ការធ្វើ​ចំណាកស្រុក​

, , Leave a comment

29-9-2016

​សព្វថ្ងៃនេះ មាន​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន បាន​ចាក​ចេញពី​ស្រុកភូមិ​របស់​ពួកគាត់ ទៅកាន់​ស្រុកភូមិ​ដ៏ទៃទៀត ឬ​មកកាន់​ទីក្រុង ក្នុង​គោលបំណង​រក​ការងារ​ធ្វើ​ដើម្បី​ជួយ​សំរាល​សេដ្ឋកិច្ច​គ្រួសារ​។ ក្នុងចំណោម​អ្នកធ្វើ​ចំណាកស្រុក​ទាំងអស់នោះ ភាគច្រើន​គឺ​មិនបាន​យល់ដឹង អំពី​ផល់ប៉ះពាល់ និង​គ្រោះថ្នាក់​មួយចំនួន ដែល​អាច​កើតមានឡើង​ចំពោះ​ពួកគាត់​ឡើយ។​

 

​ខាងក្រោម នេះ​គឺជា​អត្ថបទ​អប់រំ​មួយ ដែល​អាចជួយ​លោកអ្នក និង​អ្នកធ្វើ​ចំណាកស្រុក​ទាំងអស់​ស្វែងយល់​អំពី​ផល​បះ​ពាល់ និង​គ្រោះថ្នាក់​នៃ​ការធ្វើ​ចំណាកស្រុក​ទាំងនោះ និង​យល់ដឹង​អំពី​វិធី​បង្ការ និង​វិធី​ស្វែងរក​ជំនួយ​នៅពេល​មាន​គ្រោះថ្នាក់​ផងដែរ​។​

 

​និយមន័យ​

 

​ក​- តើ​ចំណាកស្រុក​ជា​អ្វី​?
​ការធ្វើ​ចំណាកស្រុក​គឺជា​ការផ្លាស់​ទី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ផ្សេងទៀត ដោយ​ការបង្ខិតបង្ខំ និង​ដោយ​ការស្ម័គ្រចិត្ត​។​

 

​ខ​- តើ​ការជួញដូរ​មនុស្ស​ជា​អ្វី​?
​គឺជា​ការជ្រើសរើស ការដឹកជញ្ជូន ការផ្ទេរ ការទទួល​មនុស្ស​តាម​មធ្យោបាយ គំរាម​គំហែង ប្ញ ប្រើ​កំលាំង ប្ញ​ទម្រង់​ឯទៀត តាម​ការបង្ខំ ការចាប់​ពង្រត់ ការប្រើ​ល្បិចកល ការបោក​បញ្ឆោត ការប្រើ​អំណាច ប្ញ​ឆ្លៀត​យក​ស្ថានភាព​ងាយ​រងគ្រោះ ប្ញ​ការផ្តល់​សន្យា​ថាឱ្យ ប្ញ​ទទួល​កំរៃ ប្ញ​អត្ថ​ប្រ​យោ​ជ​ន៏​ច្រើន ដើម្បីអោយ​មនុស្ស​នោះ​យល់ព្រម​ស្ថិតនៅក្រោម​ការ ត្រួតត្រា​របស់​ជន​ឯទៀត ដើម្បី​បំណង​ធ្វើ​អាជីវកម្ម​។

 

​ហេតុអ្វី​បានជា​គេ​ធ្វើ​ចំណាកស្រុក​?
– មូលហេតុ​ផ្នែក​សេដ្ឋកិច្ច​
– អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​
– ស្វែងរក​ការងារ​ធ្វើ​
– ឪពុកម្តាយ​ស្លាប់​
– បញ្ហា​ជំងឺអេដស៍​/​ហ៊ី​វ​
– ការបោកប្រាស់​
– ចង់​ស្គាល់​ទីក្រុង​
– គ្រោះមហន្តរាយធម្មជាតិ​
– ប្រព្រឹត្ត​បទល្មើស​
– បញ្ហា​ផ្លូវចិត្ត​
– ស្ថានភាព​រស់នៅ​ដែល​មិនមាន​សុវត្ថិភាព​
– កង្វះខាត​ឱកាស
– តំរូវការ​បុគ្គលិក (​សំរាប់​ប្រទេស​ផ្សេង​)

