបនេះ ត្រូវបាននគរបាលខេត្តបត់ដំបង អនុវត្តតាមដិការរបស់តុលាការខេត្តពោធិសាត់ ដែលបញ្ជាអោយចាប់ខ្លួនដើម្បី ធ្វើការសាកសួរពាក់ព័ន្ធនឹងការយកប្រាក់ពីពលករទៅធ្វើការនៅប្រទេសថៃ និងម៉ាឡេសុី។ ក្រោយពេលកើតហេតុនោះដែរ គេសង្គេតឃើញវត្តមាន របស់ លោកព្រះរាជអាជ្ញា លោកគ្រូពេទ្យ និងកំលាំងជំនាញដើម្បីរួមគ្នា ធ្វើកោសល្យ វិច័យហើយក៏បានប្រគល់សព​​​​​​​​​ ទៅអោយក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រពៃណី ៕

14569592_176267106153157_2005311859_n

14542835_176267162819818_200060321_n

 

Leave a Reply

(*) Required, Your email will not be published