 

​គ្រោះថ្នាក់​នៃ​ការធ្វើ​ចំណាកស្រុក​
​ប្រឈមមុខ​ទៅនឹង​ការជួញដូរ ការ​កេង​ប្រ​វ​ញ្ច័​ផ្លូវភេទ និង​ការ​កេង​ប្រ​វ​ញ្ច័​កំលាំង​ពលកម្ម 
​អំពើ​ហឹ​ង្សា 
​ឆ្លង​ជំងឺ​ផ្សេងៗ និង​មិនអាច​ទៅរក​សេវា​សុខភាព​
​ត្រូវបាន​បង្ខំ​អោយប្រើ​ប្រាស់​គ្រឿងញៀន​
​មិនបាន​ទទួល​ការ​គាំពារ​ពី​គ្រួសារ មិត្ត​ភ័​ក្កិ និង​អ្នកជិតខាង​
​រស់​នៅតាម​ថ្នល់​
​គ្មាន​អាហារ គ្មាន​ប្រាក់ និង​គ្មាន​ការងារ 
​ប្រឈមមុខ​ទៅនឹង​ការរើសអើង​

 

​សុវត្ថិភាព​ក្នុងការ​ធ្វើ​ចំណាកស្រុក​

 

​ក​-​តើ​គេ​អាច​ចៀស​ផុតពី​អ្នកជួញដូរ​ដោយ​របៀប​ណា​?
​កុំ​ឆាប់​ជឿ​គេ​ងាយ​ពេក​
​ត្រូវសុំ​ជំនួយ​ពេល​ជួប​ជាមួយនឹង​អ្នកជួញដូរ     
​ត្រូវ​ប្រាប់​ដល់​ឪពុកម្តាយ​ពេល​ជួប ឬ ឃើញ​ករណី​ជួញដូរ​
​មិនត្រូវ​ព្យាយាម​លាក់បាំង​ព័ត៌មាន​ឡើយ​
​ផ្តល់ព័ត៌មាន​ដល់​អ្នកផ្សេងៗ​ទៀត​មុនពេល​អ្នក​ចាកចេញ​
​សួរ​សំណួរ​ដល់​ជន​បោកប្រាស់​
​មិនត្រូវ​ផ្តល់ព័ត៌មាន​ផ្សេងៗ​ដល់​ជន​បោកប្រាស់​ឡើយ​
​មើល និង​ស្តាប់​ព័ត៌មាន​
​ប្រាប់​ដល់​ប៉ូលិស​ពេល​ជួបនឹង​ជន​បោកប្រាស់​
​ត្រូវ​ក្លាហាន​បដិសេដ នៅពេលដែល​សង្ស័យថា​គេ​ជា​ជន​បោកប្រាស់​

 

​ចំណុច​សំ​នា​ន់ៗ​គួរ​យល់ដឹង​មុនពេល​ធ្វើ​ចំណាកស្រុក​
​ពិភាក្សា ផ្តល់ព័ត៌មាន​ដល់​គ្រួសារ មិត្ត​ភ័​ក្រ​
​និង​អាជ្ញាធរ​មុនពេល​ចាក​ចេញពី​សហគមន៍​
​រៀបចំ​ផែនការ ទៅ​កន្លែង​ណា ដោយ​របៀប​ណា និង​ដើម្បី​អ្វី 
​មាន​ឯកសារ​ពាក់ព័ន្ធ អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ​និង​លិខិតឆ្លងដែន 
​ត្រូវ​យល់ដឹង​អំពី​ការប្រកាស​ជ្រើសរើស​បុគ្គលិក 
​ត្រូវ​ដឹង​អំពី​កន្លែង​ការងារ ឈ្មោះ​រោងចក្រ​
​និង​ឈ្មោះ​ក្រុមហ៊ុន​ដែល​នឹងធ្វើ​ការ 
​ត្រូវមាន​ជំនាញ​ពាក់ព័ន្ធ​ទៅនឹង​តំរូវការ​ជ្រើសរើស​នោះ​
​ត្រូវធ្វើ​ដំណើរ​ទៅជា​ក្រុម និង​ជាមួយនឹង​ក្រុមគ្រួសារ 
​ត្រូវ​ស្គាល់​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ប៉ូលិស និង​អ្នកជិតខាង​
​ត្រូវមាន​ប្រាក់​ជាប់​នឹង​ខ្លួន 
​ត្រូវ​ស្គាល់​កន្លែង​ដែល​ត្រូវ​ស្នាក់នៅ​។​

 

តើ​អ្នកណាខ្លះ​អាចជួយ​អ្នក​បាន​ប្រសិនបើ​អ្នក​ប្រឈមមុខ​និង​គ្រោះថ្នាក់​? តើ​កន្លែង​ណាខ្លះ​?
​សូម​ទាក់ទង​មក​បណ្តាញ​សុវត្ថិភាព​កុមារ ដែលមាន​អាស័យដ្ឋាន​ដូចខាងក្រោម​៖
​លេខ​ទូរ​ស័​ព្ឌ​បណ្តាញ​សុវត្ថិភាព​កុមារ​៖ 
​នៅ​ភ្នំពេញ ផ្ទះ​លេខ​១៨៦ ផ្លូវ​លេ​ខៈ​១៣ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ 
​ទូរ​ស័​ព្ឌ​លេខ ០១២ ៣១១ ១១២
​នៅ​សៀមរាប ផ្ទះ​លេខ​៦០៥ & ៦០៧ មណ្ឌល​មួយ ឃុំ​ស្វាយ​ដង្គោម ស្រុក​សៀមរាប ខេត្តសៀមរាប​។​
​ទូរ​ស័​ព្ឌ​លេខ ០១៧ ៣៥៨ ៧៥៨
​ខេត្ត​ព្រះ​ស៊ី​ហ​នុ ក្រុម​៤ ភូមិ​៥ សង្កាត់​៤ ខ័​ណ្ឌ​មិត្តភាព ខេត្ត​ព្រះ​ស៊ី​ហ​នុ 
​ទូរ​ស័​ព្ឌ​លេខ ០១២ ៤៧៨ ១០០
​ខេត្តកំពង់ចាម ផ្ទះ​លេខ​153 ផ្លូវ​លេខ​៨៤ ក្រុមទី​២ ភូមិ​ទី​១ ឃុំ​វាលវង់ ស្រុក​កំពង់ចាម ខេត្តកំពង់ចាម​
​ទូរ​ស័​ព្ឌ​លេខ ០១២ ៥៥៧ ១៨៨
​ខេត្តព្រៃវែង​/​ស្វាយរៀង ភូមិ​ចំបក់ ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង 
​ទូរ​ស័​ព្ឌ​លេខ ០៨៩ ៥០០ ០០៨

 

​តើ​ការងារ​អ្វីខ្លះ​ដែល​ជន​ចំណាកស្រុក​អាច​ធ្វើបាន​នៅក្នុង​សហគមន៍​របស់ខ្លួន​?
​ជួយ​ដល់​ឪពុកម្តាយ និង​ក្រុមគ្រួសារ​របស់ខ្លួន 
​ដាំ​បន្លែ​លក់​
​កាត់ដេរ និង​វគ្គ​បណ្តុះបណ្តាល​ជំនាញ​កែ​សម្ផស្ស 
​ផលិតផល​ធ្វើ​នៅផ្ទះ ចិញ្ចឹម​មាន់ ទា ជ្រូក គោ ៘​
​ធ្វើការ​ជា​ចុងភៅ​នៅ​ភោជនីយដ្ឋាន និង​នៅតាម​ពិធី​ផ្សេងៗ​
​បើកហាង​លក់​គ្រឿងទេស លក់​ទឹកអំពៅ​នៅផ្ទះ និង​តាម​សាលារៀន​ជាដើម​

 

Leave a Reply

(*) Required, Your email will not be published